• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រដ្ឋធានីហាណូយជួសជុលស្ពានឡុងបៀន

ចំពោះសភាពស្ពានឡុងបៀនកំពុងខូចយ៉ាងធ្ងន់ធ្ងរ ក្រសួងដឹកជញ្ជូនបានចាប់ផ្តើមអនុវត្តគម្រោង​ជួសជុលស្ពានឡុងបៀន។ នេះគឺជាគម្រោងមួយ ដើម្បីធានាសុវត្ថិភាពចរាចរណ៍ក្នុងទីក្រុងរហូតដល់ ឆ្នាំ២០២០។

មានថវិកាឡើងដល់ប្រមាណ ៣០០ ពាន់លានដុង។ គម្រោងនេះបានបែងចែកជាពីរដំណាក់កាល។ តាមនោះដំណាក់កាលទី ១ គឺការជួសជុលកំណាត់ផ្លូវដែកស្ថិតនៅពាក់កណ្តាលស្ពាន ធានាសុវត្ថិភាពឲ្យជើងរថភ្លើងធ្វើដំណើរឆ្លងកាត់កន្លែងនោះ។ ដំណាក់កាលទី ២ គឺស្តារឡើងវិញនិងជួសជុលស្ពានឡុងបៀនលើកំណាត់ផ្លូវដើរ បន្ទាប់ពីដំណាក់កាលទីមួយសម្រេចបាននិងដាក់ឲ្យប្រើប្រាស់។

ក្នុងដំណាក់កាលទី ១ នៃគម្រោងនេះ ដើម្បីធានាសុវត្ថិភាពផ្លូវដែកលើស្ពានឡុងបៀន រចនាសម្ព័ន្ធមូលដ្ឋានទាំងឡាយនឹងជួសជុល បណ្តាជើងសសរនៅតែរក្សាដដែលនឹងដាក់បន្ថែមបន្ទះដែកថែបអាចទ្រាំសម្ពាធ បណ្តាបន្ទះឈើក្នុងផ្លូវដែកនឹងប្តូរថ្មី។  តាមគ្រោងដល់ខែធ្នូឆ្នាំ២០១៥ ដំណាក់កាលទី ១ នឹងសម្រេចបាន៕

 
អនុវត្ត៖ ក្លឹមកាលៈទេសៈមាស (កាសែតរូបភាពវៀតណាម)


Top