• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មហាសន្និបាតលើកទី ១៤ របស់បក្ស៖ រដ្ឋធានី ហាណូយអបអរសាទរព្រឹត្តិការណ៍ជាតិដ៏អស្ចារ្យនេះ

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ពីទីលាន បាឌីញ (Ba Dinh) រដ្ឋធានីហាណូយ (Ha Noi)  រហូតដល់ច្រកទ្វារនៃរដ្ឋធានី យើងអាចមើលឃើញពណ៌ក្រហមភ្លឺចែងចាំងនៃទង់ជាតិ ទង់បក្ស បក់រវិច ក្នុងខ្យល់​។ ប្រព័ន្ធនៃពាក្យស្លោក បដា និងនិមិត្តសញ្ញាត្រូវបានតុបតែងយ៉ាងឱឡារិក ដោយផ្ទុកសារនូវជំនឿ និងសេចក្តីប្រាថ្នា។

លំហូរមនុស្សទៅមកទៅវិញ ដែលហាក់ដូចជាធ្វើដំណើរយឺតជាងធម្មតា អ្នកណាក៏ចំណាយពេលបន្ថែម ដើម្បីគយគន់ និងទទួលអារម្មណ៍ពេញចំពោះបរិយាកាសដ៏ឧឡារិក និងពិសិដ្ឋនៃព្រឹត្តិការណ៍ដ៏អស្ចារ្យ​នេះ។ ក្នុងជីវភាពប្រចាំថ្ងៃ ដែលធ្លាប់ស្គាល់ រដ្ឋធានីហាណូយ បានភ្លឺចែងចាំង ដោយបង្ហាញពីមោទនភាព និងការរំពឹងទុកយ៉ាងជ្រាលជ្រៅចំពោះគោលនយោបាយថ្មីៗ ដែលនឹងបើកផ្លូវនៃការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេស៕

VNA/VNP

គោលនយោបាយ និងគោលការណ៍ណែនាំទាំងអស់មានគោលបំណងលើកកម្ពស់សុខុមាលភាពប្រជាជន

គោលនយោបាយ និងគោលការណ៍ណែនាំទាំងអស់មានគោលបំណងលើកកម្ពស់សុខុមាលភាពប្រជាជន

ពេញមួយជីវិតរបស់លោក ប្រធានហូជីមិញ បានចាត់ទុកប្រជាជនថាជាគោលដៅ និងជាកម្លាំងចលករនៃបុព្វហេតុបដិវត្តន៍។ លោកជឿជាក់ថា គោលនយោបាយ និងគោលការណ៍ណែនាំនីមួយៗ គួរតែបម្រើសុខុមាលភាពប្រជាជន។ សេចក្តីប្រាថ្នាដ៏ធំបំផុតរបស់លោកគឺថា "មនុស្សគ្រប់គ្នាមានអាហារ និងសម្លៀកបំពាក់គ្រប់គ្រាន់ ហើយមនុស្សគ្រប់គ្នាអាចទទួលបានការអប់រំ"។ នេះឆ្លុះបញ្ចាំងមិនត្រឹមតែបំណងប្រាថ្នារបស់លោកប្រធាន ហូជីមិញ ក្នុងការលើកកម្ពស់ជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចក្ខុវិស័យរបស់លោកប្រធាន ហូជីមិញ ក្នុងការអភិវឌ្ឍបុគ្គលដែលមានចំណេះដឹង សីលធម៌ ភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងសង្គមផងដែរ។

Top