ចំពោះសភាពស្ពានឡុងបៀនកំពុងខូចយ៉ាងធ្ងន់ធ្ងរ ក្រសួងដឹកជញ្ជូនបានចាប់ផ្តើមអនុវត្តគម្រោងជួសជុលស្ពានឡុងបៀន។ នេះគឺជាគម្រោងមួយ ដើម្បីធានាសុវត្ថិភាពចរាចរណ៍ក្នុងទីក្រុងរហូតដល់ ឆ្នាំ២០២០។
មានថវិកាឡើងដល់ប្រមាណ ៣០០ ពាន់លានដុង។ គម្រោងនេះបានបែងចែកជាពីរដំណាក់កាល។ តាមនោះដំណាក់កាលទី ១ គឺការជួសជុលកំណាត់ផ្លូវដែកស្ថិតនៅពាក់កណ្តាលស្ពាន ធានាសុវត្ថិភាពឲ្យជើងរថភ្លើងធ្វើដំណើរឆ្លងកាត់កន្លែងនោះ។ ដំណាក់កាលទី ២ គឺស្តារឡើងវិញនិងជួសជុលស្ពានឡុងបៀនលើកំណាត់ផ្លូវដើរ បន្ទាប់ពីដំណាក់កាលទីមួយសម្រេចបាននិងដាក់ឲ្យប្រើប្រាស់។
ក្នុងដំណាក់កាលទី ១ នៃគម្រោងនេះ ដើម្បីធានាសុវត្ថិភាពផ្លូវដែកលើស្ពានឡុងបៀន រចនាសម្ព័ន្ធមូលដ្ឋានទាំងឡាយនឹងជួសជុល បណ្តាជើងសសរនៅតែរក្សាដដែលនឹងដាក់បន្ថែមបន្ទះដែកថែបអាចទ្រាំសម្ពាធ បណ្តាបន្ទះឈើក្នុងផ្លូវដែកនឹងប្តូរថ្មី។ តាមគ្រោងដល់ខែធ្នូឆ្នាំ២០១៥ ដំណាក់កាលទី ១ នឹងសម្រេចបាន៕
អនុវត្ត៖ ក្លឹមកាលៈទេសៈមាស (កាសែតរូបភាពវៀតណាម)