សាស្រ្តាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Christopher Michael Runyan ជំនួយកម្មវិធីស្តីពីជំងឺធ្មេញថ្គាមស្មុគស្មាញ ជូនមន្ទីរពេទ្យនៅវៀតណាម

សាស្រ្តាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Christopher Michael Runyan ជំនួយកម្មវិធីស្តីពីជំងឺធ្មេញថ្គាមស្មុគស្មាញ ជូនមន្ទីរពេទ្យនៅវៀតណាម


សាស្ត្រាចារ្យរង​ បណ្ឌិត​ វេជ្ជបណ្ឌិត Christopher Michael Runyan - នាយក​កម្មវិធីស្រាវជ្រាវនៃ​អង្គការ Nuoy សហ​រដ្ឋអាមេរិក មាន និស្ស័យ​ ជាមួយ​រទេសវៀតណាមតាំងពី​លោក​ទើបមានអាយុ​​ត្រឹមតែ១៩​ឆ្នាំ។ លោក​បានមកប្រទេស​វៀតណាម ដូច​ជារដ្ឋទូត​ម្នាក់ “នាំមកនូវប្រណីតភាពនៃផ្នែក​វេជ្ជសាស្ត្រ” សេចក្តីស្រឡាញ់ និងចិត្តសប្បុរស ដើម្បីជួយលើកកម្ពស់ការ​ងារ​ពិនិត្យ ព្យាបាល​ជំងឺ ធ្មេញ​ ថ្គាម​ និង​មុខ​​ សម្រាប់​កុមារនៅតាម​មន្ទីរពេទ្យនានាក្នុងប្រទេសវៀតណាម គោល​បំណង​លើកកម្ពស់គុណភាព​នៃការព្យាបាល នាំមកនូវប្រសិទ្ធភាពជា​​សះស្បើយសម្រាប់​អ្នកជំងឺឱ្យបានល្អបំផុត​តាមដែល​អាច​ធ្វើទៅរួច​។

សាស្រ្តាចារ្យ​រង​ បណ្ឌិត​ វេជ្ជបណ្ឌិត​ Christopher Michael Runyan ពិនិត្យ​ថ្គាម​ជូន​អ្នក​ជំងឺ​។

សាស្រ្តាចារ្យ​រង​ បណ្ឌិត​ វេជ្ជបណ្ឌិត​ Christopher Michael Runyan ធ្វើការ​ជាមួយ​នឹង​វេជ្ជបណ្ឌិត​វៀតណាម​។​

ជាវេជ្ជបណ្ឌិតដែលមានជំនាញ​ខ្ពស់ ជាមួយ​​បទពិសោធន៍ការងារជាច្រើនឆ្នាំ និងកិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ថ្មីៗ​នេះ សាស្ត្រាចារ្យរង បណ្ឌិត​ វេជ្ជបណ្ឌិត Christopher Michael Runyan ព្រមទាំង​សហការី​នៃអង្គការ Nuoy សហ​រដ្ឋអាមេរិក បានមកប្រទេសវៀតណាម​ដើម្បី​ធ្វើការជាមួយមន្ទីរ​ពេទ្យធ្មេញ​ ថ្គាម​ និង​មុខ​មជ្ឈិម​​ទីក្រុង​ហូជីមិញ។ នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ វេជ្ជបណ្ឌិតវៀតណាម សាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Christopher Michael Runyan បាន​ពិភាក្សា និងវិភាគលម្អិត លើករណីអ្នកជំងឺវៀតណាមម្នាក់ៗ ដែលរងរបួស និង ពិការថ្គាមមុខ ហើយលោក​បានពិនិត្យអ្នកជំងឺដោយផ្ទាល់ និងផ្តល់នូវផែនការព្យាបាលដ៏ល្អប្រសើរបំផុត។ សាស្ត្រាចារ្យរង បណ្ឌិត​ វេជ្ជបណ្ឌិត Christopher Michael Runyan បានចែករំលែកនូវការប្តេជ្ញាចិត្តលើប្រធាន​បទ  ការវះកាត់កែទម្រង់មុខ ដោយមានរបួស​ស្មុគស្មាញ អូសគម្លាត​ឆ្អឹង​ក្នុង​ការវះកាត់មាត់និងថ្គាមមុខ”។ នេះគឺជាវិស័យ ដែលលោកមាន​បទពិសោធន៍ជាច្រើនឆ្នាំនៅសហរដ្ឋអាមេរិក​ ជាមួយនឹង​វិធីសាស្ត្រនេះ ប្រសិនបើ​អនុវត្ត​ក្នុងការព្យាបាលជំងឺ ​នៅ​មន្ទីរពេទ្យ​ធ្មេញ​ ថ្គាម​ និង​មុខ​​មជ្ឈិម​ទីក្រុងហូជីមិញ នឹងជួយឱ្យវេជ្ជសាស្ត្រវៀតណាម ទទួលបានលទ្ធផលល្អសម្រាប់អ្នកជំងឺ។

