• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានផែនការកសាងវិមានរំលឹកគុណបណ្ដាប្រទេសដែលបានជួយវៀតណាមក្នុងសម័យសង្គ្រាម

សំណង់នេះត្រូវបានគេរំពឹងថា នឹងសាងសង់នៅលើផ្ទៃដី ៣០០០ ម៉ែត្រការ៉េ នៅក្នុងបរិវេណនៃសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម រួមមាន៖ និមិត្តរូបរួមនៃការ ជួយឧបត្ថម្ភនិងការលះបង់របស់អ្នកជំនាញយោធាមកពីប្រទេសនានា; វិមានរំលឹក គុណអ្នកជំនាញយោធាមកពីសហភាពសូវៀត/សហព័ន្ធរុស្ស៊ី ចិន ឡាវ កម្ពុជានិង គុយបា; និងចម្លាក់លៀន។

លោកឧត្តមសេនីយឯក Hoang Xuan Chien ថ្លែងមតិដឹកនាំកិច្ចប្រជុំ។ (រូបថត៖ qdnd.vn)
 
កាលពីថ្ងៃទី ៩ កក្កដា លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយស្ថាប័ន និងអង្គភាពនានាដើម្បីដាក់ពង្រាយផែនការកសាងវិមានរំលឹកគុណយុទ្ធជននៃបណ្តាប្រទេសដែលបានជួយឧបត្ថម្ភវៀតណាមក្នុងសម័យសង្គ្រាម នៅឯសារមន្ទីរប្រវត្តិសាស្ត្រ យោធាវៀតណាម។ សំណង់នេះត្រូវបានកសាងក្នុងឱកាសខួបលើកទី ៨០ បដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិទី ២ កញ្ញា (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។
សំណង់នេះត្រូវបានគេរំពឹងថា នឹងសាងសង់នៅលើផ្ទៃដី ៣០០០ ម៉ែត្រការ៉េ នៅក្នុងបរិវេណនៃសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម រួមមាន៖ និមិត្តរូបរួមនៃការ ជួយឧបត្ថម្ភនិងការលះបង់របស់អ្នកជំនាញយោធាមកពីប្រទេសនានា; វិមានរំលឹក គុណអ្នកជំនាញយោធាមកពីសហភាពសូវៀត/សហព័ន្ធរុស្ស៊ី ចិន ឡាវ កម្ពុជានិង គុយបា; និងចម្លាក់លៀន។ ជុំវិញសំណង់នេះមានទីធ្លាបៃតង និងវាលស្មៅ។
បច្ចុប្បន្ននេះ ស្នងការឃោសនានិងហ្វឹកហ្វឺនបានសម្របសម្រួលជាមួយសារមន្ទីរ ប្រវត្តិសាស្ត្រយោធាវៀតណាម និងស្នងការកិច្ចការបរទេស ធ្វើការទាក់ទងនិងអញ្ជើញ អ្នកជំនាញចម្លាក់ឈានមុខគេក្នុងប្រទេស មកស្រាវជ្រាវ និងពង្រាងគំនូររូបសំណាក នៃប្រទេសទាំង ៥ ព្រមទាំងផ្ញើរគំនូរព្រាងដល់បណ្ដាប្រទេសដើម្បីផ្ដល់មតិយោបល់។
លោកឧត្តមសេនីយឯក Hoang Xuan Chien បានស្នើដល់អង្គភាពនានា ពន្លឿន ដំណើរការសាងសង់ ខិតខំសម្រេចចង្កោមរូបសំណាកដំបូងឲ្យរួចរាល់ មុនថ្ងៃទី ១៥ ខែសីហា។ តំបន់ច្រកចូល និងបរិវេណកណ្តាល ដែលជាកន្លែងដាក់តាំងរូបសំណាក ក៏ត្រូវបញ្ចប់មុនថ្ងៃទី១០ ខែសីហាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Quang Ninh ត្រូវលុបបំបាត់ការលំបាកនិងឧបសគ្គជាបន្ទាន់នៅពេលប្រតិបត្តិការអាជ្ញាធរមូលដ្ឋានពីរកម្រិត

ខេត្ត Quang Ninh ត្រូវលុបបំបាត់ការលំបាកនិងឧបសគ្គជាបន្ទាន់នៅពេលប្រតិបត្តិការអាជ្ញាធរមូលដ្ឋានពីរកម្រិត

នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅ Quang Ninh ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh ស្ដីពីការត្រៀមរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ និងប្រតិបត្តិការរបស់រដ្ឋាភិបាលមូលដ្ឋានពីរកម្រិត។

Top