• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ ធានាឲ្យប្រជាជនគ្រប់រូបសុទ្ធតែទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍ

នាយប់ថ្ងៃទី ១២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អបអរសាទរខួបលើកទី ៩៤ នៃទិវាប្រពៃណីនៃរណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា ១៩៣០ - ១៨ វិច្ឆិកា ២០២៤) អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញចូលរួមពិធីបុណ្យមហាសាមគ្គីជនជាតិទាំងមូលជាមួយប្រជាជន នៅតំបន់លំនៅដ្ឋាននៃសង្កាត់ Quan Thanh ខ័ណ្ឌ Ba Dinh នៃទីក្រុងហាណូយ។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល (រូបថត៖ VOV)

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល គឺជាធនធានដ៏សំខាន់និងរឹងមាំបំផុតសម្រាប់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ដើម្បីជំនះរាល់ការលំបាក បញ្ហាប្រឈម និងអនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វបទផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិនិយាយរួម និងកសាងរដ្ឋធានីប្រកបដោយសន្តិភាព អរិយធម៌ និងទំនើបនិយាយដោយឡែក។ លោកអគ្គលេខាបក្សមានប្រសាសន៍ថា នាពេលខាងមុខ ចាំបាច់ត្រូវបន្តការជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវទស្សនៈ "យកប្រជាជនជាមជ្ឈមណ្ឌល ជាម្ចាស់កម្មវត្ថុនៃគោលការណ៍ណែនាំ និងគោលនយោបាយទាំងអស់" "យកសុភមង្គលនិងភាពសម្បូររុងរឿងរបស់ប្រជាជនជាគោលដៅសម្រាប់កិច្ចខិតខំប្រឹងប្រែង" ដោយធានាឱ្យប្រជាជនទាំងអស់ទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរថ្មីនិងការអភិវឌ្ឍ គ្មាននរណាម្នាក់ត្រូវបានទុកចោលនៅពីក្រោយឡើយ។

អគ្គលេខាបក្ស លោក តូ ឡឹម បានចែករំលែកថា៖ “រាល់គោលនយោបាយរបស់បក្សនិងរដ្ឋ គឺផ្តោតទៅលើប្រជាជន។ ខ្ញុំសង្ឃឹមថា ប្រជាជនក្នុងតំបន់នឹងបន្តលើកតម្កើងប្រពៃណីបដិវត្តន៍ដ៏រុងរឿង លើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អប្រសើរ និងកម្លាំងមហាសាមគ្គីជនជាតិទាំងមូល  រួមដំណើរជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានប្តេជ្ញាចិត្តខិតខំកសាងសង្កាត់ Quan Thanh ក៏ដូចជាគ្រប់វិស័យនៅខ័ណ្ឌ Ba Dinh និងទីក្រុងហាណូយទាំងមូលឱ្យកាន់តែសម្បូររុងរឿង ស្រស់ស្អាត អារិយ្យធម៌ ទំនើប សក្តិសមនៃប្រពៃណីដ៏រុងរឿងរបស់ខ័ណ្ឌវីរភាពនិងវប្បធម៌នៃរដ្ឋធានី ខ័ណ្ឌសន្តិភាពនៃទីក្រុងដើម្បីសន្តិភាព”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ក្នុងកម្មវិធីការងារនៅទីក្រុង Hai Phong អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងក្រុមការងារមជ្ឈិមបានទៅសួរសុខទុក្ខនិង អង្កេតជីវភាពរបស់កម្មាភិបាលនិងប្រជាជនដែលកំពុងរស់នៅ និងធ្វើការនៅស្រុកកោះ Bach Long Vi។

Top