• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើការជួយឧបត្ថម្ភសហគមន៍ជនវៀតណាមនៅកម្ពុជា

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងការបរទេស ដឹកនាំដោយអនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជន វៀត ណាមនៅឯបរទេស បានទៅបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយលោក ម៉ង់ ស៊ីណែត អភិបាលខេត្តព្រះសីហនុ (រូបថត៖ TTXVN)

ក្នុងដំណើរទស្សនកិច្ចនេះ អនុរដ្ឋមន្ត្រី លោកស្រី Le Thi Thu Hang និងគណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ននិងមូលដ្ឋាន ព្រមទាំងបានទៅទស្សនាសហគមន៍ប្រជាជនដើមកំណើត វៀតណាមកំពុងរស់នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុនៃភាគនិរតីប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយអាជ្ញាធរមូលដ្ឋាន លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាជាសហគមន៍វ័យក្មេងដែលមានសមាសភាពនៃមនុស្សវ័យធ្វើការ និងកុមារក្នុងវ័យសិក្សាភាគច្រើន ដោយមានបំណងចង់រួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ ឈរលើមូលដ្ឋាននោះ លោកស្រីអនុរដ្ឋមន្ត្រីសង្ឃឹមថា អាជ្ញាធរកម្ពុជានឹងបន្តយកចិត្តទុកដាក់ និងអនុវត្តរាល់គោល នយោបាយដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនដើមកំណើតវៀតណាម រស់នៅដោយស្របច្បាប់ ធានាបានសិទ្ធិចូលរៀនរបស់កុមារដែលមានដើមកំណើត វៀតណាម បង្កើនការផ្សព្វផ្សាយដើម្បីឲ្យប្រជាជនយល់អំពីបទ ប្បញ្ញត្តិរបស់ប្រទេសកម្ពុជាលើឯកសារច្បាប់ ក៏ដូចជាការអនុវត្តច្បាប់។

ចំណែកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្នាក់ដឹកនាំសាលាក្រុងភ្នំពេញនិងថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាក់ស្តែងកាន់តែខ្លាំងឡើងនៃទំនាក់ទំនងវៀតណាម-កម្ពុជា; បានអះអាងនូវគោលនយោបាយបង្កលក្ខណៈងាយស្រួលសម្រាប់ជនបរទេស ក្នុងនោះមានប្រជាជនដើមកំណើតវៀតណាម រស់នៅប្រកបដោយស្ថិរភាព ដោយស្មារតីគោរពតាមច្បាប់របស់កម្ពុជា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ប្រទេសប្រេស៊ីលបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមសេដ្ឋកិច្ចទើបលេចចេញជួរមុខនៅលើពិភពលោក (BRICS) ជាផ្លូវការ។ នេះជាលើកទីបួនហើយដែលប្រេស៊ីលបានចូលកាន់តំណែងជាប្រធាន BRICS។

Top