នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានថា ទូកទេសចរណ៍បានក្រឡាប់លិចនៅតំបន់កោះ ទីតុប ខេត្ត គ្វាងនិញ ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហ៊ុង ហា ផ្ទាល់បានចុះ ដល់កន្លែងកើតហេតុដោយផ្ទាល់ដើម្បីដឹកនាំការងារជួយសង្គ្រោះ។
ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហ៊ុង ហា តាមដានកងកម្លាំងជួយសង្គ្រោះដែលដាក់ពង្រាយផែនការជួយសង្គ្រោះទូក (រូបថត៖ VGP/Minh Khoi)
នៅទីនេះ
លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា
គោលដៅខ្ពស់បំផុតគឺព្យាយាមស្វែងរកឱ្យបានរហ័សតាមដែលអាចធ្វើទៅបាន ក្នុងក្តីសង្ឃឹម
ជួយសង្គ្រោះអ្នកនៅរស់ និងព្យាយាមស្វែងរកសាកសពជនរងគ្រោះ។
លោកឧបនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា នៅដីគោក ខេត្ត គ្វាង និញ
ត្រូវរៀបចំកន្លែងទទួលសាច់ញាតិជនរងគ្រោះដែលមកទទួល សពសាច់ញាតិខ្លួន; អនុវត្តន៍រាល់សកម្មភាពលើកទឹកចិត្ត សួរសុខទុក្ខ
និងថែទាំដល់គ្រួសារជនរងគ្រោះ។
ក្រោយបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់អាជ្ញាធររួចមក
នៅវេលាម៉ោង ២ និង ០២ នាទីព្រឹកព្រលឹមថ្ងៃទី ២០ ខែកក្កដានេះ កប៉ាល់ វិញ សាញ់ លេខ ៥៨
ពាក់ស្លាកលេខ QN-៧១០៥ ត្រូវបានជួយសង្គ្រោះ
និងអូសទៅកាន់ច្រាំងដើម្បីស៊ើបអង្កេតបន្ត។ រហូតមកដល់ពេលនេះ
ចំនួនជនរងគ្រោះសរុបដែលត្រូវបានស្វែងរក និងជួយសង្គ្រោះគឺចំនួន ៤៧ នាក់ហើយក្នុងនោះ
១០នាក់ត្រូវបានជួយសង្គ្រោះ។ មនុស្ស ៣៧ នាក់បានស្លាប់
(ក្នុងនោះជនរងគ្រោះ៤នាក់ត្រូវកំពុងបានកំណត់អត្តសញ្ញាណ)។
មុននេះ
នៅវេលាម៉ោង ៣ និង៣០នាទីរសៀលនាថ្ងៃទី ១៩ ខែកក្កដា កប៉ាល់ វិញ សាញ់ លេខ ៥៨
ពាក់ស្លាកលេខ QN-៧១០៥ បានដឹកភ្ញៀវទេសចរណ៍មកទស្សនាខ្សែលេខ ២ (រុង
សឹង សូត - កោះទីតូប) នៅលើឈូងសមុទ្រ ហាឡុង គឺត្រូវជួបព្យុះមួយរំពេច ហើយបានក្រឡាប់។
ត្រូវបានដឹងថា កប៉ាល់ វិញ សាញ់ លេខ ៥៨ ដឹកអ្នកដំណើរ ៤៨នាក់ សុទ្ធតែជាជនជាតិវៀតណាម
និងសមាជិកនាវិក ៥នាក់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម