• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអញ្ជើញរុស្ស៊ី ចិន ឡាវ កម្ពុជា បេឡារុស ចូលរួមដង្ហែ​ក្បួន​ព្យុហយាត្រា

នាថ្ងៃទី ៩ កក្កដា នៅទីក្រុងហាណូយ ឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយស្ថាប័ន អង្គភាពនានា ដើម្បីដាក់ពង្រាយសកម្មភាពកិច្ចការបរទេសការពារជាតិ ក្នុងឱកាសរំលឹកខួប ៨០ ឆ្នាំនៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិទី ២ កញ្ញា (២ កញ្ញា ១៩៤៥- ២ កញ្ញា ២០២៥។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ ឧត្តមសេនីយឯក Hoang Xuan Chien បានឲ្យដឹងថា ក្រសួងការពារប្រទេសវៀតណាមបានផ្ញើលិខិតអញ្ជើញក្រសួងការពារជាតិនៃប្រទេសចំនួន ៨ រួមមាន៖ រុស្ស៊ី ចិន ឡាវ កម្ពុជា គុយបា បេឡារុស កាហ្សាក់ស្ថាន អាហ្សែបៃហ្សង់ ដើម្បីចូលរួមពិធីរំលឹកខួប ៨០ឆ្នាំ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិទី ២ ខែកញ្ញា។ ទន្ទឹមនឹងនោះ ក្រសួងការពារប្រទេសបានអញ្ជើញប្រទេសចំនួន៥ គឺ រុស្ស៊ី ចិន ឡាវ កម្ពុជានិងបេឡារុស្ស ឲ្យបញ្ជូនកងទ័ពមកចូលរួមដង្ហែក្បួនព្យុហយាត្រានៅក្នុងពិធីនេះ។ យោងតាមរបាយការណ៍ ភាគីគុយបាបានឆ្លើយតបនឹងការអញ្ជើញដោយបញ្ជាក់ថា រដ្ឋមន្ត្រីនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបានឹងចូលរួម។ ប្រទេសឡាវ និងកម្ពុជាក៏បានគាំទ្រគោលការណ៍បញ្ជូនកងកម្លាំងទៅចូលរួមក្បួនដង្ហែរព្យុហយាត្រាក្នុងពិធីនេះ តបតាមសេចក្តីអញ្ជើញរបស់ភាគីវៀតណាម។

ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបភាព៖ ក្រសួងការពារប្រទេស

ក្រសួងការពារប្រទេសវៀតណាមអញ្ជើញប្រទេសទាំង ៥ ឲ្យបញ្ជូនកងកម្លាំងមកចូលរួមពិធីព្យុហយាត្រានេះ បានបង្ហាញពីចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាពនិងភាពជិតស្និតរវាងប្រជាជននិងកងទ័ពប្រជាជនវៀតណាមជាមួយប្រទេសជាមិត្តប្រពៃណី។ ទន្ទឹមនឹងនោះ ក៏បានអះអាងពីគោលនយោបាយការបរទេសរបស់វៀតណាម ប្រកបដោយឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូប នីយកម្ម ពិពិធកម្ម ជាមិត្តនិងជាដៃគូដែលអាចទុកចិត្តបានរបស់ប្រទេសទាំងអស់។

មុននោះ ពិធីរំលឹកខួបលើកទី ៥០ ទិវាបង្រួបបង្រួមប្រទេសជាតិដែលបានប្រព្រឹត្តិទៅនៅទីក្រុងហូជីមិញ ក៏មានការចូលរួមពីកងទ័ពចិន ឡាវ និងកម្ពុជាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Quang Ninh ត្រូវលុបបំបាត់ការលំបាកនិងឧបសគ្គជាបន្ទាន់នៅពេលប្រតិបត្តិការអាជ្ញាធរមូលដ្ឋានពីរកម្រិត

ខេត្ត Quang Ninh ត្រូវលុបបំបាត់ការលំបាកនិងឧបសគ្គជាបន្ទាន់នៅពេលប្រតិបត្តិការអាជ្ញាធរមូលដ្ឋានពីរកម្រិត

នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅ Quang Ninh ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh ស្ដីពីការត្រៀមរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ និងប្រតិបត្តិការរបស់រដ្ឋាភិបាលមូលដ្ឋានពីរកម្រិត។

Top