• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងបញ្ជូនសារអំពីកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍នៅឯសន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី៦

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងលោកជំទាវ នឹងចូលរួមសន្និសីទលើកទី៦ របស់ប្រធានសភាពិភពលោកនៅប្រទេសស្វីស; ធ្វើសកម្មភាពទ្វេភាគី នៅស្វីស ; បំពេញទស្សនកិច្ច ជាផ្លូវការ នៅប្រទេសម៉ារ៉ុក និងសេណេហ្គាល់។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ។ រូបថត៖ Doan Tan/VNA

ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ កក្កដា ដល់ថ្ងៃទី ៣០ ខែកក្កដា តបតាមសេចក្តីអញ្ជើញរបស់ប្រធានសហភាពអន្តរសភាពិភពលោក (IPU) លោកស្រី Tulia Ackson អគ្គលេខាធិការ IPU លោក Martin Chungong ប្រធានសភាតំណាងរាស្ត្រនៃព្រះរាជាណាចក្រម៉ារ៉ុក លោក Rachid Talbi Alami និងប្រធានរដ្ឋសភានៃសាធារណរដ្ឋសេណេហ្គាល់ លោក El Malick។

អញ្ជើញចូលរួមសន្និសីទនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន នឹងថ្លែងមតិក្នុងសម័យប្រជុំពេញអង្គ ដោយបានបញ្ចូនសារអំពីគោលការណ៍ណែនាំ និងគោលនយោបាយរបស់វៀតណាម ជាពិសេសគោលការណ៍ណែនាំសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅជុំវិញពិភពលោក។ ប្រធានរដ្ឋសភា ក៏នឹងអំពាវនាវឱ្យសភានៃបណ្តាប្រទេស និងសហភាពអន្តរសភាពិភពលោក រួមដៃគ្នា ជំរុញច្បាប់អន្តរជាតិ ដើម្បីដោះស្រាយវិវាទដោយសន្តិវិធី ដោះស្រាយបញ្ហាប្រឈមអំពីបរិស្ថាន ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជួយឧបត្ថម្ភលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមជាង ២៦៦.៥០០ ខ្នងនៅទូទាំងប្រទេស

ជួយឧបត្ថម្ភលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមជាង ២៦៦.៥០០ ខ្នងនៅទូទាំងប្រទេស

ក្រសួងជនជាតិនិងសាសនាវៀតណាមកាលពីថ្ងៃទី ២០ កក្កដា បានឲ្យដឹង ថា គិតត្រឹមដំណាច់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសទាំងមូលបានជួយឧបត្ថម្ភលុបបំបាត់ ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមជាង ២៦៦.៥០០ ខ្នង។

Top