• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ បំផុសសេចក្តីប្រាថ្នារបស់ប្រជាជាតិដើម្បីឈានទៅមុខដោយបញ្ញានិងភាពច្នៃប្រឌិត

លោកអគ្គលេខាបក្សក៏បានតម្រូវឱ្យកំណត់យ៉ាងច្បាស់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល គឺជាកម្លាំងចលករចម្បងនៃគំរូអភិវឌ្ឍន៍ថ្មី គំរូកំណើនថ្មី និងជាធាតុផ្សំជាមូលដ្ឋានបំផុតក្នុងការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់រយៈពេលវែង។ ក្នុងពេលជាមួយគ្នានោះ ត្រូវតែកំណត់ថាមនុស្សគឺជាធនធានសំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដែលជាមជ្ឈមណ្ឌល ជាប្រធានបទ និងជាគោលដៅនៃការអភិវឌ្ឍ។

ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ៧ ខែមករា នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញធ្វើជាអធិបតីក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការគោលនយោបាយនិងយុទ្ធសាស្ត្រមជ្ឈិម ស្តីពីការតាក់តែងសេចក្តីសម្រេចចិត្តចំនួនពីរ សម្រាប់ដាក់ជូនសន្និបាតមជ្ឈិមនីតិកាលទី ១៤ (សេចក្តីសម្រេចចិត្តស្តីពីការផ្លាស់ប្ដូរថ្មីគំរូអភិវឌ្ឍន៍ប្រទេសជាតិដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; សេចក្តីសម្រេចចិត្តស្តីពីដំណោះស្រាយយុទ្ធសាស្ត្រ ដើម្បីជំរុញកំណើន ២ ខ្ទង់ ដោយផ្សាភ្ជាប់នឹងការបង្កើតគំរូកំណើនថ្មី)។ ថ្លែងនៅជំនួបធ្វើការ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់លើតម្រូវការថា៖

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VNA)

“ចាំបាច់ត្រូវច្បាមជាប់និងធ្វើស្ថាប័នភាវូបនីយកម្មនូវទស្សនៈរបស់បក្សអំពីគោលដៅនានាដែលបានបញ្ជាក់នៅក្នុងសេចក្តីព្រាងឯកសារ ដាក់ជូន​មហាសន្និបាត​លើកទី ១៤ របស់បក្ស។ កំណត់ខ្លឹមសារនៃសេចក្តីសម្រេចចិត្តទាំងពីរនេះជាខ្លឹមសារ សំខាន់ ដើម្បីអនុវត្តន៍ភ្លាមៗនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៤។ ត្រូវធានានូវលក្ខណៈអាចធ្វើទៅបានខ្ពស់ ដោយភ្ជាប់ទៅនឹងផែនទីបង្ហាញផ្លូវ ជំហាន និងធនធានសម្រាប់ការអនុវត្ត។ សេចក្តីសម្រេចចិត្តត្រូវតែអំពាវនាវ បំផុសគំនិត បង្កើតការស្រុះចិត្តគំនិតខ្ពស់នៅក្នុងបក្សទាំងមូល និងប្រព័ន្ធនយោបាយ ក៏ដូចជាការស្រុះចិត្តគំនិតក្នុងសង្គម ហើយបំផុសសេចក្ដីប្រាថ្នារបស់ប្រជាជាតិដើម្បីឈានទៅមុខដោយបញ្ញានិងភាពច្នៃប្រឌិត”។

លោកអគ្គលេខាបក្សក៏បានតម្រូវឱ្យកំណត់យ៉ាងច្បាស់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល គឺជាកម្លាំងចលករចម្បងនៃគំរូអភិវឌ្ឍន៍ថ្មី គំរូកំណើនថ្មី និងជាធាតុផ្សំជាមូលដ្ឋានបំផុតក្នុងការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់រយៈពេលវែង។ ក្នុងពេលជាមួយគ្នានោះ ត្រូវតែកំណត់ថាមនុស្សគឺជាធនធានសំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដែលជាមជ្ឈមណ្ឌល ជាប្រធានបទ និងជាគោលដៅនៃការអភិវឌ្ឍ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី ៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅកាន់ខេត្ត និងទីក្រុងទាំង៣៤។

Top