ក្នុងអំឡុងពេលធ្វើការនៅទីក្រុងហូជីមិញ វេជ្ជបណ្ឌិត​បានចូលរួមសិក្ខាសាលា  “ធ្វើបច្ចុប្បន្នភាព​បច្ចេកទេសទំនើប ក្នុងការវះកាត់កែ​ទម្រង់ថ្គាម​មុខ” ដោយមាន​​ការចូលរួមនៃ​អ្នក​ជំនាញល្បីៗ​ចំនួន​១៦នាក់ មកពីសហរដ្ឋអាមេរិក។ សិក្ខាសាលា បានចែករំលែក និងធ្វើបច្ចុប្បន្នភាព​នូវវឌ្ឍនភាព​នៃការវះកាត់កាត់​ឆ្អឹង Lefort I បច្ចេកទេស​ឯកទេសស្តីពី Lefort III និង Monobloc ក្នុងការព្យាបាល​ពិការ​ស្មុគស្មាញ នៃរចនាសម្ព័ន្ធមុខខាងលើ ដើម្បីទទួលបានលទ្ធផលមុខងារ និងសម្ផស្ស​ល្អ​បំផុតសម្រាប់​អ្នកជំងឺ​។

សាស្រ្តាចារ្យ​រង​ បណ្ឌិត​ វេជ្ជបណ្ឌិត​ Christopher Michael Runyan ស្តាប់វេជ្ជបណ្ឌិត​វៀតណាម​ រៀបរាប់​អំពី​ស្ថាន​ភាព​អ្នក​ជំងឺ។​

សាស្រ្តាចារ្យ​រង​ បណ្ឌិត​ វេជ្ជបណ្ឌិត​ Christopher Michael Runyan នៅ​តុពិនិត្យ​ជំងឺ​។​

ក្រៅពីសហការ​ការងារជាមួយ​មន្ទីរពេទ្យ​ធ្មេញ​ ថ្គាម​ និង​មុខ​​​មជ្ឈិម សាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Christopher Michael Runyan ក៏បាន​សហការជាមួយនឹង​មន្ទីរពេទ្យពហុព្យាបាល ហុងង៉ុក (Hong Ngoc) ផងដែរ។ លោក​បានជំនួយ​​មន្ទីរពេទ្យ​ក្នុងការបង្កើតកម្មវិធីវះកាត់ថ្គាម​មុខ ដែលជា​ប្រភេទ​​វះកាត់នៅមានភាព​ថ្មីថ្មោងនៅឡើយ​​ ចំពោះ​​​មន្ទីរពេទ្យ​ឯកជន​មួយ​។ ជាពិសេស លោក​បានបណ្តុះបណ្តាល និងណែនាំវេជ្ជបណ្ឌិត​ក្នុងស្រុក ឱ្យបង្កើនជំនាញ បង្កើតធនធានបុគ្គលិក សម្រាប់មន្ទីរពេទ្យដែល​មាន​សេវាវះកាត់​ឯកទេសល្អបំផុត តាមរយៈនោះ​​ជួយព្យាបាលអ្នកជំងឺ​យូរអង្វែង​​នៅប្រទេសវៀតណាម ។

ជាវេជ្ជបណ្ឌិត ដែលមានចិត្តសប្បុរស កក់ក្តៅ និងស្រឡាញ់វប្បធម៌វៀតណាម ជាពិសេស វេជ្ជបណ្ឌិត Christopher Michael Runyan  នៅ​ពេល​លោកមាន​អាយុ១៩​ឆ្នាំ បាន​មកជួបសហគមន៍​ជនភៀសខ្លួនវៀតណាម នៅភាគ​ខាងជើង​រដ្ឋ California ជា​លើកដំបូង។ លោក​មាននិស្ស័យ​ជាមួយប្រទេសវៀតណាម ចាប់តាំងពីពេលនោះមក​ លោកបានរៀនភាសាវៀតណាមដើម្បីរស់នៅ និងធ្វើការ​ជាមួយ​សហគមន៍ជនជាតិវៀតណាម អស់រយៈពេលជិតពីរឆ្នាំ។ នៅក្នុង​បេះដូងនៃ​វេជ្ជបណ្ឌិតដែល​មានចិត្តសប្បុរស​​រូប​នេះ ប្រទេសវៀតណាម​ គឺជាប្រទេស​ដែលកំពុងងើបឡើងវិញ ក្រោយពី​សង្គ្រាម ជីវភាព​រស់នៅ និងការងារថែទាំ​សុខភាពរបស់ប្រជាជន​វៀតណាម ក៏កំពុង​បានយកចិត្តទុក​ដាក់ជា​ជំហានៗផងដែរ។

សាស្រ្តាចារ្យ​រង​ បណ្ឌិត​ វេជ្ជបណ្ឌិត​ Christopher Michael Runyan នៅ​ក្នុង​បន្ទប់វះកាត់​។​

សាស្រ្តាចារ្យ​រង​ បណ្ឌិត​ វេជ្ជបណ្ឌិត​ Christopher Michael Runyan រួមនឹង​ក្រុម​ការងារ​វេជ្ជបណ្ឌិត​នៃមន្ទីរពេទ្យ​ហុង​ង៉ុក​ (Hong Ngoc)។​

