Maya ជាសាលារៀនកសិដ្ឋានអន្តរថ្នាក់ទ្វេភាសា ស្ថិតនៅភូមិ Maya (ថាច់ ថឹត - Thach That ក្រុងហាណូយ)។ ស្វែងយល់សាលារៀនកសិដ្ឋាន Maya គឺជាការពិសោធន៍មួយដ៏ពិសេសមួយ ពីព្រោះអ្នកនឹងបានឃើញផ្ទាល់ភ្នែកម៉ោងរៀនប្រព្រឹត្តទៅ នៅកណ្តាលព្រៃធម្មជាតិផង ទាំងមានឱកាសស្វែងយល់ អំពីរបៀបដែលសិស្សានុសិស្សនៅទីនេះ ប្រើចំណេះវិជ្ជាដែលខ្លួនរៀនបាន អនុវត្តចូលថតភាពជាក់ស្តែង និងរៀនយកបំណិនដើម្បីត្រៀមទុកសម្រាប់ជីវិត។
Maya - ភូមិអប់រំយុវវ័យ
អញ្ជើញទៅដល់សាលា Maya យើងខ្ញុំទាក់ទាញអារម្មណ៍ដោយសាលាស្ថិតនៅកណ្តាលព្រៃធម្មជាតិ។ សាលាសាងសង់នៅលើផ្ទៃដីជាង១០ហិកតា ប្រក់ដោយស្លឹក។ ជាមួយនឹងទំនុកចិត្តនឹងជឿជាក់ថា ប្អូនៗសុទ្ធតែមានទេពកោសល្យរៀងៗខ្លួន ដែលធម្មជាតិប្រទានឱ្យ ហើយសកម្មភាពអប់រំនេះ ជួយឱ្យប្អូនៗទាំងអស់ មានឱកាសបានរីកចម្រើនដោយអតិបរិមា និងក្លាយខ្លួនជាបុគ្គលម្នាក់ដែលល្អបំផុតសម្រាប់សង្គម។ ចំណាប់អារម្មណ៍កម្មវិធីរៀននៅ Maya ដោយក្រៅពីមុខវិជ្ជាដែលក្រសួងអប់រំនិងបណ្តុះបណ្តាល បានកំណត់ទុក សាលានៅមានមុខវិជ្ជាដទៃដូចជា៖ តារាវិទ្យា សត្វវិទ្យា រុក្ខវិទ្យា និងប្រតិបត្តិលើកកម្ពស់ជីវិត។
សាលាកសិកម្មអន្តរថ្នាក់ទ្វេភាសា Maya នៅកណ្តាលព្រៃធម្មជាតិធំល្វឹងល្វើយ ស្រស់បំព្រង ស្ថិតនៅភូមិដុងយូវ (Dong Dau) ស្រុកថាច់ថឹត (Thach That) ក្រុងហាណូយ។ រូបថត៖ ឯកសារ
សិស្សានុសិស្ស Maya សម្តែងអបអរសាទរទិវាគ្រូបង្រៀន ថ្ងៃទី២០ ខែវិច្ឆិកា។ រូបថត៖ ឯកសារ
ម៉ោងហ្វឹកហាត់បំណិនអត្ថិភាពខាងក្រៅសាលា ក្រោមការណែនាំនៃគ្រូបង្រៀន។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ប្រកួតកីឡាខាងក្រៅសាលា នាទិវាគ្រូបង្រៀនវៀតណាម។ រូបថត៖ ឯកសារ
ត្រីមាសនីមួយៗ សិស្សាសិស្ស Maya មានថ្ងៃ Camping មួយថ្ងៃនៅក្នុងព្រៃរបោះ ឬបឹងបូរ ដងស្ទឹង។ សិស្សប្រតិបត្តិយោធា បោះតង់ និងប្រើចំណេះវិជ្ជាដែលខ្លួនក្រេបជញ្ជក់បាន សម្រាប់សកម្មភាពលេងកម្សាន្តនៅក្បែរដងស្ទឹង។ រូបថត៖ ឯកសារ
ទន្ទឹមនឹងថ្នាក់រៀនដែលសម្រប់នឹងធម្មជាតិ សាលា Maya មានប្រព័ន្ធកម្មន្តសាលអនុវត្តពិពិធ៖ កម្មន្តសាលឈើនិងស្វ័យប្រវត្តិកម្ម កម្មន្តសាលសិប្បកម្ម កម្មន្តសាលរុក្ខជាតិឱសថ និងកសិដ្ឋាន កម្មន្តសាលសិល្បៈ កម្មន្តសាលនំ។ល។ តំណាងឱ្យក្រុមវិស័យនីមួយៗ៖ ឧស្សាហកម្ម សិប្បកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។
