ផ្តើមពីឡកុលាលភាជន៍គ្រួសារមួយ បានបង្កើតតាំងពី៣ទសវត្សរ៍មុនម្លេះ បាតត្រាង (Bat Trang) GAIA បានបង្វែរខ្លួនខ្លាំងក្លា...
ផ្តើមពីឡកុលាលភាជន៍គ្រួសារមួយ បានបង្កើតតាំងពី៣ទសវត្សរ៍មុនម្លេះ បាតត្រាង (Bat Trang) GAIA បានបង្វែរខ្លួនខ្លាំងក្លា ដើម្បីចាប់ទាន់និន្នាការប្រើប្រាស់កុលាលភាជន៍ នៃស្រទាប់អតិថិជនវ័យក្មេងនាបច្ចុប្បន្ន។ ពេលតម្រូវការប្រើប្រាស់ប្រដាប់គ្រឿងកុលាលភាជន៍ របស់យុវវ័យ មិនត្រឹមតែត្រូវការខាងមុខងារ ម៉ូដម៉ា ប៉ុណ្ណោះទេ នៅទាំងមានភាពតែមួយគ្មានពីរនៃផលិតផល។ ពឹងផ្អែកលើភាពប្រៀបដែលមានស្រាបនៃភូមិរបរ នោះគឺគុណសម្បត្តិអំពីសិប្បកម្មវិចិត្រសិល្បៈ បាតត្រាង (Bat Trang) GAIA បានធ្វើដំណើរតាមនិន្នាការឯកជនូបនីយកម្ម នៅក្នុងផលិតផលកុលាលភាជន៍នីមួយៗរបស់ខ្លួន។
បាតត្រាង (Bat Trang) GAIA ជាកម្មន្តសាលកុលាលភាជន៍ បានបង្កើតនៅឆ្នាំ១៩៩២។ ក៏ប្រដូចនឹងរោងកុលាលភាជន៍ដទៃទៀតដែលថិតថេរក្នុងនៅភូមិរបរបាតត្រាង GAIA ផលិតតែផលិតផលប៉ាន់តែ ពែងតែ ចាន ចានទៀប សម្រាប់បម្រើគ្រួសារ ហាងបាយ ទូទាំងខេត្តក្រុងនៃប្រទេសវៀតណាម។ ពេលព្យុះបក់បោកមានឈ្មោះកុលាលភាជន៍ចិន លំហូរចូលមកភូមិរបរ ក្នុងដំណាក់កាលបើកទ្វារ និង សមាហរណកម្មរបស់វៀតណាម កម្មន្តសាលដូចជា GAIA មានវាសនាតែមួយ នោះគឺមិនអាចប្រកួតប្រជែងដោយតម្លៃថោក ក៏ដូចជាម៉ូដម៉ាស្អាតចាប់ចិត្ត នៃកុលាលភាជន៍ចិន។
យល់ឃើញបញ្ហាប្រឈមនោះ ដល់ឆ្នាំ២០១៤ ង្វៀន ថេហុង (Nguyen The Hung)បរិញ្ញាបត្រម្នាក់ប្តេជ្ញាចិត្តវិលត្រឡប់មកគ្រប់គ្រងកម្មន្តសាលកុលាលភាជន៍ របស់គ្រួសារ ជាមួយពុទ្ធិ “ត្រូវតែបង្កើតថ្មី” ផលិតផលកុលាលភាជន៍ ដើម្បីឆ្លើយតបតម្រូវការនៃអ្នកប្រើប្រាស់បច្ចុប្បន្ន។ ភាពប្រៀបជាអ្នកវ័យក្មេង បងហុង (Hung) បានកំណត់ទិសដៅធ្វើដំណើរ បែងចែកជាចំណែកក្រុមអតិថិជន ដែល GAIA នឹងឆ្ពោះទៅរក នោះគឺក្រុមអតិថិជនវ័យក្មេង។ ហើយដើម្បីបម្រើតម្រូវការអតិថិជននេះ GAIA នឹង “បដិវត្តន៍” អំពីម៉ូដម៉ា រាងរូវ ព្រមទាំងមុខងារប្រើប្រាស់ផលិតផលកុលាលភាជន៍បច្ចុប្បន្ន។ ក្រោយពេលស្រាវជ្រាវសិក្សាមកពីប្រភពជាច្រើន GAIA បង្កើតក្បាច់រចនា ម៉ូដម៉ា និង រាវរូវដោយឡែករបស់ខ្លួន។
ពេលគំនិតគិតថាត្រូវតែផ្លាស់ប្តូរបានបង្កើតឡើង GAIA ចៃដន្យបានអតិថិជនជនជាតិជប៉ុនម្នាក់ឆៀងចូលមកទស្សនា។ អតិថិជនរូបនេះធ្វើការនៅទស្សនាវដ្តីរបស់ជប៉ុន ជំនាញផ្តល់ជូនអាសយដ្ឋានទំនុកចិត្តរបស់វៀតណាម ទៅសហគ្រាសជប៉ុន។ ហាងកុលាលភាជន៍ GAIA បាន décor តាមរបៀបថ្មីមួយរបស់បងហុង (Hung) បានដិតជាប់ក្នុងខ្សៃភ្នែកនៃទស្សនាវដ្តីនេះ។ ហើយ GAIA បានក្លាយជាអាសយដ្ឋានទំនុកចិត្តមួយ ដែលបានទស្សនាវដ្តីនេះលើកឡើងថាគប្បីទិញ។ ឱកាសថ្មីបើកចេញ សម្រាប់ GAIA ទៅអនាគត