• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមពិគ្រោះយោបល់លើបទពិសោធន៍អន្តរជាតិក្នុងការចូលរួមអនុសញ្ញា ICPPED

នៅថ្ងៃទី ៦ ខែមករា នៅខេត្ដ Quang Ninh (វៀតណាម) បានប្រព្រឹត្ដទៅសិក្ខាសាលាស្ដីពីការឧទ្ទេសនាមអនុសញ្ញាអន្តរជាតិសម្រាប់ការការពារមនុស្សទាំងអស់ពីការបាត់ខ្លួនដោយបង្ខំ (ICPPED) ដែលរៀបចំដោយក្រសួងនគរបាល​វៀតណាមសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។

សិក្ខាសាលានេះមានការចូលរួមពីតំណាងមកពីក្រសួង ទីភ្នាក់ងារ ស្ថាប័នយុត្ដិធម៌ និងគ្រឹះស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវរបស់វៀតណាម។ ភាគីអន្ដរជាតិមានការចូលរួមពីលោកស្រី Federica Dispenza ជំនួយការនៃប្រធានតំណាង UNDP ប្រចាំវៀតណាម អ្នកជំនាញអន្តរជាតិមកពីអង្គការសហប្រជាជាតិ (UN) និងប្រទេសមួយចំនួនដែលបានផ្តល់សច្ចាប័នលើអនុសញ្ញា ICPPED។

លោកស្រី Federica Dispenza ជំនួយការនៃប្រធានតំណាង UNDP ប្រចាំវៀតណាមថ្លែងក្នុងសិក្ខាសាលា

សិក្ខាសាលានេះក្នុងគោលបំណងឧទ្ទេសនាមអំពីខ្លឹមសារនៃអនុសញ្ញា ICPPED ដោយមានការគាំទ្រ និងការចែករំលែកបទពិសោធន៍ពីអ្នកជំនាញអន្តរជាតិ និងតំណាងមកពីប្រទេសមួយចំនួនដែលចូលរួមអនុសញ្ញា (ន័រវែស ស្វីស)។ តាមរយៈការពិភាក្សានៅក្នុងសិក្ខាសាលា អ្នកជំនាញនឹងចែករំលែកចំណេះដឹង ជំនាញ និងស្ថានភាពនៃការអនុវត្តអនុសញ្ញានៅក្នុងប្រទេសផ្សេងៗ។

ចំពោះវៀតណាម ការសិក្សាស្រាវជ្រាវលើលទ្ធភាពចូលរួមអនុសញ្ញា ICPPED គឺមានអត្ថន័យយ៉ាងសំខាន់នៅក្នុងទិដ្ឋភាពជាច្រើន រួមទាំងនយោបាយ គោលនយោបាយការបរទេស ច្បាប់និងសង្គម។ អាស្រ័យហេតុនេះបង្ហាញពីឆន្ទៈរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្ដសន្យាអន្តរជាតិ រួមទាំងយន្តការត្រួតពិនិត្យឡើងវិញជាសកលតាមកាលកំណត់​ (UPR) ផងដែរ ព្រមទាំងបង្ហាញពីការ​ប្តេជ្ញាចិត្តរបស់វៀតណាមក្នុងធានានូវសិទ្ធិមនុស្ស ដោយ​ហេតុនេះ រួមចំណែកដល់ការលើកកម្ពស់កិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ។

ទិដ្ឋភាពនៃសិក្ខាសាលា
ប្រតិភូទាំងឡាយថតរូបជុំគ្នា

 

សិក្ខាសាលានេះគឺជាឱកាសមួយសម្រាប់វៀតណាមយល់កាន់តែច្បាស់នូរាល់បញ្ហាច្បាប់ដែលពាក់ព័ន្ធ ដោយរួមចំណែកដល់ការយល់ដឹងកាន់តែទូលំទូលាយ និងស៊ីជម្រៅអំពីអនុសញ្ញា ឱកាសនិងបញ្ហាប្រឈម  ជាពិសេសកាតព្វកិច្ចរបស់ប្រទេសជាសមាជិក ក៏ដូចជាយន្តការនីតិវិធី និងរបាយការណ៍តាមអនុសញ្ញា។

ទិដ្ឋភាពនៃសិក្ខាសាលា
ប្រតិភូទាំងឡាយថតរូបជុំគ្នា

កិច្ចពិភាក្សានៅក្នុងសិក្ខាសាលាបានឯកភាពគ្នាជាឯកច្ឆ័ន្ទថា ការចូលរួមអនុសញ្ញាត្រូវមានផែនទីបង្ហាញផ្លូវសមស្រប ដែលផ្សារភ្ជាប់ទៅនឹងការកែលម្អច្បាប់ លើកកម្ពស់សមត្ថភាពច្បាប់ និងធានាធនធានសម្រាប់ការអនុវត្ត។ ប្រសិនបើចូលរួមអនុសញ្ញា ICPPED វៀតណាមមិនត្រឹមតែពង្រឹងបន្ថែមទៀតនូវក្របខ័ណ្ឌច្បាប់សម្រាប់ការការពារសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ បង្កើនតម្លាភាព ការទទួលខុសត្រូវ និងទំនុកចិត្តពីប្រជាជនសម្រាប់​ស្ថាប័នរបស់រដ្ឋ...

អនុសញ្ញា ICPPED គឺជាអនុសញ្ញាដ៏សំខាន់មួយដែលមានតម្លៃផ្នែកច្បាប់យ៉ាងខ្លាំងក្នុងការទប់ស្កាត់ការបាត់ខ្លួនដោយបង្ខំ និងការពារមនុស្សគ្រប់រូបពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនេះ។

មតិយោបល់ ការពិភាក្សានិងចំណេះដឹងដែលទទួលយកបាននៅក្នុងសិក្ខាសាលានេះគឺមានអត្ថន័យយ៉ាងសំខាន់ដែលជាប្រភពព័ត៌មាន និងឯកសារ​យោងដ៏មានតម្លៃ ជួយស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបន្តស្រាវជ្រាវ ផ្តល់យោបល់ លើកទិសដៅនិងផែនទីបង្ហាញផ្លូវសមស្របក្នុងដំណើរការសិក្សាស្រាវជ្រាវ និងពិចារណាលើលទ្ធភាពចូលរួមអនុសញ្ញា ICPPED របស់វៀតណាមនាពេលខាងមុខ៕

តាម kh.qdnd.vn

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី ៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅកាន់ខេត្ត និងទីក្រុងទាំង៣៤។

Top