• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រឆាំងរាល់សកម្មភាពញុះញង់និងបំបែកបំបាក់មនោសញ្ជេតនារវាងវៀតណាមនិងកម្ពុជា

នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានលើកឡើងពីទស្សនៈរបស់វៀតណាមចំពោះសំណើរបស់កម្ពុជា ដែលស្នើឱ្យវៀតណាមសហការស៊ើបអង្កេតព័ត៌មានលើគណនីបណ្ដាញសង្គមមួយចំនួន ដែលត្រូវចាត់ទុកថា ជារបស់ជនជាតិវៀតណាមដែលប្រើពាក្យពេជន៏មិនសមរម្យលើគណនីបណ្តាញសង្គមរបស់ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន។
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេស (រូបភាព៖ ក្រសួងការបរទេស)

លោកស្រី Pham Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា គណនីមួយចំនួនដែលត្រូវបានចាត់ទុកថា មានប្រភពមកពីប្រទេសវៀតណាមបានបញ្ចេញ មតិផ្ទាល់ខ្លួននៅលើបណ្តាញសង្គមនាពេលកន្លងមកនេះ គឺមិនតំណាងឱ្យទស្សនៈរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមនោះទេ។

វៀតណាមមិនយល់ស្របនឹងរាល់មតិមានលក្ខណៈញុះញុង បំបែកបំបាក មនោសញ្ជេតនាល្អរវាងប្រជាជនវៀតណាម និងកម្ពុជា ហើយវាយប្រហារដោយផ្ទាល់លើមេដឹកនាំនៃប្រទេសទាំងពីរ។ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងជាមួយកម្ពុជា អាជ្ញាធរនៃភាគីទាំងពីរមានវិធានការជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីជួយប្រជាជននិង ជំនាន់ក្រោយនៃប្រទេសទាំងពីរយល់ដឹងច្បាស់លាស់នូវទំនាក់ទំនងនេះ នាំទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែរឹងមាំជាង   ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការចែករំលែកព័ត៌មានលើវិស័យជាច្រើន ក្នុងនោះមានគម្រោង ព្រែកជីកហ្វូណនតេជោផងដែរ ក៏ដូចជាការស្រាវជ្រាវលើផលប៉ះពាល់ឆ្លងព្រំដែនរបស់គម្រោង ដោយធានាបាននូវផលប្រយោជន៍ប្រកបដោយសុខដុមរមនារបស់បណ្តាប្រទេសនិងប្រជាជនដែលរស់នៅតាមដងទន្លេ គ្រប់គ្រងនិងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញអ្នកវិនិយោគរយៈពេលវែង

វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញអ្នកវិនិយោគរយៈពេលវែង

ក្នុងសប្តាហ៍កន្លងទៅ សារព័ត៌មាននិងអង្គការអន្តរជាតិជាច្រើន បានបញ្ចេញមតិថា៖ វៀតណាមជាគោលដៅវិនិយោគ រយៈពេលដែលវែងពោរពេញដោយសក្តានុពល។

Top