• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

វាំងនន់ធ្វើពីឬស្សី ប៊ិញភូ (Binh Phu) នាំចេញទៅកាន់ទីផ្សារបរទេស

ដោយការគិតប្រកបដោយភាពច្នៃប្រឌិត និងវិធីធ្វើថ្មីៗ ប្រជាជនភូមិសិប្បកម្ម ប៊ិញភូ (Binh Phu) ស្រុក ថាចថឹត (Thach That) ទីក្រុងហាណូយ (Ha Noi) បានពាក់

ប៉ុន្តែឥឡូវនេះវាបានក្លាយជាផលិតផលសិប្បកម្មដ៏ប្រណិត ហើយបានប្រើប្រាស់ក្នុងភោជនីយដ្ឋាន សណ្ឋាគារលំដាប់ខ្ពស់ កន្លែងរស់នៅរបស់អ្នកប្រើប្រាស់ជុំវិញពិភពលោក។

ជំងឺរាតត្បាត Covid-19 បានបង្កើតការផ្លាស់ប្តូរដ៏អស្ចារ្យនៅក្នុងរបៀបធ្វើការ និងការរស់នៅរបស់​ប្រជាជន។ ដោយសារពេលវេលាភាគច្រើនត្រូវធ្វើការពីផ្ទះ អ្នកប្រើប្រាស់ជុំវិញពិភពលោកចាប់ផ្តើមយកចិត្តទុកដាក់កាន់តែច្រើន ទៅកន្លែងធ្វើការ និងកន្លែងរស់នៅរបស់ពួកគេ។ ហេតុដូច្នេះហើយ វាំងននធ្វើពីឫស្សី ប៊ិញភូ (Binh Phu) និងផលិតផលធ្វើពីឬស្សីតុបតែងផ្សេងទៀតមានការនាំចេញជាច្រើន ជាងមុនជំងឺរាតត្បាត។ ម៉្យាងវិញទៀត អ្នកប្រើប្រាស់នៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍បានត្រលប់ទៅប្រើផលិតផលធ្វើដោយដៃ ដែលមិនប៉ះពាល់ដល់បរិស្ថាន។

ឆ្លៀតយកឱកាសនេះ ប្រជាជន​ជំនាន់ក្រោយ នៃភូមិសិប្បកម្ម​នេះបានដឹងនូវ​ការតភ្ជាប់រវាងភាពច្នៃប្រឌិត សោភ័ណភាព ការគិត និងវិធីធ្វើថ្មីៗ ដើម្បីនាំយកផលិតផលក្នុងស្រុកទៅកាន់ទីផ្សារពិភពលោក។

មកទស្សនារោងជាងវេចខ្ចប់វាំងននធ្វើពីឬស្សី សម្រាប់ការនាំចេញ របស់ក្រុមហ៊ុន ដាយ​វៀត (Dai Viet) ម៉ាក់យីហោផលិតផលបានបោះពុម្ពជាពីរភាសា សូម្បីតែលេខកូដរបស់ផលិតផលមួយ​ចំនួន​បាន​បោះពុម្ភពី ៣ ដល់​ ៤ ភាសាក៏ដោយ ដែលធ្វើឱ្យយើងមានការភ្ញាក់ផ្អើលឡើយ។ លោក ង្វៀន​ ខាក​ដុង (Nguyen Khac Dong )នាយកក្រុមហ៊ុន ដាយ​វៀត (Dai Viet) បាននិយាយថា ក្នុងរយៈពេលពីរឆ្នាំមានការរីករាលដាលនៃជំងឺរាតត្បាតនេះ ប្រាក់ចំណូលនាំចេញជាមធ្យមរបស់ក្រុមហ៊ុនដែលសម្រេចបានជាង ១០ ពាន់លានដុងក្នុងមួយឆ្នាំ។

ពេលនេះកីត្បាញ​​​ធ្វើពីឈ​ដែលបានបំពាក់ជាមួយម៉ាស៊ីនដើម្បីបង្កើនទិន្នផល។ រូបថត៖ ត្រឹន​ថាញ​យ៉ាង  
  កម្មករ​ក្រុមហ៊ុន ដាយវៀត (Dai Viet) ធ្វើ​វាំងនន​ឬស្សី។ រូបថត៖ ត្រឹន​ថាញ​យ៉ាង
វាំងនន និង​ផលិតផល​​ឬស្សី​បានប្រមូល​ផ្តុំ​ នៅ​ក្នុង ឃ្លាំង​ក្រុមហ៊ុន​ដាយវៀត (Dai Viet) ។ រូបថត៖ ត្រឹន​ថាញ​យ៉ាង