សាលា Maya បង្កើតឱកាសសម្រាប់សិស្សានុសិស្ស “ជម្រើសដោយសេរី” នូវកម្មន្តសាលអនុវត្តអ្វី ដែលខ្លួនពេញចិត្ត ទន្ទឹមនោះ នៅនាំមកសម្រាប់ប្អូនឱកាសពិសោធន៍ស៊ីជម្រៅក្នុងជីវភាពសង្គម ជីវភាពសេដ្ឋកិច្ច ក៏ដូចជាសង្កេតមើលការជះឥទ្ធិពលនៃជីវភាពរស់នៅរបស់មនុស្ស ទៅលើប្រព័ន្ធអេកូឡូស៊ី។
ភូមិគឺជាសាលាមួយ ជាដំបូលផ្ទះធម្មជាតិធំទូលាយមួយ បម្រើកិច្ចការរៀនសូត្រ ស្វែងយល់ ស្រាវជ្រាវ ផលិតកម្ម និងចលនារបស់សិស្សានុសិស្ស ថែមទាំងជាសាលារៀនសម្រាប់អប់រំសម្រប់ និងពោរពេញទៅដោយគំនិតបំផុសអារម្មណ៍សម្រាប់ការរីកចម្រើនរបស់ប្អូនៗ។
ធ្វើដំណើរមួយថ្ងៃជាមួយនឹងសាលា Maya
ធ្វើដំណើររយៈពេល៤០នាទី ពីមជ្ឈមណ្ឌលហាណូយ ទៅកាន់សាលារៀន Maya សិស្សានុសិស្សនឹងបានរៀន៨ម៉ោងជារៀងរាល់ថ្ងៃ នៅក្នុងបរិយាកាសសណ្តាប់ធ្លាប់ ស្ងប់ស្ងាត់ កណ្តាលធម្មជាតិបៃតង។
អ្នកគ្រូ ង្វៀន ឡេត្រាង (Nguyen Le Trang) (អ្នកគ្រប់គ្រងជំនាញប្លុកបឋមសិក្សា) ឱ្យដឹងថា៖ “ជាមួយនឹងបរិយាកាសគ្មានចន្លោះ រួចបានរៀននៅកណ្តាលធម្មជាតិ សិស្សានុសិស្សសុទ្ធតែទទួលបានសុភមង្គល នៅរាល់ម៉ោងរៀនទាំងអស់។ ប្អូនៗបានបញ្ចេញសមត្ថភាពខ្លួនដោយតម្លាភាព និងដោយបានគោរព”។ អ្នកគ្រូត្រា (Trang) ពេញចិត្តនឹងបរិស្ថានគរុកោសល្យនៅទីនេះ ពីព្រោះកូនអ្នកគ្រូទាំងពីរនាក់ ក៏បានរៀននៅទីនេះ ប្រកបដោយភាពល្អប្រសើរ ចេះធ្វើការដោយខ្លួនឯង ដោយមិនពឹងពាក់អ្នកដទៃ។
សិស្សានុសិស្ស Maya ចូលរួមម៉ោងរៀនសូត្រនៅពេលព្រឹក។ ពេលល្ងាច ប្អូនៗធ្វើការនៅតាមប្រព័ន្ធកម្មន្តសាលអនុវត្ត ឬចូលរូមសកម្មភាពកីឡា - អត្ថិភាពបែបធម្មជាតិ ឬចូលក្លឹបសិល្បៈនៅនាមណ្ឌលសាលា។
ក្រៅពីប្រព័ន្ធកម្មន្តសាលអនុវត្តជំនាញ ជាមួយនឹងអ្នកណែនាំជាអ្នកជំនាញមុខរបរ និងអ្នកគ្រូជំនួយ សាលា Maya នៅរៀបចំក្លឹបសិល្បៈដូចជា៖ keyboard តន្រ្តី ល្ខោន ក្លឹបអានសៀវភៅ ឬអគារនិពន្ធខ្នាតតូចមួយ សម្រាប់ប្អូនៗអ្នកសារព័ត៌មាន។
សកម្មភាពក្នុងកម្មន្តសាលសិប្បកម្ម ជាមួយគម្រោងដេរប៉ាក់ដោយវត្ថុធាតុច្នៃសាឡើងវិញ។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ម៉ោងគីមីសាស្រ្តរបស់អនុវិទ្យាល័យ។ រូបថត៖ ឯកសារ/កាសែតរូបភាពវៀតណាម
