ឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានស្តីទី SOM អាស៊ាន វៀតណាមបានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទ។ រូបថត៖ Hang Linh/VNA
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទាំងនេះមានសារៈសំខាន់ពិសេស ដែលធ្វើឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ជាមួយនឹងលទ្ធផលប្រវត្តិសាស្ត្រជាច្រើន ដោយបើកដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់អាស៊ាន។ ការអនុវត្តសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំ រដ្ឋមន្ត្រីនឹងពិភាក្សាយ៉ាងស៊ីជម្រៅលើការតំរង់ទិស និងមធ្យោបាយអនុវត្តន៍ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងយុទ្ធសាស្ត្រសហប្រតិបត្តិការនានា។ ដើម្បីអនុវត្តន៍ជាក់ស្តែងនូវនីតិវិធីសម្រាប់ទីម័រឡេស្តេចូលជាសមាជិកអាស៊ាន បណ្តារដ្ឋមន្ត្រីនឹងពិភាក្សាលម្អិតអំពីការបង្កើតផែនទីបង្ហាញផ្លូវ និងរៀបចំឯកសារច្បាប់សម្រាប់ការចូលរួមរបស់ទីម័រឡេស្តេ ក៏ដូចជាបន្តគាំទ្រប្រទេសនេះបន្ទាប់ពីក្លាយជាសមាជិកអាស៊ាន។
ដូចដែលបានគ្រោងទុក ថ្ងៃនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son នឹងដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសកម្មភាពដំបូងក្នុងក្របខ័ណ្ឌ AMM ៥៨ រួមទាំងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) និងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) និងសន្និសីទគណៈកម្មាការ SEANWFZ ។ នេះជាលើកទី ៥ ហើយដែលម៉ាឡេស៊ីកាន់តំណែងជាប្រធានអាស៊ាន ដោយប្រធានបទ “បរិយាប័ន្ន និងនិរន្តរភាព”៕