• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា វៀតណាមក៏បានខិតខំប្រឹងប្រែងជាក់ស្ដែង ហើយមានសកម្មភាពប្រកបដោយអត្ថន័យជាច្រើន ដើម្បីបញ្ចប់ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងផ្ដន្ទាទោសឧក្រិដ្ឋជនប្រល័យពូជសាសន៍។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VOV)

នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ អញ្ជើញថ្លែងក្នុងសម័យប្រជុំពេញអង្គនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងប្រធានបទវប្បធម៌សន្តិភាព ដើម្បីពិភាក្សាអំពីបញ្ហាប្រល័យពូជសាសន៍ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថាវៀតណាមថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា វៀតណាមក៏បានខិតខំប្រឹងប្រែងជាក់ស្ដែង ហើយមានសកម្មភាពប្រកបដោយអត្ថន័យជាច្រើន ដើម្បីបញ្ចប់ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងផ្ដន្ទាទោសឧក្រិដ្ឋជនប្រល័យពូជសាសន៍។ រាល់កិច្ចខិតខំប្រឹងប្រែងនិងសកម្មភាពទាំងនេះបានបំផុសចេញពីគោលនយោបាយរបស់វៀតណាម ពោលគឺជានិច្ចកាលគោរពតម្លៃជីវិតមនុស្សសន្យាការពារប្រជាជន និងទស្សនៈឥតងាករេលើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ក្នុងនាមជាប្រទេសសមាជិកនៃអនុសញ្ញាស្តីពីការទប់ស្កាត់ និងផ្តន្ទាទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ វៀតណាមបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់នូវកាតព្វកិច្ចជាតិរបស់ខ្លួនតាមអនុសញ្ញា និងការប្តេជ្ញាចិត្តអន្តរជាតិក្នុងវិស័យនេះ។ ការដែលវៀតណាមបានដើរតួនាទីជាប្រធានក្រុមការងារនៃក្រុមប្រឹក្សាសន្តិសុខ (អាណត្តិ ២០២០-២០២១) ស្ដីពីតុលាការអន្តរជាតិ គាំទ្រសកម្មភាពនៃយន្តការអន្តរជាតិលើការដោះស្រាយបែបបទដែលនៅសល់របស់តុលាការ ព្រហ្មទណ្ឌ ហើយរួមជាមួយបណ្ដាប្រទេសឯកភាពគ្នាអនុម័តលើសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតស្តីពី "ទិវាអន្តរជាតិរំលឹកវិញ្ញាណក្ខ័ន្ធ និងលើកតម្កើងជនរងគ្រោះនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនេះ" នាឆ្នាំ ២០១៥ គឺជាសក្ខីភាពជាក់លាក់មួយចំនួននៃគោលជំហរ និងការ រួមចំណែករបស់វៀតណាមក្នុងរយៈពេលកន្លងទៅ។វៀតណាមបានអះអាងថា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ គឺជាលក្ខខណ្ឌចម្បង ដើម្បីលុបបំបាត់អំពើប្រល័យពូជសាសន៍ ដូច្នេះការពង្រឹងកិច្ចសន្ទនា ការផ្សះផ្សាជាតិ និងសាមគ្គីជាតិនៅតាមប្រទេសពាក់ព័ន្ធចាំបាច់ត្រូវជាអាទិភាពជួរមុខផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញអ្នកវិនិយោគរយៈពេលវែង

វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញអ្នកវិនិយោគរយៈពេលវែង

ក្នុងសប្តាហ៍កន្លងទៅ សារព័ត៌មាននិងអង្គការអន្តរជាតិជាច្រើន បានបញ្ចេញមតិថា៖ វៀតណាមជាគោលដៅវិនិយោគ រយៈពេលដែលវែងពោរពេញដោយសក្តានុពល។

Top