មហាសន្និបាតលើកទី ១៤ របស់បក្ស៖ រដ្ឋធានី ហាណូយអបអរសាទរព្រឹត្តិការណ៍ជាតិដ៏អស្ចារ្យនេះ

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ពីទីលាន បាឌីញ (Ba Dinh) រដ្ឋធានីហាណូយ (Ha Noi)  រហូតដល់ច្រកទ្វារនៃរដ្ឋធានី យើងអាចមើលឃើញពណ៌ក្រហមភ្លឺចែងចាំងនៃទង់ជាតិ ទង់បក្ស បក់រវិច ក្នុងខ្យល់​។ ប្រព័ន្ធនៃពាក្យស្លោក បដា និងនិមិត្តសញ្ញាត្រូវបានតុបតែងយ៉ាងឱឡារិក ដោយផ្ទុកសារនូវជំនឿ និងសេចក្តីប្រាថ្នា។

លំហូរមនុស្សទៅមកទៅវិញ ដែលហាក់ដូចជាធ្វើដំណើរយឺតជាងធម្មតា អ្នកណាក៏ចំណាយពេលបន្ថែម ដើម្បីគយគន់ និងទទួលអារម្មណ៍ពេញចំពោះបរិយាកាសដ៏ឧឡារិក និងពិសិដ្ឋនៃព្រឹត្តិការណ៍ដ៏អស្ចារ្យ​នេះ។ ក្នុងជីវភាពប្រចាំថ្ងៃ ដែលធ្លាប់ស្គាល់ រដ្ឋធានីហាណូយ បានភ្លឺចែងចាំង ដោយបង្ហាញពីមោទនភាព និងការរំពឹងទុកយ៉ាងជ្រាលជ្រៅចំពោះគោលនយោបាយថ្មីៗ ដែលនឹងបើកផ្លូវនៃការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេស៕


top