វត្ថុតាងគំរូ ពីសម័យបុរេប្រវត្តិរហូតដល់សម័យឡេទ្រុងហឹង (Le Trung Hung) (សតវត្សទី១៧ - ១៨) បានជ្រើសយកមកឧទ្ទេសនាមដល់មហាជន រួមមានបីខ្លឹមសារសំខាន់ៗដូចជា៖ រតនវត្ថុបុរាណវិទ្យាសម័យបុរេប្រវត្តិ រតនវត្ថុបុរាណវិទ្យាយុគលោហៈ និងរតនវត្ថុបុរាណវិទ្យាសម័យប្រវត្តិសាស្រ្ត។
វត្ថុតាងដាក់តាំងបង្ហាញ បានរៀបចំយោងទៅតាមប្រធានបទចាប់ពីសម័យបុរេប្រវត្តិរហូតដល់សម័យសក្តិភូមិនៅវៀតណាម។ រតនវត្ថុបុរាណវិទ្យាសម័យបុរេប្រវត្តិវៀតណាមផ្តោតឧទ្ទេសនាមវត្ថុតាងគំរូ នៃកេរដំណែលបុរាណវិទ្យាបុរេប្រវត្តិគំរូមួយចំនួន ចំណុះប្រភេទរូបភាពទូទៅ ដូចជាឧបករណ៍ពលកម្ម គ្រឿងអាលង្ការធ្វើពីថ្ម កុលាលភាជន៍។ល។ បានរកឃើញនៅទីស្ថានវត្ថុ ចំណុះតំបន់ជាច្រើននៅវៀតណាម។
រតនវត្ថុបុរាណវិទ្យាយុគលោហៈវៀតណាម រួមមានមជ្ឈមណ្ឌលវប្បធម៌ធំបីកន្លែង គឺវប្បធម៌ដុងសើន (Dong Son) នៅភាគខាងជើង វប្បធម៌សាហ្វិញ (Sa Huynh) នៅភាគកណ្តាល វប្បធម៌ដុងណាយ (Dong Nai) នៅភាគខាងត្បូងវៀតណាម។ វប្បធម៌ដុងសើន (Dong Son) ជាខឿនវប្បធម៌យុគលោហៈ មានប្រភពអន្តោគ្រាម ប្រមូលផ្តុំ និងអភិវឌ្ឍន៍ផ្ទាល់ពីខឿនវប្បធម៌មុនសម័យដុងសើន (Dong Son) នៅបីតំបន់អាងទន្លេក្រហម ទន្លេម៉ា (Ma) ទន្លេឡាម (Lam) នៅភាគខាងជើងវៀតណាម។ វត្ថុតាងបានតាំងបង្ហាញតាមប្រធានបទនេះ រួមមានកងដៃ ខ្សែអង្កាំ ក្រវិលធ្វើពីថ្ម ចំណុះវប្បធម៌ភុងង្វៀន (Phung Nguyen ដុងដូវ (Dong Dau)។ ស្គរសំរឹទ្ធសាវវ៉ាង (Sao Vang) - ថាញហ្វ័រ (Thanh Hoa) ពាងសំរឹទ្ធ ជួងសំរឹទ្ធចំណុះវប្បធម៌ដុងសើន (Dong Son)។ ដឹងសំរឹទ្ធកែងការេ សំសែសំរឹទ្ធ គ្រាប់ព្រួញសំរឹទ្ធ ផ្លែនង្គ័លសំរឹទ្ធ ចប កាំបិតក្ងុក។ល។
ប្រធានបទពិសេសតាំងពិព័រណ៍ “រតនាវត្ថុបុរាណវិទ្យាវៀតណាម” បានតាំងបង្ហាញនៅសារមន្ទីរប្រវត្តិសាស្រ្តជាតិ (ហាណូយ)។ ជ្រុងមួយនៃបរិយាកាសតាំងបង្ហាញប្រធានបទពិសេស “រតនវត្ថុបុរាណវិទ្យាវៀតណាម”។ ភ្ញៀវទេសចរណ៍បានទស្សនាស្គរសំរឹទ្ធសាវវ៉ាង (Sao Vang) នៃវប្បធម៌ដុងសើន (Dong Son) ចន្លោះពេលបច្ចុប្បន្នពី២.៥០០ - ២.០០០ឆ្នាំ បានស្វែងរកឃើញនៅទីរួមស្រុកសាវវ៉ាង (Sao Vang) ស្រុកថ័រស្វឹន (Tho Xuan) ខេត្តថាញហ្វ័រ (Thanh Hoa)។ សារមន្ទីរប្រវត្តិសាស្រ្តជាតិប្រមូលផ្តុំឆ្នាំ២០០៦។ ក្តារមឈូសបានរកឃើញផ្នូរបុរាណចូវកាន (Chau Can) មានប្រវែងពី១,៨៥ ដល់២,៣២ ម៉ែត្រ រង្វាស់ផ្ចិតពីលើដល់ក្រោម០,៥ម៉ែត្រ។ ឈើនៅទីនេះបានពុះបណ្តោយ ពាក់កណ្តាលក្រាសធ្វើជាខ្លួន ពាក់កណ្តាលស្តើងធ្វើជាគម្រប់មឈូស។ ខាងក្នុងមឈូស មនុស្សស្លាប់ដាក់ដេកផ្ងារ ជើងទាំងពីរតម្រង់ត្រង់គ្នា ដៃទាំងពីរដាក់បណ្តោយខ្លួន ដងខ្លួនបានរុំទៅដោយសំពត់ ឬស្រទាប់ស្លឹកឈើកាត់ជាចម្រៀកតូច តម្បាញយ៉ាងហ្មត់ចត់។ គួរកត់សម្គាល់ ផ្នូរនៅមានគ្រឿងបូជាខ្មោចធ្វើអំពីសំរឹទ្ធដូចជា ដឹង ទួន លំពែង កញ្ចក់សំរឹទ្ធ។ល។ និងវត្ថុប្រើប្រាស់ធ្វើអំពីឫស្សី ឈើ កុលាលភាជន៍ ជួនកាលនៅមានទាំងវត្ថុតាងធ្វើអំពីសម្បកខ្លោកទៀតផង។ ភ្ញៀវទេសចរណ៍បានទស្សនាផ្លែនង្គ័លសំរឹទ្ធ ចំណុះវប្បធម៌ដុងសើន (Dong Son) ចន្លោះពេលបច្ចុប្បន្នពី២៥០០ - ២០០០ឆ្នាំ បានរកឃើញនៅក្រុងកោឡ (Co Loa) ដុងអាញ (Dong Anh) ក្រុងហាណូយ។ ផ្លែនង្គ័លសំរឹទ្ធជាឧបករណ៍ផលិតកម្មមួយប្រភេទ បង្ហាញពីការអភិវឌ្ឍនៅកម្រិតខ្ពស់នៃបច្ចេកទេសសិតលោហៈ និងវប្បកសិកម្មរបស់ប្រជាជនដុងសើន (Dong Son)។ ស្គរសំរឹទ្ធភូផឿងទី១ (Phu Phuong) ។ វប្បធម៌ដុងសើន (Dong Son) ចម្លោះពី២៥០០ - ២០០០ឆ្នាំមុន។ រកឃើញនៅឃុំភូផឿង (Phu Phuong) បាវី (Ba Vi) ក្រុងហាណូយ ឆ្នាំ១៩៧៣។ ភ្ញៀវទេសចរណ៍នៅបានទស្សនាឯកសារចម្លងលម្អិតពីផ្ទៃមុខស្គរនៅក្បែរវត្ថុតាង។ ភ្ញៀវទេសចរណ៍ទស្សនាតាមរយៈកញ្ចក់កែវយឺតលិង្គ (ពណ៌លឿង)។ សតវត្សទី៨ - ៩ កាតតៀន (Cat Tien) ឡឹមដុង (Lam Dong)។ |
វប្បធម៌សាហ្វីញ (Sa Huynh) ជាវប្បធម៌មួយក្នុងចំណោមមជ្ឈមណ្ឌលវប្បធម៌បុរាណវិទ្យាយុគលោហៈវៀតណាម។ បុរាណវិទូវៀតណាមសឲ្យឃើញថាវប្បធម៌សាហ្វិញ (Sa Huynh) ជាខឿនវប្បធម៌អន្តោគ្រាមមួយអត្ថិភាពអូសបន្លាយពីយុគថ្មថ្មីទៅដល់ដើមយុគលោហៈ (ចន្លោះពេលបច្ចុប្បន្នប្រហែល៣.០០០ - ២០០០ឆ្នាំ)។ វត្ថុតាងបានតាំងបង្ហាញនៅទៅនេះ រួមមានខ្សែអង្កាំធ្វើដោយកែវបានស្វែងរកឃើញនៅសាហ្វិញ (Sa Huynh) ខេត្តក្វាងង៉ាយ (Quang Ngai)។ មឈូសមានគម្រប់កំណាយឃើញនៅទីស្ថានវត្ថុដុងកើម (Dong Cuom) ខេត្តប៊ិញឌិញ (Binh Dinh) ចង្កៀងកុលាលភាជន៍ គ្រាប់អង្កាំធ្វើដោយកែវ។