ក្នុងឆ្នាំ២០១៩ សាស្ត្រាចារ្យរង បណ្ឌិត​ វេជ្ជបណ្ឌិត Christopher Michael Runyan ​មាន​ឱកាស​ចូលរួមបេសកកម្ម​សុខាភិបាល​នៅរដ្ឋធានី​ហាណូយ។ នេះគឺជាកម្មវិធី​សហប្រតិបត្តិការសុខាភិបាលរបស់អាមេរិក ដែលមានគោលបំណងលើកកម្ពស់គុណភាពនៃការព្យាបាល និងការបណ្តុះបណ្តាលការវះកាត់សម្រាប់ប្រទេសវៀតណាម។ បន្ទាប់ពីបេសកកម្ម​នេះ សាស្ត្រាចារ្យរង បណ្ទិត វេជ្ជបណ្ឌិត Christopher Michael Runyan ​កាន់តែ​មានសេចក្តី​ស្រឡាញ់ ចំពោះប្រទេស​វៀត​ណាម ហើយ​លោកចង់ធ្វើអ្វីមួយសម្រាប់ប្រទេសមួយ​នេះ​។ អស់​រយៈពេល២៥ឆ្នាំ​កន្លងមក​ សាស្ត្រាចារ្យរង បណ្ឌិត​ វេជ្ជបណ្ឌិត Christopher Michael Runyan បាន​រួម​ដំណើរ​ជាមួយ​អង្គការ Nuoy ក្នុងការ​​ធ្វើដំណើរទៅមក​ប្រទេស​វៀតណាមជាច្រើនលើកច្រើន​សារ ដើម្បី​សហការជាមួយ​នឹង​មន្ទីរពេទ្យនានា នៅប្រទេសវៀតណាម​ដូចជា៖ មន្ទីរពេទ្យ​​វៀតឌឹក (Viet Duc) បាច​ម៉ាយ (Bach Mai)  មន្ទីរពេទ្យកុមារមជ្ឈិម មន្ទីរពេទ្យធ្មេញ​ ថ្គាម​ និង​មុខ​​។ល។ លោក​​បាន​ធ្វើការ​​ជាមួយវេជ្ជបណ្ឌិត​វៀតណាម ក្នុងការវះកាត់ដោយ​ឥតគិតថ្លៃសម្រាប់កុមារ​ដែល​​ពិការលលាដ៍ក្បាល ថ្គាមមុខ និងបបូរមាត់​ ក្រអូមមាត់ប្រេះ​ - ​បណ្តុះ​បណ្តាល​ការ​​វះកាត់​ផ្ទាល់​សម្រាប់​វេជ្ជបណ្ឌិត​វៀតណាម​ នៅនឹង​មន្ទីរ​ពេទ្យ​ ក្នុង​បន្ទប់​​វះកាត់​។​ ទន្ទឹមនោះ លោក​នៅ​ទាំងបានចូល​រួម​បង្រៀន​ បង្កើត​សិក្ខាសាលា​ បើកថ្នាក់​ហ្វឹកហាត់​ និង​សន្និសីទ​ជំនាញ​​ជាច្រើនទៀត។

សាស្រ្តាចារ្យ​រង​ បណ្ឌិត​ វេជ្ជ​បណ្ឌិត​ Christopher Michael Runyan សួរសុខទុក្ខ​អ្នក​ជំងឺ​ក្រោយ​ពីការ​វះកាត់​។​

វេជ្ជបណ្ឌិត Christopher Michael Runyan ​មានបំណងចង់ឱ្យកុមារនៅប្រទេសវៀតណាមអាច​ទទួលបានសេវាព្យាបាលជំងឺពីកំណើត​ដូចជា បបូរ​មាត់ក្រអូម​មាត់ប្រេះ ​ដែល​មានលក្ខណៈទំនើប​បំផុត​នៅលើពិភពលោក ដើម្បីឱ្យកុមារទាំងនោះបានព្យាបាល និងទទួលបានស្នាមញញឹមក្នុងកុមារភាពឡើងវិញ។ ចំពោះលោក​ផ្ទាល់ តែងតែពោរពេញ​ដោយក្តី​ស្រឡាញ់​ចំពោះ​កុមារវៀតណាម។ សាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Christopher Michael Runyan បាន​និង​កំពុង​បន្តចូលរួមក្នុងកម្មវិធីវះកាត់សប្បុរសធម៌​ពីរដងក្នុងមួយឆ្នាំ នៅប្រទេស​វៀតណាម។ សេចក្តីស្រឡាញ់ និង ចិត្ត​សប្បុរសរបស់​លោក បាន​មិត្តរួមការងារជាវេជ្ជបណ្ឌិតវៀតណាម ស្រឡាញ់​រាប់អានយ៉ាងខ្លាំង តែង​​ហៅលោក​​ថា  វេជ្ជបណ្ឌិតនៃ​ប្រជាជន​វៀតណាម។

អត្ថបទ៖ ប៊ិចវ៉ឹន/កាសែតរូបភាពវៀតណាម រូបថត៖ ឯកសារ


Top