ភូមិឡុកអៀន (Loc Yen) ចំណុះឃុំតៀនកាញ (Tien Canh) ស្រុកតៀនផឿក (Tien Phuoc) ខេត្តក្វាងណាម (Quang Nam)។ ទីនេះស្ថិតនៅលើតំបន់ទំនាបកណ្តាល ពាក់កណ្តាលវាលទំនាបនិងភ្នំ ម្លោះហើយដីធ្លីសម្បូរជីវជាតិ អាកាសធាតុស្រស់ថ្លា អ្នកស្រុកសាមញ្ញ ស្លូតត្រង់ និងរាប់អានភ្ញៀវ។
អតីតកាល ស្រុកតៀនផឿក (Tien Phuoc) បានហៅថាតំបន់ដី “ទេពធីតា១៥ព្រះអង្គ” ឈ្មោះផ្សារភ្ជាប់នឹងរឿងព្រេងទេពធីតា១៥ព្រះអង្គ យាងចុះឋានមនុស្ស មកកម្សាន្តលេងនៅស្រុកនេះ។ ទេពធីតាទាំង១៥ព្រះអង្គនោះ ព្រះនាងមួយអង្គៗគង់នៅទីកន្លែងមួយដោយឡែក ឥឡូវក្លាយជាស្ថាននាមទាំង១៥ ដែលមានឈ្មោះអក្សរ “តៀន (Tien) (ទេពធីតា)” នៅខាងមុខនៃឈ្មោះស្ថាននាមនីមួយៗ រួមមាន៖ ឃុំតៀនអាន (Tien An) តៀនកឹម (Tien Cam) តៀនកាញ (Tien Canh) តៀនចូវ (Tien Chau) តៀនហា (Tien Ha) តៀនហ៊ិប (Tien Hiep) តៀនឡាញ (Tien Lanh) តៀនឡឹប (Tien Lap) តៀនឡុក (Tien Lap) តៀនមី (Tien My) តៀនង៉ុក (Tien Ngoc) តៀនផុង (Tien Phong) តៀនសើន (Tien Son) តៀនថ័រ (Tien Tho) និងទីរួមខេត្តតៀនគី (Tien Ky)។
ភូមិបុរាណឡុកអៀន (Loc Yen) នៅឃុំតៀនកាញ (Tien Canh) ជាមួយនឹងឈ្មោះដ៏ស្អាត ស្តែងពណ៌នាអំពីទេវលោក ប្រហែលដូចនេះ ទើបមនុស្សគ្រប់គ្នាតែងហៅទីនេះថា "ទេវលោក” ។ ភូមិស្ថិតនៅលើតំបន់ទំនាបកណ្តាលស្អាត ជាមួយនឹងទីតាំងជុំវិញព័ទទៅដោយរបង គឺព្រៃកឹម (Cam) ភ្នំដាបាន (Da Ban) ភ្នំហូជ័រ (Ho Cho) ព្រៃហ្វឹម (Gam) ជាដើម។ល។ ក្រោមជើងនៃដងភ្នំនោះ មានស្ទឹង មានជ្រោះ មានទាំងប្រឡាយ “នាំទឹកចូលស្រែ” លំហូរព័ទ្ធក្រសោបយកភូមិ។
ពិធីបូជាម្ចាស់ភូមិឡុកអៀន (Loc Yen)។ រូបថត៖ ថាញហ្វ័រ ច្រកថ្មគ្របទៅដោយម្លប់ឈើ។ រូបថត៖ ថាញហ្វ័រ របងថ្មជ្រាបពណ៌ស្លែតោង។ រូបថត៖ ថាញហ្វ័រ ជញ្ជាំងរបងថ្ម និងច្រកថ្ម ជាលក្ខណៈពិសេសនៃភូមិបូរាណឡុកអៀន(Loc Yen)។ រូបថត៖ ថាញហ្វ័រ តំបន់ចម្ការ ជាលក្ខណៈនៃអាកាសធាតុនិងដីធ្លី នាតំបន់ទំនាបកណ្តាល ពាក់កណ្តាលវាលនិងភ្នំ នៅភូមិឡុកអៀន (Loc Yen)។រូបថត៖ ថាញហ្វ័រ ជញ្ជាំងរបង និងខ្លោងទ្វារថ្ម នៃផ្ទះចម្ការមួយខ្នង នៅភូមិឡុកអៀន(Loc Yen)។ រូបថត៖ ថាញហ្វ័រ មាត់ផ្លូវនិងជញ្ជាំងថ្ម បង្កើតសម្រស់ស្អាតសម្រាប់ផ្ទះផង រារាំងភ្លៀងសំណឹកហូរដាច់ដីផង។ រូបថត៖ ថាញហ្វ័រ លឹបលៗនៅចុងច្រកចូលដ៏វែងអន្លាយ គឺស្រមោលផ្ទះបុរាណមួយខ្នង ពួនជ្រកក្រោមរុក្ខជាតិ។ រូបថត៖ ថាញហ្វ័រ កាំជណ្តើរថ្ម រៀបត្រង់ភ្លឹង ធ្វើជាផ្លូវនាំឡើងទៅកាន់ទីធ្លាផ្ទះ។ រូបថត៖ ថាញហ្វ័រ ជញ្ជាំងរបង បានរៀបចំដាក់ទៅដោយថ្មខៀវធំៗ សម្តែងពីភាពប៉ិនប្រសប់នៃអ្នកភូមិ។ រូបថត៖ ថាញហ្វ័រ ប្រព័ន្ធទ្វារឈើនៃផ្ទះប្រពៃណី នៅភូមិឡុកអៀន (Loc Yen)។ រូបថត៖ ថាញហ្វ័រ រចនាសម្ពន្ធឈើ និងដំបូលក្បឿងនៃផ្ទះបុរាណ នៅភូមិឡុងអៀន (Loc Yen)។ រូបថត៖ ថាញហ្វ័រ ភូមិបុរាណឡុកអៀន (Loc Yen) សព្វថ្ងៃ មានផ្ទះបុរាណជាច្រើន ដែលសាងអំពីឈើ មានអាយុជាង១០០ឆ្នាំ។ រូបថត៖ ថាញហ្វ័រ ភ្ញៀវទេសចរទស្សនាផ្ទះបុរាណមួយខ្នង នៅភូមិឡុកអៀន (Loc Yen)។ រូបថត៖ ថាញហ្វ័រ ផ្លែឡុងកុង ជាប្រភេទផ្លែឈើពិសេសប្រចាំតំបន់ល្បីឈ្មោះ នៅភូមិឡុកអៀន (Loc Yen)។ រូបថត៖ ថាញហ្វ័រ អំណោយពិសេសប្រចាំតំបន់ នៅភូមិឡុកអៀន (Loc Yen)។ រូបថត៖ ថាញហ្វ័រ ទិដ្ឋភាពវាលស្រែ ចម្ការដំណាំស្ងប់ស្ងាត់ នៅភូមិបុរាណឡុកអៀន (Loc Yen)។ រូបថត៖ ថាញហ្វ័រ |
អ្នកភូមិឡុកអៀន (Loc Yen) កាលដើមឡើយ ភាគច្រើនប្រកបមុខរបរកសិកម្ម ធ្វើស្រូវ ដាំដំណាំហូបផ្លែផ្សេងៗ។ ដោយសារធាតុអាកាសត្រជាក់ ដីធ្លីសម្បូរជីវជាតិ ដូចនេះពូជដំណាំហូបផ្លែសមស្រប់នឹងទឹកដី លូតលាស់ខៀវស្រស់ពេញមួយឆ្នាំ ផ្តល់ផ្លែទុំរសជាតិផ្អែមត្រជាក់។ ទូទាំងភូមិ ទីណាក៏មានចម្ការរីកស្រស់ត្រឈឹងត្រឈៃ ផ្លែឈើឈ្ងុយឆ្ងាញ់ប្លែកៗគ្រប់ប្រភេទ រដូវណាផ្លែនោះដូចជា ផ្លែឡុងកុង ស្តុបប៊ែរី ក្រូច ក្រូចឃ្វិក ក្រូចថ្លុង ចេក ខ្នុរ ទូរេន ស្កានាគ មង្ឃុត ម្រេច តែ ម្លូរ ស្លាជាដើម។ល។ បែបនេះទូទាំងភូមិ ដំណាំហូបផ្លែនៅតំបន់ភូមិភាគខាងត្បូងវៀតណាម មកពីអង្កាលចេញបង្ហាញខ្លួននៅស្រុកនេះ។
ភូមិឡុកអៀន (Loc Yen) មិនត្រឹមតែមានផ្លែឈើរសជាតិផ្អែមឆ្ញាញ់ រុក្ខជាតិខៀវស្រស់ នៅទាំងមានផ្លូវ ច្រកចូល របង ខ្លោងទ្វារថ្ម ស្រាំទៅដោយពណ៌នៃស្លែទំ ដែលជាលក្ខណៈស្លាកស្នាមនៃពេលវេលានិងខ្យល់សន្សើម។ តាំងពីយូរយារណាស់មកហើយ អ្នកភូមិឡុកអៀន (Loc Yen) ចេះយកថ្មភ្នំ វត្ថុអំណោយពីមេឃា ដើម្បីសាងសង់ទៅជាសំណង់ដ៏សាមញ្ញតែស្អាតអស្ចារ្យ។ ថ្មភ្នំ បានអ្នកភូមិប៉ិនប្រសប់រៀបឱ្យក្លាយជាខ្លោងទ្វារ របង ផ្លូវធ្វើដំណើររឹងមាំ បង្កើតជាលក្ខណៈសក្តិសមនឹងផ្ទះ ចម្ការនៅតំបន់ទំនាបកណ្តាលផង រារាំងភ្លៀងសំណឹកដីធ្លីផង។ ឆ្លងកាត់ពេលវេលា ថ្មយ៉ាងនេះចេះតែផ្សារភ្ជាប់នឹងវាសនានៃអ្នកភូមិឡុកអៀន (Loc Yen) រួចសំណឹករលីងទៅតាមដានជើង ឬខៀវស្រាំទៅដោយពណ៌ស្លែកាន់ ខ្យល់សន្សើមតាមពេលវេលារឹករិលៗទៅ។
ថ្មរាំងខ្យល់ ទប់ទឹកភ្លៀងជាដើម។ល។ ថ្មរក្សាដី រក្សាចម្ការ រក្សាផ្ទះ រក្សាដីស្រែជាដើម។ល។ ព្រោះហេតុនោះ ភូមិឡុកអៀន (Loc Yen) សព្វថ្ងៃនៅតែរក្សាបានផ្ទះបុរាណរាប់សិបខ្នង ដែលមានអាយុជាងរយឆ្នាំ។ ផ្ទះធំៗជាច្រើន សាងសង់អំពីឈើខ្នុរទាំងស្រុង ជាដំណាំហូបផ្លែមួយប្រភេទ តែងបានដាំនៅនឹងចម្ការផ្ទះ ផ្តល់សាច់ឈើពណ៌លឿង ប្រើកាន់តែយូរឆ្នាំសាច់ឈើកាន់តែឡើងទឹកស្អាតនិងមាំមួន មិនចាញ់អ្វីនឹងប្រភេទឈើទាំង៤ដូចជា៖ ក្លាំពូ ច្រេស ស្រគុំ ច្រម៉ាស់។ មិនដូចនេះ មុនឆ្នាំ១៩៧៥ លោកងោ ឌិញយេម (Ngo Dinh Diem) ប្រធានាធិបតីនៃរបរសាយហ្គនចាស់ ធ្លាប់សាកសួរទិញពីរលើកនូវផ្ទះបុរាណដែលស្អាតបំផុត នៅភូមិឡុកអៀន (Loc Yen) ប៉ុន្តែទាំងពីរលើក ម្ចាស់ផ្ទះសុទ្ធតែមិនព្រមលក់ជាដាច់ខាត។
ទោះបីពេលវេលារសាត់បាត់ស្រមោលទៅ ទោះបីជីវភាពរស់នៅមានភាពអ៊ូអរនៅទីណាមួយនៃទីប្រជុំជន តែភូមិឡុកអៀន (Loc Yen) តំបន់ទេវលោកស្រុកក្វាង (Quang) នៅតែរក្សាបានសភាពដើម ជាមួយនឹងពណ៌សម្បុរខៀវសុខុម ស្ងប់ស្ងាត់ និងល្អុកល្អើន បានក្លាយជាទីកន្លែងទស្សនា ដែលនរណាចូលចិត្តខាងសម្រប់នឹងសម្រស់ធម្មជាតិ នៃជនបទស្រុកស្រែស្ងាត់ជ្រងំ សុខមនោរម្យ ព្រមនឹងទឹកចិត្តនៃអ្នកភូមិជនបទ៕
អត្ថបទនិងរូបថត៖ ថាញហ្វ័រ