• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យសក្តិសមនឹងបំណង ប្រាថ្នារបស់ប្រជាជននិងពលីកម្មរបស់វីរយុទ្ធជនពលី

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តពង្រឹងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ជាពិសេសជាមួយអាជ្ញាធរ និងប្រជាជនកម្ពុជា ដើម្បីសម្រួល ដល់ការងាររុករក និងប្រមូល; បំពេញឲ្យបានល្អនូវកិច្ចការបរទេសរវាងប្រជាជន និងប្រជាជន ចលនាកម្លាំង អង្គការ និងបុគ្គល ដើម្បីជួយឧបត្ថម្ភ សម្របសម្រួល និងផ្តល់ព័ត៌មាន។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អុជធូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនិងអ្នកជំនាញការស្ម័គ្រចិត្តវៀតណាម។ (រូបថត៖ Duong Giang/VNA)

នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ អញ្ជើញថ្លែងក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះសពយុទ្ធជនពលី និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅព្រះរាជាណាចក្រ កម្ពុជានិងក្នុងប្រទេស ដែលប្រព្រឹត្តទៅនៅឈាបនដ្ឋាន Doc Ba Dac ក្នុងសង្កាត់ Thoi Son ខេត្ត An Giang នោះ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានសង្កត់ ធ្ងន់ថា៖ អាជ្ញាធរ អង្គភាពនយោបាយ សង្គម និងប្រជាជនចាំបាច់ត្រូវបន្តសាមគ្គីគ្នា ខិតខំប្រឹងប្រែងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយ និរន្តរភាព នាំប្រទេសជាតិឈានចូលយុគសម័យថ្មី សក្តិសមនឹងបំណងប្រាថ្នារបស់ប្រជាជន ក៏ដូចជាពលីកម្មរបស់វីរជន យុទ្ធជនពលី សមមិត្ត និងជនរួមជាតិផងដែរ។

បន្ទាប់នោះ ចុះសួរសុខទុក្ខ សំណេះសំណាល និងជូនអំណោយ ដើម្បីលើក ទឹកចិត្តដល់ក្រុមរុករក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅយោធភូមិភាគទី ៩ នោះ លោក នាយករដ្ឋមន្រ្តី បានស្នើឱ្យគណៈកម្មាធិការជាតិដឹកនាំការរុករក ប្រមូល និងកំណត់ អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី (ហៅកាត់ថាគណៈកម្មាធិការដឹកនាំលេខ៥១៥) សហការយ៉ាងជិតស្និទ្ធ កៀរគរជាអតិបរមានូវធនធាននិងការចូលរួមរបស់សង្គមជាតិ ទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល ក្នុងការងាររុករក ប្រមូលនិងកំណត់អត្ត សញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តពង្រឹងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ជាពិសេសជាមួយអាជ្ញាធរ និងប្រជាជនកម្ពុជា ដើម្បីសម្រួល ដល់ការងាររុករក និងប្រមូល; បំពេញឲ្យបានល្អនូវកិច្ចការបរទេសរវាងប្រជាជន និងប្រជាជន ចលនាកម្លាំង អង្គការ និងបុគ្គល ដើម្បីជួយឧបត្ថម្ភ សម្របសម្រួល និងផ្តល់ព័ត៌មាន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជួយឧបត្ថម្ភលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមជាង ២៦៦.៥០០ ខ្នងនៅទូទាំងប្រទេស

ជួយឧបត្ថម្ភលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមជាង ២៦៦.៥០០ ខ្នងនៅទូទាំងប្រទេស

ក្រសួងជនជាតិនិងសាសនាវៀតណាមកាលពីថ្ងៃទី ២០ កក្កដា បានឲ្យដឹង ថា គិតត្រឹមដំណាច់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសទាំងមូលបានជួយឧបត្ថម្ភលុបបំបាត់ ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមជាង ២៦៦.៥០០ ខ្នង។

Top