ពិសេសភាព​នៃកុលាលភាជន៍ GAIA នៅភូមិរបរបាតត្រាង (Bat Trang)

ពិសេសភាព​នៃកុលាលភាជន៍ GAIA នៅភូមិរបរបាតត្រាង (Bat Trang)

ផ្តើមពី​ឡកុលាលភាជន៍​គ្រួសារមួយ​ បាន​បង្កើត​តាំងពី​៣ទសវត្សរ៍​មុនម្លេះ​ បាតត្រាង (Bat Trang) GAIA បាន​​បង្វែរខ្លួន​ខ្លាំងក្លា​ ដើម្បី​ចាប់ទាន់​និន្នាការប្រើប្រាស់​កុលាលភាជន៍​ នៃ​ស្រទាប់អតិថិជន​វ័យក្មេង​នាបច្ចុប្បន្ន​។ ពេល​តម្រូវការ​ប្រើប្រាស់​​ប្រដាប់​​គ្រឿង​​កុលាលភាជន៍ ​របស់​យុវវ័យ​ មិនត្រឹមតែ​ត្រូវការ​ខាងមុខងារ​ ម៉ូដម៉ា ប៉ុណ្ណោះទេ នៅទាំង​មាន​ភាពតែមួយ​គ្មានពីរនៃ​ផលិតផល​។ ពឹងផ្អែក​លើភាព​ប្រៀប​ដែលមានស្រាបនៃភូមិរបរ​ នោះគឺ​គុណសម្បត្តិ​អំពី​សិប្បកម្ម​​វិចិត្រសិល្បៈ​ បាតត្រាង ​(Bat Trang) GAIA បានធ្វើ​ដំណើរតាម​និន្នាការ​ឯកជនូបនីយកម្ម​ នៅក្នុង​​ផលិតផល​កុលាលភាជន៍នីមួយៗ​​របស់​ខ្លួន​។​

បាតត្រាង​ (Bat Trang) GAIA ជាកម្មន្តសាល​កុលាលភាជន៍ ​បាន​បង្កើត​នៅឆ្នាំ១៩៩២។ ក៏ប្រដូចនឹងរោង​​កុលាលភាជន៍​ដទៃ​ទៀត​ដែល​ថិត​ថេរក្នុង​​នៅ​ភូមិ​របរ​បាតត្រាង​ GAIA ផលិតតែ​ផលិតផល​ប៉ាន់តែ ពែងតែ ចាន ចានទៀប សម្រាប់​បម្រើ​គ្រួសារ​​ ហាង​បាយ​ ទូទាំងខេត្តក្រុង​នៃប្រទេសវៀតណាម​។ ពេលព្យុះ​បក់បោក​មានឈ្មោះ​កុលាលភាជន៍​ចិន លំហូរ​ចូលមក​​ភូមិ​របរ​ ក្នុង​ដំណាក់កាល​បើក​ទ្វារ​ និង សមាហរណកម្ម​របស់វៀតណាម កម្មន្តសាល​ដូចជា GAIA មាន​​វាសនា​តែមួយ​ នោះគឺ​មិនអាច​ប្រកួត​ប្រជែង​ដោយ​តម្លៃ​ថោក​ ក៏ដូចជា​ម៉ូដម៉ា​ស្អាតចាប់ចិត្ត​ នៃកុលាលភាជន៍ចិន​។​

 

យល់ឃើញ​បញ្ហាប្រឈមនោះ ដល់​ឆ្នាំ​២០១៤ ង្វៀន​ ថេហុង​ (Nguyen The Hung)បរិញ្ញាបត្រ​​ម្នាក់ប្តេជ្ញាចិត្ត​វិលត្រឡប់​មកគ្រប់គ្រង​កម្មន្តសាល​កុលាលភាជន៍ ​របស់គ្រួសារ​ ជាមួយ​ពុទ្ធិ ត្រូវតែបង្កើត​​ថ្មី ផលិតផល​កុលាលភាជន៍ ​ដើម្បីឆ្លើយ​តប​តម្រូវការ​នៃ​​អ្នកប្រើប្រាស់​បច្ចុប្បន្ន​។ ភាព​ប្រៀប​ជាអ្នក​វ័យ​ក្មេង បង​ហុង (Hung) ​បានកំណត់​ទិស​ដៅធ្វើ​ដំណើរ​ បែងចែក​ជា​ចំណែក​ក្រុម​អតិថិជន​​ ដែល​ GAIA នឹង​ឆ្ពោះទៅរក​ នោះគឺ​ក្រុមអតិថិជន​វ័យក្មេង​។ ហើយ​​ដើម្បី​បម្រើតម្រូវការ​​អតិថិជន​នេះ GAIA នឹង​ បដិវត្តន៍ អំពីម៉ូដម៉ា រាងរូវ​ ព្រមទាំងមុខងារប្រើប្រាស់​ផលិតផល​កុលាលភាជន៍​បច្ចុប្បន្ន​។ ក្រោយ​ពេល​ស្រាវជ្រាវសិក្សាមក​ពី​ប្រភព​ជាច្រើន​ GAIA បង្កើត​ក្បាច់​រចនា ម៉ូដម៉ា និង​ រាវរូវ​ដោយ​ឡែក​របស់ខ្លួន​។​​

 

ពេលគំនិត​គិតថា​​ត្រូវ​តែ​ផ្លាស់ប្តូរ​បានបង្កើត​​ឡើង GAIA ចៃដន្យ​បានអតិថិជន​ជនជាតិ​ជប៉ុនម្នាក់​​ឆៀង​ចូល​មកទស្សនា​។ អតិថិជន​រូបនេះ​ធ្វើការ​នៅ​ទស្សនាវដ្តី​របស់​ជប៉ុន​ ជំនាញ​ផ្តល់ជូន​អាសយដ្ឋាន​ទំនុក​ចិត្ត​របស់​វៀតណាម​ ទៅ​សហគ្រាស​ជប៉ុន​។ ហាង​កុលាល​ភាជន៍​ GAIA បាន décor តាម​របៀបថ្មីមួយ​របស់បងហុង​ (Hung) បានដិត​ជាប់ក្នុង​​ខ្សៃភ្នែក​​នៃ​ទស្សនាវដ្តី​នេះ។ ហើយ​ GAIA បាន​ក្លាយ​ជា​អាសយដ្ឋាន​ទំនុកចិត្ត​មួយ​ ដែលបាន​​ទស្សនាវដ្តីនេះ​លើកឡើង​​ថា​គប្បីទិញ​។ ឱកាស​ថ្មី​បើក​ចេញ ​សម្រាប់​ GAIA ទៅអនាគត​​​ ផលិតផល​កុលាលភាជន៍​ GAIA បាន​​ប្រើប្រាស់នៅ​តាម​ភោជនីយដ្ឋាន​​ជប៉ុន​មួយ​ចំនួនក្នុង​​​ប្រទេសវៀតណាម​ ទន្ទឹមនោះ​​ជា​អំណោយ​អនុស្សាវរីយ៍​បាន​​​ជនជាតិ​ជប៉ុន​​ពេញចិត្ត​ បង្កាន់ទៅ​ប្រទេសខ្លួន​។​ បន្ទាប់ពី​មានការ​កក់ទំនិញ​មកពី​ជប៉ុន​ GAIA ចៃដន្យ​ទទួល​បាន​បន្ថែមការ​កក់ទំនិញ​មកពី​ទីផ្សារ​អាមេរិកផង​ដែរ​។ បងហុង (Hung) ​កាន់​តែ​មាន​ទំនុក​ចិត្ត​ បេជ្ញាធ្វើ​ដំណើរ​​ទៅ​តាម​ទិសដៅ ​ផ្តោត​លើ​មុខទំនិញ​សិប្បកម្ម​ពិសេស និង ប្រណីតៗ។​

 

បច្ចុប្បន្ន​ GAIA កំណត់​រចនាបថ​នៅលើ​ផលិតផល​កុលាលភាជន៍​ របស់ខ្លួន ​នោះគឺ​ទំនើប​​ខាង​ក្បាច់​រចនា​ រាវរូវ​ ព្រមទាំង​​មុខងារ​ប្រើប្រាស់​។ មានន័យថា កក្តា​​បង្កើត​ផលិត​​ផល​ décor សម្រាប់ផ្ទះទំនើប​ បាន​យក​ចិត្ត​ទុកដាក់​​​ពិសេស​។ កក្តាទាំងនេះ តែង​បានធ្វើថ្មី​ ធ្វើ​បច្ចុប្បន្នភាព​ជា​ប្រចាំ​ ដើម្បី​ចាប់​ទាន់និន្នាការ​ប្រើប្រាស់​​របស់​យុវជន​។​ ជា​ពិសេស បាត​ត្រាង​ (Bat Trang) GAIA នៅមាន​ប្រភេទ​ផលិតផល​គំនូរ​ឆាយាលក្ខណ៍យាលើកុលាលភាជន៍​ បាន​អតិថិជន​យ៉ាង​ច្រើន​ពេញ​ចិត្ត​។ នោះជា​ប្រភេទ​ផលិតផល​ពិសេស ​ពីព្រោះវា​បង្ហាញ​ពីភាពមានតែមួយគ្មានពីរ​​នៃផលិតផល​។ បច្ចុប្បន្ន​ ប្រភេទផលិតផល​នេះ បាន​​អតិថិជន​ទិញ​​សម្រាប់ធ្វើជា​អំណោយ​ជូនដល់​សាច់ញាតិ​ មិត្តភក្តិវិសេស​។​

 

បងហុង (Hung) ​ចែករំលែក​អំពី​ក្រុម​​អតិថិជន ​ដែល​ GAIA កំពុង​បម្រើ​​៖ ពួកគាត់​​ជា​អ្នកស្រឡាញ់​គ្រួសារ​ ស្រឡាញ់​ខ្លួន​ឯង ស្រឡាញ់​​អ្វី​ដែល​ស្អាត​ ហើយ​​ជាពិសេស​​មានអាត្មា​​និយម​ខ្ពស់។ បច្ចុប្បន្ន​ មាន​២របៀប​គូរឆាយាល័ក្ខណ៍​នៅលើ​កុលាលភាជន៍​។​ របៀបទី១ គឺគូរ​​ពី​​ក្រៅ​​ថ្នាំកាចា​​ ដោយប្រើ​​ថ្នាំពណ៌ acrylic រីឯ​របៀបទី​២ គឺគូរ​ដោយ​​កាចា​​ដោយប្រើ​​ពណ៌​កុលាល​ភាជន៍​​។ របៀប​ទី១ ក្បាច់លម្អិត​​អំពីទឹក​មុខ ពណ៌ភ្នែក ពណ៌​​បបូរមាត់ ស្បែក​។ល។​​បង្ហាញ​​ច្បាស់ៗ​​ជាង​​ ហើយ​​តម្លៃ​ក៏​ថោក​ជាង​។ រីឯ​​របៀបគូរទី​២ សម្រាប់​អតិថិជន​​ចូលចិត្ត​សម្រស់​ vintage ហើយ​មានទ្រព្យ​ច្រើន​​​។ ពីព្រោះ​តម្លៃ​​នៃរបៀប​ទី​២ ខ្ពស់​​ពាក់កណ្តាលនៃរបៀប​​ទី​​១។​

 

រឿងដែល​​​ផ្លាស់ប្តូរនៅ​​ GAIA ជា​រឿងរ៉ាវតូ​ចមួយ ប៉ុន្តែ​ពាំនាំ​សារ​អត្ថន័យ​មួយ​។ ការ​ដែល​ផ្លាស់ប្តូរ​ខ្លួនហុង​ (Hung) ផ្ទាល់​ និង បាតត្រាង (Bat Trang) GAIA ​ជាតឹកតាង​សឱ្យ​ឃើញ​ថា​ ការ​ចាប់ទាន់​និន្នាការផ្លាស់ប្តូរ​ទម្លាប់​​ប្រើប្រាស់​ផ្លាស់ប្តូរសព្វថ្ងៃ​ ជា​កក្តាមួយ​​ក្នុង​ចំណោម​កក្តា​​រស់ នៃសហគ្រាស​​អាជីវកម្ម​​មួយ​។ ជំនួសដោយ​ការលក់​របស់ដែល​ខ្លួនមាន បងហុង (Hung) ​បាន​សិក្សា​​លម្អិត​និន្នការ​ និង តម្រូវការ​អ្នក​ប្រើប្រាស់​​ ដើម្បី​ផ្គត់ផ្គង់​ជូន​អតិថិជន​​នូវ​ផលិតផល​​​ដែលគេ​ត្រូវការ​ ដោយ​​ផ្អែក​លើ​ខឿន​​ផលិតកម្ម​​នៃសហគ្រាស​។ មានតែធ្វើ​ដូចនេះ សហគ្រាស​ទើប​មានអត្ថិភាព​ អភិវឌ្ឍ នៅក្នុង​បរិស្ថាន​អាជីវកម្ម​ថ្មី​នាបច្ចុប្បន្ន​៕

 អនុវត្ត​ន៍៖ ត្រឹនថាញ​យ៉ាង ថាវ​វី​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top