• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋលឿង គឿងអញ្ជើញទៅទស្សនាក្រុមហ៊ុនទូរគមនាគមន៍ Bitel នៅប៉េរូ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉េរូ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានអញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយក្រុមហ៊ុន Viettel Peru (Bitel) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៃសាជីវកម្មឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Bitel) ) ក្នុងប្រទេសប៉េរូ។
លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

ថ្លែងមតិក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋ លោក លឿង គឿងបានចាត់ទុកថា ជោគជ័យរបស់ Bitel បង្ហាញថា សក្ដានុពលនិងបញ្ញាវៀតណាមអាចឈានទៅដល់ពិភពលោកទាំងស្រុង និងចូលរួមប្រកួតប្រជែងស្មើភាពគ្នាក្នុងទីផ្សារអន្តរជាតិ។ លោកប្រធានរដ្ឋបានស្នើឲ្យ Bitel បន្តរក្សានូវសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងឱ្យបានខ្ពស់។ រួមជាមួយគ្នានោះ លោកប្រធានរដ្ឋបានចាត់ទុកថា  Bitel ត្រូវតែដឹងថា ក្រៅពីបេសកកម្មអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុនក៏ជា “ស្ពានតភ្ជាប់” សម្រាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងប៉េរូ ដែលជាដៃគូសំខាន់របស់វៀតណាមក្នុងបណ្តាប្រទេសជាសមាជិក APEC។

លោកប្រធានរដ្ឋ លឿង គឿងបានមានប្រសាសន៍ថា៖ “Bitel ត្រូវបន្តលើកកម្ពស់សមិទ្ធិផលដែលខ្លួនសម្រេចបាននិងកែលម្អដោយឥតឈប់ឈរ គុណភាពសេវាកម្ម  ព្រមទាំងរក្សាការជឿទុកចិត្តពីប្រជាជនប៉េរូ។ នេះមិនត្រឹមតែជាបេសកកម្មអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលខុសត្រូវចំពោះសហគមន៍មូលដ្ឋាន;  ជាពិសេសត្រូវតែគោរពច្បាប់ និងទទួលបានការជឿទុកចិត្តពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងប្រទេសប៉េរូ។ ទន្ទឹមនឹងនោះ ត្រូវជ្រួតជ្រាបបានហ្មត់ចត់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ញត្តិរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ និងកងទ័ពប្រជាជនវៀតណាម; ក្នុងការប្រកួតប្រជែងត្រូវតែមានតម្លាភាព និងស្របតាមច្បាប់”។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក ហ្វាន វ៉ាន យ៉ាងបានប្រគល់ប័ណ្ណសរសើររបស់រដ្ឋាភិបាលដល់ក្រុមហ៊ុន Viettel ប៉េរូ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ក្នុងកម្មវិធីការងារនៅទីក្រុង Hai Phong អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងក្រុមការងារមជ្ឈិមបានទៅសួរសុខទុក្ខនិង អង្កេតជីវភាពរបស់កម្មាភិបាលនិងប្រជាជនដែលកំពុងរស់នៅ និងធ្វើការនៅស្រុកកោះ Bach Long Vi។

Top