ក្រុមសិស្សធ្វើលំហាត់សម្រាប់គម្រោងច្នៃមនុស្សយន្ត នៅកម្មន្តសាលឈើនិងស្វ័យប្រវត្តិកម្ម។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ក្លឹបតន្រ្តីនៅសាលា Maya។ រូបថត៖ ឯកសារ/កាសែតរូបភាពវៀតណាម
ម៉ោងលំហាត់ក្នុងកម្មន្តសាលវិចិត្រសិល្បៈ។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
កម្មន្តសាល Maya Kitchen ជាទីកន្លែងសម្រាប់សិស្សានុសិស្សលំហាត់ និងរៀនយកបំណិនអាជីពចុងភៅ។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ទន្ទឹមនឹងមុខវិជ្ជាកីឡាដូចជា៖ បាល់ទាត់ បាល់បោះ ក្បាច់គុន ហែលទឹក សិស្សMaya នៅចូលរួមកម្មវិធីហ្វឹកហាត់បំណិនអត្ថិភាពដែលចាំបាច់ក្នុងជីវិត។ កម្មវិធីរួមមានមេរៀនហែលទឹកអត្ថិភាព និងអត្ថិភាពក្នុងធម្មជាតិក្រោមប្រធានបទ៖ ធ្វើដំណើរ រកស្បៀងអាហារ ទឹកផឹក ទីជម្រក។
យើងខ្ញុំរួមផ្សងព្រេងជាមួយនឹងសិស្សានុសិស្សជាច្រើនថ្នាក់។ នៅកម្មន្តសាលឈើនិងស្វ័យប្រវត្តិកម្ម ម៉ោងរៀនច្នៃមនុស្សយន្ត ប្អូនៗបានលោកគ្រូ ដូ តៀន (Do Tien) ណែនាំកែលម្អរបច្ចេកទេស ជួយឱ្យមនុស្សយន្តដំណើរការរលូនជាង។ ក្រុមសិស្សនីមួយៗ ធ្វើការស្វាហាប់ ពិភាក្សារកដំណោះស្រាយ សម្រាប់មនុស្សយន្ត ដំឡើងដោយវត្ថុធាតុច្នៃសាឡើងវិញ។
នៅក្បែរគឺ កម្មន្តសាលសិប្បកម្មជាមួយគម្រោងដេរប៉ាក់ និងគម្រោងគូរគំនូរលើសំពត់របស់សិស្សានុសិស្ស។ ប្អូនកំពុងពិភាក្សាជាមួយនឹងអ្នកគ្រូ ដាំង ធូត្រាង (Dang Thu Trang) - ម្ចាស់កម្មន្តសាល ដើម្បីកែសម្រួលផលិតផលគម្រូ គឺប្រដាប់សម្រាប់ដាក់សម្លៀកបំពាក់ប្រឡាក់ ត្រៀមទុកសម្រាប់បទដ្ឋានផលិតកម្មជាទូទៅ។
កម្មន្តសាលនំ ឮរំពងទៅដោយសំនៀងជជែកគ្នា លាយម្សៅ ចៀននំ និងទទួលសមទ្ធិផលដែលខ្លួនធ្វើបាន។ នំ crepe ឈ្ងុយឆ្ងាញ់ក្លិនរសជាតិបើ ពណ៌លឿងជក់ចិត្ត។
បរិយាកាសល្ងាចនៅភូមិ Maya សំឡេងទ្រហឹងអ៊ូអរ នៅតាមកម្មន្តសាល សំឡេងហ្គីតា សំនៀងចម្រៀង សំឡេងហាត់ល្ខោន សំឡេងបោះជំហាននៃចង្វាក់រាំឆាឆា សំឡេងខ្លាំងៗនៃក្លឹបហាត់ក្បាច់គុន។ល។ ម៉ោងរៀននៅទីនេះ ពិតជាធ្វើឱ្យយើងខ្ញុំភ្ញាក់ផ្អើល ដោយមានអារម្មណ៍ប្លែកៗពិសេសចំណាប់អារម្មណ៍ខ្លាំង៕