• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រូវបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G7

ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេស នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានប្រកាសការអញ្ជើញថ្នាក់ដឹកនាំវៀតណាម ចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ចាប់ពីថ្ងៃទី ២០ - ២១ ឧសភា។
អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ TTXVN)

ចំពោះព័ត៌មានដែលថា ប្រទេសជប៉ុនមានបំណងអញ្ជើញវៀតណាមនិងឥណ្ឌូណេស៊ីចូលរួមកិច្ចប្រជុំ G7 គឺបង្ហាញពីការយកចិត្តទុកដាក់របស់ជប៉ុនចំពោះទំនាក់ទំនងជាមួយអាស៊ាន ហើយមានបំណងចង់លើកកំពស់ទំនាក់ទំនងទៅភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ លោកស្រី Pham Thu Hang បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ខ្លាំងក្លានិងជាក់ស្តែង ក្នុងទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជប៉ុន ដែលរួមចំណែកយ៉ាងសកម្មដល់គោលដៅរួមកឺសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព។ វៀតណាមបានស្វាគមន៍ និងត្រៀមខ្លួនជាស្រេចដើម្បីរួមជាមួយបណ្តាប្រទេសអាស៊ាននិងជប៉ុន ជំរុញទំនាក់ទំនងទ្វេភាគីឡើងដល់កំពស់ថ្មីមួយ ដោយឆ្ពោះទៅខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុននៅឆ្នាំ ២០២៣៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top