• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មន្ទីរពេទ្យយោធាចល័តលេខ ៤ កម្រិត ២ របស់វៀតណាម ទទួលបានមេដាយរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ

នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុង Bentiu ប្រទេសស៊ូដង់ខាងត្បូង ពិធីប្រគល់មេដាយសម្រាប់បុព្វហេតុរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានប្រគល់ជូនសមាជិកចំនួន ៦៣ នាក់នៃមន្ទីរពេទ្យយោធាចល័ត កម្រិត ២ លេខ ៤ របស់វៀតណាម។

នេះគឺជាការទទួលស្គាល់ និងវាយតម្លៃខ្ពស់របស់អង្គការសហប្រជាជាតិចំពោះសមិទ្ធិផល និងការរួមវិភាគទានក្នុងការអនុវត្តបេសកកម្មនៅមន្ទីរពេទ្យយោធាចល័តរបស់វៀតណាម។ តាងនាមឱ្យបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លោកស្រី Jane Kony ប្រធានផ្នែកបេសកកម្មស្តីទី និងឧត្តមសេនីយទោ Mohan Subramanian មេបញ្ជាការនៃកងកម្លាំងបេសកកម្មបានទទួលស្គាល់ និងកោតសរសើរចំពោះការរួមចំណែករបស់កម្មាភិបាល និងបុគ្គលិកដែលជាសមាជិកនៃមន្ទីរពេទ្យយោធាចល័តលេខ ៤ កម្រិត ២របស់វៀតណាម សម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មិនត្រឹមតែរួមចំណែកក្នុងការថែទាំសុខភាពដល់កងកម្លាំងមួកខៀវក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយប្រជាជនក្នុងមូលដ្ឋានឱ្យមានជីវភាពកាន់តែប្រសើរឡើង។ ក្នុងពិធីនោះផងដែរ មេបញ្ជាការនៃស្ថាប័នមុខងារនៃបេសកកម្មបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ អាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈ និងជំនាញខ្ពស់របស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀត ណាម របស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៃមន្ទីរពេទ្យយោធាចល័តកម្រិតទី២ លេខ៤៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top