តំបន់តាំងបង្ហាញវប្បធម៌ដុងណាយ (Dong Nai) ឧទ្ទេសនាមវត្ថុតាងមួយចំនួនដូចជាក្រុមវត្ថុតាងកេរដំណែលយ៉ុងកាវូ (Giong Ca Vo) ឆ្នាំ១៩៩៤ (រួមមានកងដៃ ក្រវិលមានរូបក្បាលសត្វធ្វើអំពីថ្ម ត្បូងថ្មនិងកែវ) ប្រភេទគ្រាប់អង្កាំ ចញ្ចៀន ស្លឹកមាសជាវត្ថុតាងធ្វើអំពីមាសមុនគេបង្អស់នៅវៀតណាម ប្រភេទកុលាលភាជន៍ដូចជា៖ ឆ្នាំង ចង្រ្កានដី ក្រុមវត្ថុតាំងកេរដំណែលឡុងសើន (Long Son) ((បារៀ (Ba Ria) - វុងតាវ (Vung Tau)) ក្រុមវត្ថុតាងទីស្ថានវត្ថុនៅហ្គ័រអូរចួរ (Go O Chua) (ខេត្តឡុងអាន - Long An)។
តាំងបង្ហាញក៏មានឧទ្ទេសនាមស្គរសំរឹទ្ធដុងសើន (Dong Son) មួយចំនួន ដែលបានរកឃើញនៅភូចាញ (Phu Chanh) ខេត្តប៊ិញយឿង (Binh Duong) បង្ហាញពីការរួមប្រាស្រ័យទូលាយរវាងមជ្ឈមណ្ឌលវប្បធម៌យុគលោហៈ នៅវៀតណាម។
ចំណែកបុរាណវិទ្យាប្រវត្តិសាស្រ្តឧទ្ទេសនាម ទៅដល់មហាជននូវរតនវត្ថុបុរាណវិទ្យាវៀតណាមជាច្រើននៅ១០សតវត្សដើមគ្រិសសករាជ ជាមួយនឹងខឿនវប្បធម៌ទាំងឡាយដូចជា៖ វប្បធម៌ចម្បា និងបេតិកភណ្ឌវប្បធម៌ពិភពលោកមីសើន (My Son) និងស្នាដៃចម្លាក់ថ្មលើផ្ទាំងថ្មដ៏ធំ ចំណុះរចនាបថត្រាកេវ (Tra Kieu) - ខេត្តក្វាងណាម (Quang Nam) ថាបម៉ឹម (Thap Mam) - ខេត្តប៊ិញឌិញ (Binh Dinh) ដូចជា៖ សត្វតោថ្ម គ្រុឌ អសុរា ប្រសូត្រចេញពីមាត់សត្វមករ ផ្ទាំងចម្លាក់អ្នកបួស ផ្ទាំងបូណារា (Ponaga)។ល។ វប្បធម៌អូកែវ នគរភ្នំជាមួយនឹងចញ្ចៀនមាស ស្លឹកមាសតុបតែងព្រះវិស្ណុ ស្លឹកមាសតុបតែងព្រះអាទិត្យ។ល។ មានអាយុកាលសតវត្សទី៣ - ទី៦។
រូបសំណាកសត្វ (សំរឹទ្ធ)។ វប្បធម៌ដុងណាយ (Dong Nai) ចន្លោះពេលបច្ចុប្បន្នប្រហែល២.៥០០ឆ្នាំ។ កំណាយនៅយក់ចួរ (Doc Chua) តឹនអ្វៀន (Tan Yen) ខេត្តប៊ិញយឿង (Binh Duong) ឆ្នាំ១៩៧៧។ សំណាករូបសត្វចតុបាទ ឈរលើរូបសណ្ឋានការេ។ ក្បាលងើបខ្ពស់ ចំពុះវែង មាត់ធំ។ គ្រាប់ព្រួញ (សំរឹទ្ធ - ថ្ម)។ វប្បធម៌ដុងសើន (Dong Son) ចន្លោះពី២.៥០០ - ២.០០០ឆ្នាំមុន កូឡ (Co Lo) ដុងអាញ (Dong Anh) ក្រុងហាណូយ។ ការរកឃើញឃ្លាំងគ្រាប់ព្រួញ ពុម្ពសិតគ្រាប់ព្រួញនៅកូឡ (Co Lo) និងស្នាបានរកឃើញនៅកេរដំណែលវប្បធម៌ដុងសើន (Dong Son) ជាវត្ថុតាងពិតប្រាកដជួយបំភ្លឺរឿងទេវកថាប្រវត្តិសាស្រ្តអំពីសម័យបង្កើតទឹកដីនិងរក្សាជាតិនៃជនជាតិវៀតណាម។ គ្រាប់ព្រួញរាប់រយដើម និងពុម្ពសិតបានរកឃើញនៅទីនេះ បានបញ្ជក់ថាកូឡ (Co Lo) ជាមជ្ឈមណ្ឌលនយោបាយ យោធា សេដ្ឋកិច្ចដ៏ធំនៃប្រទេសអូវឡាក (Au Lac) សម័យស្តេចអានយឿងវឿង (An Duong Vuong)។ ទម្រង់ផ្ទះនៅ(ដីដុត)។ សតវត្សទី១ - ៣ Bezacier រកឃើញនៅកូវយ៉ី (Cau Giay) ក្រុងហាណូយ នៅខែមីនា ឆ្នាំ១៩៣៦។ ទម្រង់ផ្ទះជាគ្រឿងបូជាសព បានរកឃើញទូទៅនៅតាមផ្នូរខ្មោច ដំណាក់កាលប្រវត្តិសាស្រ្ត១០សតវត្សដើមគ្រិសសករាជ។ នេះជាឯកសារកម្រសម្រាប់ស្វែងយល់អំពីជីវភាពរស់នៅក្នុងសង្គម ស្ថាបត្យកម្ម។ល។ នាសម័យនោះ។ ថូសំរឹទ្ធ។ សតវត្សរ៍ទី១ - ២ ភូស្វៀន (Phu Xuyen) ខេត្តហាតី (Ha Tay)។ ថូមានរចនាបថតុបតែង បច្ចេកទេសសិតប្រកបលក្ខណៈវប្បធម៌ដុងសើន (Dong Son) សឲ្យឃើញការអភិរក្សវប្បធម៌ដុងសើន (Dong Son) រហូតដល់ប៉ុន្មានសតវត្សដើមគ្រិសសករាជ។ ជាពិសេសនៅលើពាក់កណ្តាលមាត់ថូ មានចារអក្សរហានរួមមាន១៤អក្សរ៖ លីឡូវហូយុងញ៉ឹតថាច់យ័ញវៀតវ៉ានតេដេវីថឹបឡុក (Luy Lau ho dung nhat thach danh viet van tue de vi thap luc)។ មានន័យថាថូលីលូវ (Luy Lau) ទុកបានត្បូងថ្មមួយ មានឈ្មោះថា “វ៉ានតេ (Van Te)” ជាវត្ថុទី១៦។ ជ្រុងមួយនៃតាំងពិព័រណ៍រូបសំណាកថ្មរបស់ចម្បា ក្នុងបរិយាកាសប្រធានពិសេស៖ “រតនវត្ថុបុរានវិទ្យាវៀតណាម។ រូបសំណាកសត្វតោ (ថ្មខ្សាច់) ចំណុះវប្បធម៌ចម្បាសតវត្សទី១២ - ១៣ បានកំណាយនៅថាបម៉ឹម (Thap Mam) ខេត្តប៊ិញឌិញ (Binh Dinh)។ សត្វតោជារូបសំណាកជាទូទៅក្នុងចម្លាក់ក្បាច់រចនាចម្បា ជានិមិត្តរូបនៃរាជអំណាច អភិជន និងកម្លាំង។ តាមរឿងដំណាលឥណ្ឌា សត្វតោជាកំណើតមួយក្នុងចំណោមកំណើតរបស់ព្រះវិស្ណុ ហើយសម្លាប់បានយក្ខ Hiraya Kapipu ។ សត្វតោចម្បាតែងបានបង្កើតរូបមានមុខមាត់កំណាចខ្លាំង ក្រោមឥរិយាបថឈរ អង្គុយ បត់ជង្គង់ ច្រើនបំផុតគឺឥរិយាបថឈរ។ ក្នុងប្រាសាទចម្បា រូបណាកសត្វតោតែងបានភ្ជាប់នឹងជើងប្រាសាទ។ សិវយោនី (ថ្មខ្សាច់) ចំណុះវប្បធម៌ចម្បា សតវត្សរ៍ទី១២ - ១៣ (សិវៈក្នុងរូបភាពធ្វើទុក្ករកិរិយា)។ កំណាយនៅថាបម៉ឹម (Thap Mam) ខេត្តប៊ិញឌិញ (Binh Dinh) ឆ្នាំ២០១១។ សិវៈជាអាទិទេពជាន់ខ្ពស់ក្នុងសាសនាហិណ្ឌូ ព្រះអង្គមានច្រើនរូបភាពរចនាបថ យកកំណើត។ សិវយោនី ជាព្រះសិវក្រោមរចនាបថធ្វើទុក្ករកិរិយា កំពុងអង្គុយសមាធិ ដៃកាន់ខ្សែអង្កាំ ពុកមាត់សក់ដុះវែងៗ។ លិង្គ (ថ្មក្វាត)។ សតវត្សរ៍ទី៨ - ៩ កាតតៀន (Cat Tien) ខេត្តឡឹមដុង (Lam Dong)។ លិង្គជាវត្ថុសក្ការបូជា ស្ទើរទាំងអស់វត្ថុបែបនេះតែងបានធ្វើអំពីថ្មខ្សាច់ ខ្នាតធំ និងតែងបានដាក់តម្កល់ខាងមុខអាសនៈបូជានៅក្នុងទីសក្ការបូជា ខាងក្រៅ ឬមណ្ឌលសក្ការបូជារបស់អ្នកស្រុក។ លិង្គរកឃើញនៅកាតតៀន (Cat Tien) មានខ្នាតតូច ធ្វើអំពីមាសនិងថ្មក្វាតជាបែបមួយកម្រជួប។ លិង្គជាវត្ថុកម្រសំខាន់ បានយកចេញសម្រាប់ថ្វាយបូជា នាឱកាសពិធីបុណ្យនៅតាមមណ្ឌលប្រាសាទទីសក្ការបូជា។ (ពីឆ្វេងទៅស្តាំ) ថូទិប៉ា (Ty Ba) រូបសំណាកនារីអភិជន ប៉ាន់អឹមភឿង (Am Phuong) (កុលាលភាជន៍ហ្វ័រឡាម - Hoa Lam) សម័យរាជការឡេសើ (Le So) សតវត្សទី១៥។ នាវាបូរាណកូឡាវចាម (Cu Lao Cham) ក្រុងហូយអាន (Hoi An) ខេត្តក្វាងនិញ (Quang Ninh) ។ កំណាយពីឆ្នាំ១៩៩៧ - ២០០០។ |
ចំណែកតាំងបង្ហាញរតនវត្ថុបុរណាវិទ្យាសម័យសក្តិភូមិ នឹងបានឧទ្ទេសនាមវត្ថុតាងដែលជាស្លាកស្នាមរាជវាំងបុរាណដូចជា៖ ក្បឿងតុបតែងញីឈ្មោល (ហ្វ័ឡឺ (Hoa Lu) - ខេត្តនិញប៊ិញ (Ninh Binh) ថ្មកសាងរាជវាំង។ល។ ជាពិសេសឧទ្ទេសនាមវត្ថុតាង ដែលស្វែងរកឃើញនៅមណ្ឌលបេតិកភណ្ឌវប្បធម៌ពិភពលោក គឺជារាជវាំងរាជការហូ (Ho) (ខេត្តថាញហ័រ - Thanh Hoa) និងរាជវាំងថាំងឡុង (Thang Long) (ហាណូយ)។
ប្រការពិសេសនៃការតាំងបង្ហាញនេះ បានរៀបចំជោគជ័យនៅប្រទេសអាល្លឺម៉ង់ នៅឆ្នាំ២០១៦ - ខែកុម្ភៈ ឆ្នាំ២០១៨ ទាក់ទាញការយកចិត្តទុកដាក់នៃមហាជនអាល្លឺម៉ង់ ជួយប្រជាជនអាល្លឺម៉ង់ និងទ្វីបអ៊ឺរុប យល់បន្លែមពីទឹកដី ប្រវត្តិសាស្រ្ត វប្បធម៌ មនុស្សវៀតណាម តាមរយៈឯកសារវត្ថុតាង។ ទន្ទឹមនឹងសកម្មភាពតាំងពិព័រណ៍ សហប្រតិបត្តិការរវាងវៀតណាម និងអាល្លឺម៉ង នៅទាំងសហការអនុវត្តលើវិស័យដូចជា៖ ស្រាវជ្រាវ កំណាយបុរាណវិទ្យា រក្សាទុក បណ្តុះបណ្តាល ចុះផ្សាយ។ល៕
អត្ថបទនិងរូបថត៖ កុងដាត - ត្រឹនថាញយ៉ាង