• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Thua Thien - Hue

នាយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ស្ថានីយអ្នកដំណើរ T2 នៃអាកាសយានដ្ឋានអន្តរជាតិ Phu Bai។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh

ក្នុងដំណើរទស្សនកិច្ចនៅខេត្ត Thua Thien - Hue នាព្រឹកថ្ងៃទី ២៥ មីនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកទិវាបុណ្យចាប់ផ្ដើមអាជីវកម្មជាតិរបស់សិស្ស និស្សិត។ នេះគឺជាសកម្មភាពដ៏សំខាន់សំដៅលើកទឹកចិត្ត បង្កើតកម្លាំងចលករ ជំរុញបំណងប្រាថ្នាចាប់ផ្ដើមអាជីវកម្ម នវានុវត្តន៍របស់យុវជន ជាពិសេសគឺសិស្ស និស្សិតនៅទូទាំងប្រទេស។

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការចាប់ផ្ដើមអាជីវកម្ម នវានុវត្តន៍គឺជាកម្លាំងចលករ ប្រភពកម្លាំងដ៏សំខាន់ចំពោះការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័ន ខេត្ត ក្រុងនានា បង្កើតបរិយាកាស លក្ខខ័ណ្ឌ មូលដ្ឋានគតិយុត្តអំណោយផលដល់យុវជនចាប់ផ្ដើមអាជីវកម្ម។ ចំពោះមហាវិទ្យាល័យ និងគ្រឹះស្ថានអប់រំវិជ្ជាជីវៈ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យជំរុញខ្លាំងដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើម
អាជីវកម្ម ក្នុងផ្នែកអប់រំ និងបណ្តុះបណ្តាល។ សាលាគឺជាមូលដ្ឋានគ្រឹះ លោកគ្រូ អ្នកគ្រូគឺជាកម្លាំងចលករ; សិស្ស និស្សិតគឺជាមជ្ឈភាព ម្ចាស់កម្មវត្ថុនៃការចាប់ផ្ដើមអាជីវកម្ម នវានុវត្តន៍។

មុននេះ នាយប់ថ្ងៃទី ២៤ មីនា លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ស្ថានីយអ្នកដំណើរ T2 នៃអាកាសយានដ្ឋានអន្តរជាតិ Phu Bai

នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវិនិយោគិនដឹកនាំអ្នកម៉ៅការ និងអង្គភាពពិគ្រោះយោបល់ត្រូវបំពេញជាបន្ទាន់បរិមាណការងារដែលនៅសេសសល់ ត្រួតពិនិត្យគុណភាពសំណង់ គោរពបទប្បញ្ញត្តិបច្ចុប្បន្នយ៉ាងពេញលេញ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យត្រៀមដាក់ឱ្យដំណើរការ និងប្រើប្រាស់គម្រោងនេះក្នុងឱកាសបុណ្យ ៣០ មេសា និង ១ ឧសភា ។ លោកបានស្នើឱ្យស្ថាប័នពាក់ព័ន្ធត្រូវសម្រេចរួចរាល់ជាបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធ និងខ្សែផ្លូវគមនាគមន៍តភ្ជាប់ទៅកាន់ព្រលានយន្តហោះ ។

អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម (ACV) គឺជាម្ចាស់វិនិយោគគម្រោងស្ថានីយ៍ T2 ព្រលានយន្តហោះ Phu Bai។ នាបច្ចុប្បន្នស្ថានីយដឹកអ្នកដំណើរអាចបម្រើ អ្នកដំណើរចំនួន ១,៥ លាននាក់ក្នុងមួយឆ្នាំ។ ពេលសាងសង់រួចរាល់ ស្ថានីយអ្នកដំណើរ T2 អាចបម្រើអ្នកដំណើរចំនួន ៥ លាននាក់ក្នុងមួយឆ្នាំផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top