តាមនោះ មុនទសវត្សរ៍ទី ៩០ នៃសតវត្សន៍ទី ២០ ស្រុកថាចថឹត (Thach That) មានចំនួន ៥០ %នៃគ្រួសារ ដែលប្រកបរបរតម្បាញវាំងនន។ ប៉ុន្តែ ដូចជាភូមិសិប្បកម្មផ្សេងទៀតក្នុងប្រទេសវៀតណាម ពួកគេត្រូវឆ្លងកាត់ដំណាក់កាលនៃការផ្លាស់ប្តូរសេដ្ឋកិច្ច ពីរបបសេដ្ឋកិច្ចដែលបាន​​ការពារផលិតកម្មដោយរដ្ឋ រហូតដល់របបសេដ្ឋកិច្ចទីផ្សារ។ ផលិតផលរបស់ភូមិសិប្បកម្មវាំងននឬស្សីមិនបានផ្លាស់ប្តូរទាន់ពេល ដើម្បីសមស្របនឹងទនិន្នាការប្រើប្រាស់ទីផ្សារក្នុងស្រុក និងក្រៅស្រុកទេ ហើយទន្ទឹមនឹងនោះត្រូវប្រឈមនឹងការប្រកួតប្រជែងពីផលិតផលឧស្សាហកម្មផ្សេងៗ ដូច្នេះហើយទើប មុខរបរពួកគេបានបាត់បង់បន្តិចម្តងៗ ដោយសារការលក់ផលិតផលមិនសូវច្រើនទេ។

ដោយមិនព្រមឱ្យមុខរបរសិប្បកម្មរបស់ភូមិត្រូវបាត់បង់បន្តិចម្តងៗ ថែមទាំងទន្ទឹមការបន្តមុខរបរនិងក្តីប្រាថ្នារបស់ឪពុកលោក ដុង​ (Dong) ចំពោះភូមិសិប្បកម្មនេះ លោក ដុង (Dong) បានស្រាវជ្រាវ និងកែលម្អការរចនាផលិតផល។ ដោយ​មាន​គ្រឹះស្ថាន​ជាភូមិសិប្បកម្ម លោក ដុង​ ( Dong) បានបង្កើតគំរូវាំងននធ្វើពីឬស្សីដែលមានសោភ័ណភាពខ្ពស់ ដើម្បីឧទ្ទេសនាម​ដល់ដៃគូបរទេស និងដណ្តើមបានទីផ្សារដ៏លំបាក។

 

ប្រធានក្រុមហ៊ុន ដាយវៀត (Dai Viet) តែងតែយកចិត្តទុកដាក់ចំពោះដំណាក់កាលស្រាវជ្រាវ កែលម្អ និងអភិវឌ្ឍន៍ផលិតផល។ នេះមិនមែនជាផ្នត់គំនិតថ្មីនៅក្នុងអាជីវកម្មនោះទេ ប៉ុន្តែវាពិតជាកម្រណាស់នៅក្នុងសហគ្រាសនៃភូមិសិប្បកម្មប្រពៃណីមួយ។ នេះ​ក៏​ជា​ហេតុផល​ដែល​ក្រុមហ៊ុន ដាយវៀត (Dai Viet) មាន​ផលិតផល​ដែល​មាន​រូបរាង​ពិសេស​ដែល​ក្រុមហ៊ុន​បរទេស​ត្រូវ​ការ ហើយមិន​អាច​រក​ឃើញ​នៅ​ក្នុង​អង្គភាព​ផ្សេង​ទៀត។

ផលិតផលសិប្បកម្មមួយចំនួនរបស់ភូមិសិប្បកម្ម ប៊ិញ​ភូ (Binh Phu) ត្រូវនាំចេញទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក៖


 

បច្ចុប្បន្ន ក្រុមហ៊ុន ដាយវៀត (Dai Viet) បានជួយ​ការលក់ផលិតផលវាំង​នន់​ធ្វើពីឬស្សី​ស្ទើរតែទាំងអស់របស់គ្រួសារនៅក្នុងភូមិសិប្បកម្មនេះដែលចងសម្ព័ន្ធជាមួយ​អង្គការបញ្ជាទិញរបស់ក្រុមហ៊ុន។ លើសពីនេះ ក្រុមហ៊ុនក៏មានរោងចក្រជាច្រើន នៅក្នុងភូមិ និងខេត្តជុំវិញ ដើម្បីឆ្លើយតបនឹងការបញ្ជាទិញនាំចេញ។

ក្នុងនាមជាក្រុមហ៊ុនដំបូងគេមួយនៅក្នុងភូមិសិប្បកម្មដែលហ៊ានច្នៃប្រឌិត និងកែលម្អការរូបរាងផលិតផប្រកបដោយក្លាហាន ក្រុមហ៊ុន ដាយវៀត (Dai Viet) គឺជាសក្ខីភាពមួយចំពោះភាពស្វាហាប់របស់ជំនាន់ក្រោយនៃ​ភូមិសិប្បកម្ម ដោយនាំយកផលិតផលក្នុងភូមិមកដណ្តើមទីផ្សារពិភពលោក៕

 

អត្ថបទ៖ ថាវវី រូបថត៖ ត្រឹន​ថាញ​យ៉ាង ប្រែសម្រួលដោយង្វៀន​យ៉ាង


Top