វៀតណាមកំពុងរៀបចំយ៉ាងល្អសម្រាប់ពិធីព្យុហយាត្រា អបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥- ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិទី ២ ខែកញ្ញា (២ កញ្ញា ១៩៤៥- ២ ខែកញ្ញា ២០២៥)។
ការហ្វឹកហ្វឺនសម្រាប់ពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិទី ២ កញ្ញា ។ ។ រូបថត៖ qdnd.vn
តាមផែនការ ប្រទេសមួយចំនួនដូចជា រុស្សី ចិន ឡាវ កម្ពុជា បេឡារុស្ស នឹងបញ្ជូនកងកម្លាំងទៅចូលរួមក្បួនដង្ហែព្យុហយាត្រានៅឯពិធីអបអរសាទរ។ នេះគឺជាឱកាសមួយដើម្បីថ្លែងអំណរគុណចំពោះការគាំទ្រនិងជំនួយពីមិត្តភក្តិអន្តរជាតិ និងប្រជាជនជឿនលឿននៅលើពិភពលោក ដែលជាកត្តាសំខាន់ជួយសម្រេចជោគជ័យនៃបដិវត្តន៍ខែសីហាកាលពីមុននេះ និងប្រទេសវៀតណាមបច្ចុប្បន្ន។
ដើម្បីធានាការទទួលប្រតិភូយោធាមកពីប្រទេសនានាដែលចូលរួមព្យុហយាត្រាក្នុងពិធីអបអរសាទរនេះ ក្រសួងការពារប្រទេសវៀតណាមកំពុងប្រញាប់ប្រញាល់បំពេញការងារធានាភស្តុភារ ពេទ្យយោធា សន្តិសុខ និងលក្ខខណ្ឌចំបាច់ សម្រាប់បម្រើប្រតិភូយោធានៃបណ្តាប្រទេស ក្នុងអំឡុងពេលស្នាក់នៅ និងចូលរួមក្នុងសកម្មភាពនៅវៀតណាម។ ក្នុងសម័យប្រជុំនិងត្រួតពិនិត្យការងារត្រៀមរៀបចំនៅខេត្ត Phu Tho (ថ្ងៃទី ១៧ កក្កដា) ឧត្តមសេនីយ៍ឯក Nguyen Truong Thang អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា៖ “ខ្ញុំស្នើឲ្យយើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព អាកប្បកិរិយាគឺជាអាទិភាពកំពូល បង្ហាញពីរូបភាពមនុស្សវៀតណាមរួសរាយរាក់ទាក់ ប្រទេសវៀតណាមជាគោលដៅសម្រាប់មិត្តអន្តរជាតិ។ យើងមិនត្រឹមតែតំណាងឱ្យកងទ័ពប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យប្រជាជនវៀតណាមគ្រប់រូបទៀតផង។ រីកសាយភាយមនោសញ្ចេតនា បង្ហាញការដឹងគុណរបស់យើងក្នុងប្រវត្តិសាស្ត្រ និងការដឹងគុណនាពេលអនាគត ប្តេជ្ញាបំពេញឱ្យបានល្អនូវភារកិច្ចដែលបក្ស រដ្ឋ គណៈកម្មាធិការយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានប្រគល់ជូន”។
ឧត្តមសេនីយឯក Nguyen Truong Thang បានសង្កត់ធ្ងន់ជាពិសេសលើតម្រូវការធានាសន្តិសុខ សុវត្ថិភាព មិនអនុញ្ញាតឱ្យមានការធ្វេសប្រហែសណាមួយកើតឡើងក្នុងដំណើរការស្វាគមន៍ ទទួល និងរៀបចំសកម្មភាពទាក់ទងនឹងប្រតិភូយោធានៃបណ្តាប្រទេស។ ឧត្តមសេនីយឯក Nguyen Truong Thang បានអះអាងថា ការស្វាគមន៍និងទទួលប្រតិភូយោធានៃបណ្តាប្រទេស ដែលចូលរួមព្យុហយាត្រាគឺជាភារកិច្ចការទូតការពារជាតិដ៏សំខាន់ មានអត្ថន័យជ្រាលជ្រៅខាងនយោបាយ យោធា និងកិច្ចការបរទេស; រួមចំណែកអះអាងពីឋានៈ និងកិត្យានុភាពរបស់កងទ័ពប្រជាជនវៀតណាមនៅលើឆាកអន្តរជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម