Doseba Tua Sinay នឹងក្ដីស្រឡាញ់ចំពោះកុមារវៀតណាម
លោក Doseba Tua Sinayទទួលបន្ទុកជាប្រធានតំណាងអង្គការចក្ខុវិស័យពិភពលោក (World Vision International - WVI) ប្រចាំប្រទេសវៀតណាម តាំងពីឆ្នាំ២០២១ មកដល់បច្ចុប្បន្ន។ លោកបានរួមជាមួយនឹងអង្គការលះបង់កម្លាំងទឹកចិត្តជាច្រើន ដើម្បីចូលរួមកែលម្អរសមគួរនូវសុខុមាលភាពសម្រាប់កុមារ និង សហគមន៍ងាយរងរបួសបំផុតនៅប្រទេសវៀតណាម។
លោក Doseba Tua Sinay ធ្លាប់ទទួលបានបណ្ណសរសើរពីគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង ស្តីពីការចូលរួមសកម្មសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង ការងារជំនួយមនុស្សធម៌ឆ្នាំ២០២២។ ក្រោយពេលទទួលបានរង្វាន់ លោកបានយកប្រាក់រង្វាន់ទាំងអស់ ចូលរួមកសាងផ្ទះសម្រាប់គ្រួសារលំបាក។ សន្តានចិត្តរបស់លោក រួមនឹងប្រភពកម្លាំងដែលអង្គការចក្ខុវិស័យពិភពលោកនាំមកជូន បានរួមចំណែកលើកទឹកចិត្តស្មារតីបន្ថែម សម្រាប់កុមារវៀតណាមរាប់លាននាក់ មាំមួន ទទួលបានក្តីសុភមង្គលជាង និង មានទំនុកចិត្តជាង ក្នុងការងារចូលរួមដោះស្រាយបញ្ហារបស់ខ្លួន និងរបស់សហគមន៍កុមារ។
ជាជនជាតិឥណ្ឌូនេស៊ីម្នាក់រស់នៅ និង ធ្វើការនៅប្រទេសវៀតណាម លោកយល់ឃើញថា៖ “ប្រទេសទាំងពីរមានចំណុចប្រហាក់ប្រហែលគ្នាជាច្រើនអំពីវប្បធម៌។ វៀតណាមជាប្រទេសមួយពោរពេញដោយកម្លាំងរស់ ហើយតែងផ្តល់បន្ថែមឱ្យខ្ញុំនូវកម្លាំងចលករក្នុងការងារបម្រើកុមារ និង សហគមន៍ងាយរងរបួសនៅទីនេះ។ រាល់ការធ្វើដំណើរទៅកាន់តំបន់ភូមិសាស្រ្តនៃគម្រោង បែរជាធ្វើឱ្យខ្ញុំមានការគោរពនូវការពិសោធន៍នីមួយៗដែលបានមកពីការងាររបស់អង្គការ WVI នាំមកជូនសហគមន៍”។
ឆ្នាំ២០២៤ ជាឆ្នាំមួយដែលអង្គការ WVI មានការចូលរួមលេចធ្លោក្នុងការងារជំនួយឧបត្ថម្ភ និង រួមដំណើរជាមួយប្រជាជន កុមារ និង សហគមន៍ងាយរងរបួស នៅប្រទេសវៀតណាមជាសកល។ ក្នុងសកម្មភាពអន្តរគមន៍ទាំងអស់ នៅមូលដ្ឋាន កុមារវៀតណាមតែងតែជាប្រធានបទបានអង្គការ WVI អាទិភាពជាងគេ។ លោក Doseba Tua Sinay បានធ្វើដំណើរទៅដល់តំបន់ជនបទក្រីក្ររបស់ប្រទេសវៀតណាម ទីកន្លែងដែលអង្គការ WVI ពង្រាយប្រតិបត្តិគម្រោងពិពិធ ស្តីពីសុខភាព និង អាហារបំប៉ន រកស៊ីចិញ្ចឹមជីវិត ឬការពារកុមារ និងជំរុញការចូលរួមនៃកុមារទាំងឡាយ។ រូបភាពដែលបង្កចំណាប់អារម្មណ៍ចំពោះលោកច្រើនបំផុត នោះគឺស្នាមញញឹមឥតមន្ទិលរបស់កុមារ។ ខណៈពេលព្យុះ Yagi បក់បោកចូលប្រទេសវៀតណាមថ្មីៗនេះ លោករួមនឹងក្រុមការងារអង្គការ WVI បានជំនះទប់ទល់ប្រកបដោយយុទ្ធសស្រ្ត និង ជំនួយផ្ទាល់ដល់តំបន់រងការប៉ះពាល់ដោយសារព្យុះកំណាច់ដូចជា ខេត្តដៀនបៀន (Dien Bien) អៀនបាយ (Yen Bai) ហាយផុង (Hai Phong) ថាញហ្វ័រ (Thanh Hoa)។ លោក Doseba Tua Sinay មិនខ្លាចលំបាក គ្រោះថ្នាក់ បានធ្វើដំណើរទៅសួរសុខទុក្ខជាច្រើនលើក ចំពោះគ្រួសារលំបាក ដើម្បីតភ្ជាប់ និង ចែករំលែក។ ពេលធ្វើដំណើរទៅកាន់សហគមន៍ លោកតែងបានកុមារវៀតណាម ទទួលស្វាគមន៍ស្រឡាញ់រាប់អានដូចជីតាម្នាក់ អុំម្នាក់នៃគ្រួសារ។ ប្រការនេះបានធ្វើឱ្យលោកមានចិត្តរំភើប និង ស្រឡាញ់ប្រជាជនវៀតណាមថែមទៀត។ លោករៀបរាប់ថា “ជំនួយឧបត្ថម្ភកុមារគ្មានពេលណាគ្រប់គ្រាន់នោះទេ តែប្រការចំបាច់បំផុត ខណៈពេលខ្យល់ព្យុះឆ្លងផុតទៅ គឺកុមារ សិស្សសាលាវៀតណាម ត្រូវមានឱកាសច្រើន ត្រូវបានទៅរៀនប្រកបដោយសុវត្ថិភាពវិញ”។
លោករួមនឹងអង្គការ WVI បានប្រតិបត្តិគម្រោង “បង្កើនសមត្ថភាពប្រឆាំងតទល់ហានិភ័យគ្រោះធម្មជាតិ សម្រាប់មាមីងបងប្អូនជនជាតិភាគតិចនៅខេត្តដៀនបៀន (Dien Bien)” រួមជាមួយសហព័ន្ធសង្គ្រោះអាល្លឺម៉ង (ADH)។ គម្រោងផ្តោតលើគ្រួសារ ដែលមានស្ថានភាពលំបាក កុមារ មេម៉ាយ ពោះម៉ាយ ជនពិការនៅឃុំគោលដៅទាំង១៤។ អង្គការ WVI បានអនុវត្តផ្នែកផ្សេងៗ ចូលរួមកែលម្អរជីវភាពរស់នៅ សម្រាប់ប្រជាជនជាង៦៦.៧០០នាក់ ក្នុងនោះមានកុមារជាង៣៣.៤០០នាក់ ពិសេសគឺក្រុមងាយរងរគ្រោះបំផុតដូចជា គ្រួសារលំបាក កុមារ មេម៉ាយ ពោះម៉ាយ និង ជនពិការ។
ពេលធ្វើដំណើរទៅដល់ខេត្តអៀនបាយ (Yen Bai) បងប្អូនប្រជាជនរាប់អានស្រឡាញ់លោក Doseba Tua Sinay ជាខ្លាំង ដោយសារលោកមានទឹកចិត្តស្មោះត្រង់មកលើមាមីង និង កុមារ។ លោកស្រី ស៊ុង ធីមី (Sung Thi May) អនុប្រធានសមាគមកាកបាទក្រហមខេត្តអៀនបាយ (Yen Bai) រៀបរាប់ថា “យើងខ្ញុំសូមកោតសរសើរ និងអរគុណចំពោះលោក Doseba Tua Sinay និង អង្គការ WVI ដែលបានកៀងគរប្រភពកម្លាំងទាន់ពេល ដើម្បីឧបត្ថម្ភជំនួយគ្រួសារត្រូវខូចខាត ដោយសារព្យុះលេខ៣ បង្កឡើង។ ទន្ទឹមនោះ អន្តរគមន៍ជាបន្ទាន់ដោយផ្តល់ប្រាក់សុទ្ធ សម្រាប់គោលដៅជាច្រើន អង្គការ WVI មានឧបត្ថម្ភផ្សេងៗដូចជា ចែកចាយឧបករណ៍អនាម័យ អាងទឹក ជួសជុលសំណង់ទឹកស្អាត និង សាលារៀនបែបលក្ខណៈតូច ហ្វឹកហាត់ និង ផ្សព្វផ្សាយអំពីទឹកស្អាត អនាម័យបរិស្ថាន គោលនយោបាយការពារសុវត្ថិភាព និង គ្រប់គ្រងករណីបំពានគោលនយោបាយការពារសុវត្ថិភាព”។
ការងារ ដែលលោក Doseba Tua Sinay កំពុងបម្រើកុមារ និង សហគមន៍នៅប្រទេសវៀតណាម គឺចាកចេញពីសន្តានចិត្តស្រឡាញ់៖ ដើម្បីជីវភាពពេញបរិបូរមានអត្ថន័យ សម្រាប់កុមារទាំងឡាយ ហើយទឹកចិត្តសុឆន្ទៈ បានប្រែបំណងប្រាថ្នានោះក្លាយជាការពិត៕
អត្ថបទ៖ ប៊ីចវឹន រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង