

"ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងរក្សាកិត្តិនាមពាណិជ្ជសញ្ញា ក្រុមគ្រួសារជាច្រើននៅតែរក្សាដំណើរការដោយហត្ថកម្មទាំងស្រុងផ្តើមពីការលាងត្រីរហូតដល់ការហាលលើ លើធ្នើរក្រោមកម្តៅថ្ងៃ។ ភាពហ្មត់ចត់ អត់ធ្មត់នេះបានជួយឱ្យមុខម្ហូបពិសេសៗបណ្តាអាហារសមុទ្រនៅ កាម៉ៅ តែងតែទទួលបានការជឿទុកចិត្តពីអតិថិជនទូទាំងប្រទេស" បង សាង បានបញ្ជាក់ថា។



បរិយាកាសអ៊ូអរនៅតាមភូមិសិប្បកម្មតាមប្របមាត់សមុទ្រ ជាកន្លែងកម្តៅថ្ងៃ និងខ្យល់នៃស្រុកកំណើតត្រូវបានគួបផ្សំទៅជាតម្លៃសេដ្ឋកិច្ចជាក់ស្តែង រួមចំណែកនាំយករសជាតិបុណ្យចូលឆ្នាំវៀតណាមដ៏ពិសេសប្រចាំតំបន់ចុងប៉ូចភាគខាងត្បូងឈោងឈានទៅ កាន់គ្រប់តំបន់នៃមាតុភូមិ៕