ផលិតផលកុលាលភាជន៍ GAIA បានប្រើប្រាស់នៅតាមភោជនីយដ្ឋានជប៉ុនមួយចំនួនក្នុងប្រទេសវៀតណាម ទន្ទឹមនោះជាអំណោយអនុស្សាវរីយ៍បានជនជាតិជប៉ុនពេញចិត្ត បង្កាន់ទៅប្រទេសខ្លួន។ បន្ទាប់ពីមានការកក់ទំនិញមកពីជប៉ុន GAIA ចៃដន្យទទួលបានបន្ថែមការកក់ទំនិញមកពីទីផ្សារអាមេរិកផងដែរ។ បងហុង (Hung) កាន់តែមានទំនុកចិត្ត បេជ្ញាធ្វើដំណើរទៅតាមទិសដៅ ផ្តោតលើមុខទំនិញសិប្បកម្មពិសេស និង ប្រណីតៗ។
បច្ចុប្បន្ន GAIA កំណត់រចនាបថនៅលើផលិតផលកុលាលភាជន៍ របស់ខ្លួន នោះគឺទំនើបខាងក្បាច់រចនា រាវរូវ ព្រមទាំងមុខងារប្រើប្រាស់។ មានន័យថា កក្តាបង្កើតផលិតផល décor សម្រាប់ផ្ទះទំនើប បានយកចិត្តទុកដាក់ពិសេស។ កក្តាទាំងនេះ តែងបានធ្វើថ្មី ធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីចាប់ទាន់និន្នាការប្រើប្រាស់របស់យុវជន។ ជាពិសេស បាតត្រាង (Bat Trang) GAIA នៅមានប្រភេទផលិតផលគំនូរឆាយាលក្ខណ៍យាលើកុលាលភាជន៍ បានអតិថិជនយ៉ាងច្រើនពេញចិត្ត។ នោះជាប្រភេទផលិតផលពិសេស ពីព្រោះវាបង្ហាញពីភាពមានតែមួយគ្មានពីរនៃផលិតផល។ បច្ចុប្បន្ន ប្រភេទផលិតផលនេះ បានអតិថិជនទិញសម្រាប់ធ្វើជាអំណោយជូនដល់សាច់ញាតិ មិត្តភក្តិវិសេស។
បងហុង (Hung) ចែករំលែកអំពីក្រុមអតិថិជន ដែល GAIA កំពុងបម្រើ៖ “ពួកគាត់ជាអ្នកស្រឡាញ់គ្រួសារ ស្រឡាញ់ខ្លួនឯង ស្រឡាញ់អ្វីដែលស្អាត ហើយជាពិសេសមានអាត្មានិយមខ្ពស់”។ បច្ចុប្បន្ន មាន២របៀបគូរឆាយាល័ក្ខណ៍នៅលើកុលាលភាជន៍។ របៀបទី១ គឺគូរពីក្រៅថ្នាំកាចា ដោយប្រើថ្នាំពណ៌ acrylic រីឯរបៀបទី២ គឺគូរដោយកាចាដោយប្រើពណ៌កុលាលភាជន៍។ របៀបទី១ ក្បាច់លម្អិតអំពីទឹកមុខ ពណ៌ភ្នែក ពណ៌បបូរមាត់ ស្បែក។ល។បង្ហាញច្បាស់ៗជាង ហើយតម្លៃក៏ថោកជាង។ រីឯរបៀបគូរទី២ សម្រាប់អតិថិជនចូលចិត្តសម្រស់ vintage ហើយមានទ្រព្យច្រើន។ ពីព្រោះតម្លៃនៃរបៀបទី២ ខ្ពស់ពាក់កណ្តាលនៃរបៀបទី១។
រឿងដែលផ្លាស់ប្តូរនៅ GAIA ជារឿងរ៉ាវតូចមួយ ប៉ុន្តែពាំនាំសារអត្ថន័យមួយ។ ការដែលផ្លាស់ប្តូរខ្លួនហុង (Hung) ផ្ទាល់ និង បាតត្រាង (Bat Trang) GAIA ជាតឹកតាងសឱ្យឃើញថា ការចាប់ទាន់និន្នាការផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ផ្លាស់ប្តូរសព្វថ្ងៃ ជាកក្តាមួយក្នុងចំណោមកក្តារស់ នៃសហគ្រាសអាជីវកម្មមួយ។ ជំនួសដោយការលក់របស់ដែលខ្លួនមាន បងហុង (Hung) បានសិក្សាលម្អិតនិន្នការ និង តម្រូវការអ្នកប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ជូនអតិថិជននូវផលិតផលដែលគេត្រូវការ ដោយផ្អែកលើខឿនផលិតកម្មនៃសហគ្រាស។ មានតែធ្វើដូចនេះ សហគ្រាសទើបមានអត្ថិភាព អភិវឌ្ឍ នៅក្នុងបរិស្ថានអាជីវកម្មថ្មីនាបច្ចុប្បន្ន៕
អនុវត្តន៍៖ ត្រឹនថាញយ៉ាង ថាវវី/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង