• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងសហរដ្ឋអាមេរិកបង្កើនទំនាក់ទំនងមិត្តភាព ជំរុញការអភិវឌ្ឍ គោរពច្បាប់អន្តរជាតិ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម

នាយប់ថ្ងៃទី ២៩ មីនា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញធ្វើកិច្ចសន្ទនាជាន់ខ្ពស់តាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden។
  ទិដ្ឋភាពនៃកិច្ចសន្ទនាតាមទូរស័ព្ទ (រូបថត៖ VNA)
 

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ អគ្គលេខាបក្សលោក Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរបន្តពង្រីក និងនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅជាស្នូល ហើយជាកម្លាំងចលករសម្រាប់ទំនាក់ទំនងទ្វេភាគី អនុវត្តន៍កិច្ចព្រមព្រៀង សហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ គោរពការជំរុញពាណិជ្ជកម្មប្រកបដោយសុខដុមរមនា និងនិរន្តរភាព សហប្រតិបត្តិការ ធានាខ្សែសង្វាក់ផ្គត់ផ្គង់ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យថ្មីៗដូចជា ភស្តុភារ សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង និងសុខាភិបាល។

លោកអគ្គលេខាបក្សបានលើកច្បាស់ថា៖ វៀតណាមបន្តសម្របសម្រួលជាមួយសហរដ្ឋអាមេរិក និងដៃគូនានា ជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអនុតំបន់មេគង្គ ព្រមទាំងសហការដើម្បីសហរដ្ឋអាមេរិករៀបចំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ២០២៣ ប្រកបដោយជោគជ័យ។ លោកអគ្គលេខាបក្សបានអះអាងថា ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុគឺជាគោលការណ៍ដ៏សំខាន់ក្នុងគោលនយោបាយអភិវឌ្ឍន៍របស់វៀតណាម។ លោកបានស្នើឲ្យសហរដ្ឋអាមេរិកបន្តជួយឧបត្ថម្ភដល់រាល់ការខិតខំប្រឹងប្រែងរបស់វៀតណាម។

រីឯខ្លួនវិញ ប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងថា វៀតណាមជាដៃគូដ៏សំខាន់ គាំទ្រវៀតណាម “ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព” ព្រមទាំងអះអាងឡើងវិញនូវការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបៀបរបនយោបាយរបស់វៀតណាម។ លោកប្រធានាធិបតី Joe Biden បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ថាមពលស្អាត ការផ្លាស់ប្តូរថាមពល និងអាកាសធាតុគឺជាវិស័យសក្កានុពល។

សហរដ្ឋអាមេរិកប្តេជ្ញាជំរុញសន្តិភាព និងវិបុលភាពនៅតំបន់មហាសមុទ្រឥណ្ឌាប៉ាស៊ីហ្វិក ហើយមានគោលបំណងអំពីកិច្ចសហប្រតិបត្តិការរបស់វៀតណាម និងប្រទេសនានាក្នុងការចរចាលើក្របខ័ណ្ឌសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក គាំទ្រ និងសហប្រតិបត្តិការជំរុញតំបន់មេគង្គអភិវឌ្ឍន៍ប្រកបដោយសន្តិភាព និងនិរន្តរភាព ហើយអះអាងពីការគោរពមជ្ឈភាពរបស់អាស៊ាន។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាលើការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ធានាសេរីភាពនាវាចរណ៍ អាកាសចរណ៍ មិនប្រើប្រាស់ ឬគំរាមកំហែងកម្លាំងហឹង្សាក្នុងទំនាក់ទំនងអន្តរជាតិ អនុវត្តន៍សេចក្តីថ្លែងការណ៍ស្ដីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយចុះហត្ថលេខាលើក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ឲ្យបានឆាប់ៗ ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី ច្បាប់សមុទ្រឆ្នាំ ១៩៨២។

អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានាធិបតីលោក Joe Biden បានរំលឹកឡើងវិញនូវការអញ្ជើញបំពេញទស្សនកិច្ចជាន់ខ្ពស់ទៅវិញទៅមក។ ថ្នាក់ដឹកនាំទាំងពីរបានទទួលការអញ្ជើញដោយក្តីសប្បាយរីករាយផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top