• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សិទ្ធិស្របច្បាប់របស់ពលករចំណាកស្រុក

នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ៤ ស្តីពីកិច្ចសហប្រតិ បត្តិការពលកម្មរវាងកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអ៊ីនធឺណិត។
អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Nguyen Ba Hoan ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV)

នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូបានពិភាក្សា ចែក រំលែក និងធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីគោលនយោបាយថ្មីសម្រាប់ដំណាក់កាល ២០១៩-២០២៤ បទពិសោធន៍ និងមេរៀនទទួលបានក្រោយ រយៈពេលប៉ុន្មានឆ្នាំត្រូវបានផ្អាកដោយសារជំងឺរាតត្បាតកូវីដ ១៩។ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Nguyen Ba Hoan បានជម្រាបជូនរដ្ឋមន្ត្រី CLMTV អំពីការផ្លាស់ប្តូថ្មីក្នុងគោលនយោបាយរបស់វៀត ណាមនាប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីគ្រប់គ្រងពលករបរទេសដែលមកធ្វើការនៅ វៀតណាម ក៏ដូចជាច្បាប់ស្តីពីពលករវៀតណាមដែលកំពុងធ្វើការនៅបរទេសផងដែរ។ អនុរដ្ឋមន្ត្រី លោក Nguyen Ba Hoan បានអះអាងថា៖ វៀតណាម ប្តេជ្ញាសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសផ្សេងៗក្នុងការគ្រប់គ្រងពលករចំណាកស្រុកឆ្លងដែនប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការលើកកម្ពស់សមត្ថភាពក្នុងការផ្លាស់ប្តូរ និងឆ្ពោះទៅរកការធានារ៉ាប់រងសង្គមអន្តរប្រតិបត្តិការនាពេលអនាគត។ យើងក៏សង្ឃឹមផងដែរថា យន្តការកិច្ចសហប្រតិបត្តិការការងារកម្រិតរដ្ឋមន្ត្រីនៃប្រទេស CLMTV នឹងរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងបរិយាកាសសន្តិភាពសម្រាប់វិបុលភាពរួមនៃតំបន់

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញអ្នកវិនិយោគរយៈពេលវែង

វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញអ្នកវិនិយោគរយៈពេលវែង

ក្នុងសប្តាហ៍កន្លងទៅ សារព័ត៌មាននិងអង្គការអន្តរជាតិជាច្រើន បានបញ្ចេញមតិថា៖ វៀតណាមជាគោលដៅវិនិយោគ រយៈពេលដែលវែងពោរពេញដោយសក្តានុពល។

Top