• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញពិនិត្យគំរូរដ្ឋបាលថ្មីនៅខេត្ត An Giang និងខេត្ត Dong Thap

បន្តកម្មវិធីការងារនៅបណ្តាខេត្តភាគខាងត្បូង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអញ្ជើញចុះពិនិត្យការអនុវត្តគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិតនិងទស្សនាសកម្មភាព របស់មជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈនៅសង្កាត់ Thoi Son (សង្កាត់ព្រំដែន) ខេត្ត An Giang និងឃុំ My Hiep ខេត្ត Dong Thap។
លោកនាយករដ្ឋមន្ត្រីអញ្ជើញចុះពិនិត្យ និងបំពេញការងារនៅមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈក្នុងសង្កាត់ Thoi Son (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្នើឲ្យសង្កាត់ Thoi Son ខេត្ត An Giang និងឃុំ My Hiep ខេត្ត Dong Thap រក្សាស្ថិរភាពប្រតិបត្តិការស្របតាមគំរូរដ្ឋបាលថ្មី ហើយត្រៀមរៀបចំឲ្យបានល្អសម្រាប់មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់។ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ខេត្ត An Giang និង ខេត្ត Dong Thap ខិតខំសម្រេចបាននូវកំណើនជាង ៨%; ផ្តោតលើការវិនិយោគ សាធារណៈ ជំរុញការប្រើប្រាស់ ការនាំចេញនិងធ្វើពិពិធកម្មទីផ្សារ។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់យ៉ាងសកម្មចំពោះជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន លើកទឹកចិត្តប្រជាជនចូលរួមកសាងគោលនយោបាយ និងច្បាប់របស់បក្ស និងរដ្ឋ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជួយឧបត្ថម្ភលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមជាង ២៦៦.៥០០ ខ្នងនៅទូទាំងប្រទេស

ជួយឧបត្ថម្ភលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមជាង ២៦៦.៥០០ ខ្នងនៅទូទាំងប្រទេស

ក្រសួងជនជាតិនិងសាសនាវៀតណាមកាលពីថ្ងៃទី ២០ កក្កដា បានឲ្យដឹង ថា គិតត្រឹមដំណាច់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសទាំងមូលបានជួយឧបត្ថម្ភលុបបំបាត់ ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមជាង ២៦៦.៥០០ ខ្នង។

Top