• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យមានវិធីសាស្រ្តគ្រប់ជ្រុងជ្រោយនិងក្នុងសង្គមទាំងមូលក្នុងការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាព

ហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី ៣០ មីនា បានបើកសម័យប្រជុំស្តីពី “គ្មានកាកសំណល់ - ដំណោះស្រាយលេចធ្លោដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ទីប្រឹក្សាឯកអគ្គរដ្ឋទូត Le Thi Minh Thoa អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានថ្លែងមតិក្នុងសម័យប្រជុំ។ (រូបថត៖ TTXVN)

សម័យប្រជុំនេះមានការចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងតំណាងអង្គការឯកទេសនៃអង្គការសហប្រជាជាតិ និងប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ។

ថ្លែងមតិក្នុងសម័យប្រជុំនេះ ទីប្រឹក្សាឯកអគ្គរដ្ឋទូត Le Thi Minh Thoa អនុប្រធានតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា វៀតណាមយល់ដឹងយ៉ាងច្បាស់ថា គ្មានកាកសំណល់ គឺជាដំណោះស្រាយដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ហើយដើម្បីសម្រេចឲ្យបានដំណោះស្រាយ “គ្មានកាកសំណល់”។ ចាំបាច់ត្រូវមានវិធីសាស្រ្តអភិក្រមគ្រប់ជ្រុងជ្រោយ និងក្នុងសង្គមទាំងមូល ដោយមានការចូលរួមពីគ្រប់សមាសភាពនៃសង្គម លើកកម្ពស់ការយល់ដឹងរបស់អ្នកផលិត និងអ្នកប្រើប្រាស់អំពីបញ្ហាកាកសំណល់។ លើកទឹកចិត្តមនុស្សឱ្យបង្កើតរបៀបរស់នៅប្រកបដោយភាពស្និទ្ធស្នាលនឹងបរិស្ថាន។ នៅក្នុងដំណើរការនេះ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់មានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសការគាំទ្រផ្នែកហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា ដើម្បីធានាឱ្យបាននូវផលិតកម្ម និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព ការគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព   ស្និទ្ធស្នាលជាមួយបរិស្ថាន ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top