មិត្តភក្តិជាមួយនឹងវៀតណាម

ភូមិថ្មបុរាណឡុកអៀន (Loc Yen)

នៅ​​តំបន់ទំនាប​កណ្តាល​​​ស្រុក​ក្វាង​ (Quang) ​មាន​​​ភូមិ​​បុរាណ​ឡុក​អៀន​ (Loc Yen)​ បាន​​ប្រៀប​​ដូច​ជាឋាន​​​ទេវលោក​ ជាមួយនឹង​សម្រស់​​ស្រស់​ស្អាត​ ស្ងប់ស្ងាត់​​ ព្រម​នឹង​​ផ្ទះ​​បុរាណ​​​​ដែល​មាន​អាយុ​កាល​ជាង​​រយ​ឆ្នាំ​ រួមនឹង​​របង​ថ្ម​​​កម្រាល​ទៅ​​ដោយ​ស្លែ​​ពណ៌ខៀវ​ ព័ទ​ជុំរុំឱប​​​​យក​ភូមិ​ ស្រែ​ និង​ចម្ការ​ដ៏​សម្បូរទៅ​ដោយ​​​ដំណាំ​។​
 

ភូមិ​​ឡុក​អៀន (Loc Yen)​ ​ចំ​ណុះ​​​ឃុំ​​តៀន​កាញ (Tien Canh) ស្រុក​តៀន​ផឿក​ (Tien Phuoc) ខេត្ត​ក្វាង​​ណាម (Quang Nam)​​។ ទីនេះ​ស្ថិតនៅ​លើ​​​តំបន់​ទំនាប​កណ្តាល​​ ពាក់កណ្តាលវាល​ទំនាប​និង​​​ភ្នំ​​ ម្លោះ​ហើយ​​ដី​ធ្លី​សម្បូរ​ជីវ​ជាតិ​ អាកាស​ធាតុ​​​ស្រស់​ថ្លា​ អ្នកស្រុក​សាមញ្ញ​ ស្លូត​ត្រង់ និង​រាប់អាន​​ភ្ញៀវ​។​

អតីតកាល​​ ស្រុក​​តៀន​ផឿក (Tien Phuoc) ​បាន​ហៅ​ថា​​​តំបន់ដី​ “ទេពធីតា​១៥​ព្រះអង្គ​​​” ឈ្មោះ​​ផ្សារភ្ជាប់​នឹង​​រឿង​ព្រេង​ទេពធីតា​​១៥​​ព្រះអង្គ​​ យាង​​​​ចុះ​​​ឋាន​មនុស្ស​ មក​កម្សាន្ត​លេង​​​នៅ​ស្រុក​​នេះ។ ទេពធីតា​​ទាំង​​១៥​​ព្រះអ​ង្គ​នោះ ព្រះនាង​​មួយ​អង្គ​ៗ​​​គង់នៅ​ទីកន្លែង​​​មួយ​ដោយ​ឡែក​​ ឥឡូវ​​​ក្លាយ​ជា​ស្ថាននាម​​ទាំង​​១៥ ដែល​​មាន​ឈ្មោះ​អក្សរ​ “តៀន (Tien) ​(ទេព​ធីតា​)​” នៅ​​ខាង​មុខ​នៃ​​ឈ្មោះ​ស្ថាន​នាមនីមួយៗ ​រួមមាន​​៖ ឃុំ​តៀន​​អាន​ (Tien An) តៀន​កឹម (Tien Cam) តៀន​កាញ (Tien Canh) តៀន​ចូវ (Tien Chau) តៀន​ហា (Tien Ha) តៀន​ហ៊ិប​ (Tien Hiep) តៀន​ឡាញ​ (Tien Lanh) តៀន​ឡឹប​ (Tien Lap) តៀន​ឡុក​ (Tien Lap) តៀន​មី (Tien My) តៀន​ង៉ុក​​ (Tien Ngoc) តៀន​ផុង​ (Tien Phong) តៀន​សើន (Tien Son) តៀនថ័រ (Tien Tho) និង​ទីរួម​ខេត្ត​តៀន​គី (Tien Ky)។​

ភូមិ​បុរាណ​ឡុក​អៀន​ (Loc Yen)​ នៅ​ឃុំ​តៀន​កាញ​ (Tien Canh) ​ជាមួយនឹង​ឈ្មោះ​​ដ៏​​​ស្អាត ​ស្តែង​ពណ៌នា​​អំពី​ទេវលោក​ ប្រហែល​ដូច​​នេះ ទើប​មនុស្ស​​គ្រប់​គ្នា​​តែង​ហៅ​ទី​នេះ​ថា​​ "​ទេវលោក​​” ។ ភូមិ​​ស្ថិត​​​​នៅ​​លើតំបន់​​ទំនាប​កណ្តាល​​​​​ស្អាត​ ជាមួយ​​នឹង​​ទីតាំង​​​ជុំវិញ​​ព័ទទៅ​ដោយ​​​របង គឺ​​​ព្រៃ​កឹម​ (Cam) ភ្នំ​ដា​បាន (Da Ban) ភ្នំ​ហូជ័រ​ (Ho Cho) ព្រៃ​ហ្វឹម (Gam) ​ជាដើម។ល។ ក្រោម​​ជើង​នៃ​ដង​​ភ្នំ​នោះ ​មាន​ស្ទឹង​ មានជ្រោះ​ មានទាំង​ប្រឡាយ​ “នាំ​ទឹក​ចូលស្រែ” លំហូរ​​ព័ទ្ធ​ក្រសោប​យក​ភូមិ​។​

 


 ពិធី​​បូជា​ម្ចាស់ភូមិ​​​ឡុក​អៀន​ (Loc Yen)​​។ រូបថត៖ ថាញ​ហ្វ័រ​


ច្រក​ថ្ម​​គ្របទៅ​ដោយ​ម្លប់​​ឈើ​។ រូបថត៖ ថាញ​ហ្វ័រ


 របង​ថ្ម​​ជ្រាបពណ៌​ស្លែ​តោង​។​ រូបថត៖ ថាញ​ហ្វ័រ​



 ជញ្ជាំង​​​របង​ថ្ម និង​ច្រក​​ថ្ម ជា​​លក្ខណៈ​ពិសេស​​នៃភូមិ​បូរាណ​ឡុក​អៀន(Loc Yen)​​​។​ រូបថត៖ ថាញ​ហ្វ័រ​


 តំបន់​ចម្ការ ​ជាលក្ខណៈ​​​នៃ​អាកាសធាតុ​​និង​ដី​ធ្លី នា​​​តំបន់ទំនាបកណ្តាល ពាក់កណ្តាល​​​វាល​និង​ភ្នំ ​​នៅ​ភូមិ​ឡុក​អៀន (Loc Yen)​​​។រូបថត៖ ថាញ​ហ្វ័រ​


 ជញ្ជាំង​របង ​និង​ខ្លោង​ទ្វា​រ​​​ថ្ម​ ​នៃ​ផ្ទះចម្ការ​មួយ​ខ្នង​ នៅភូមិ​​ឡុក​អៀន(Loc Yen)​​​​។​ រូបថត៖ ថាញ​ហ្វ័រ​


 មាត់​ផ្លូវ​និង​​ជញ្ជាំង​ថ្ម​ បង្កើត​សម្រស់​ស្អាត​សម្រាប់​ផ្ទះផង រា​​រាំង​​​ភ្លៀង​សំណឹក​ហូរ​​ដាច់​ដី​ផង​។​ រូបថត៖ ថាញ​ហ្វ័រ​


 លឹប​លៗ​នៅ​ចុង​ច្រកចូល​ដ៏​វែង​អន្លាយ​ គឺ​ស្រមោល​​ផ្ទះបុរាណមួយ​ខ្នង ​ពួន​ជ្រក​​ក្រោម​រុក្ខជាតិ​។​ រូបថត៖ ថាញ​ហ្វ័រ​


 កាំ​ជណ្តើរ​​​ថ្ម​ ​រៀប​ត្រង់​​ភ្លឹង​ ធ្វើជា​ផ្លូវនាំ​ឡើង​ទៅកាន់​​ទីធ្លា​ផ្ទះ​។​ រូបថត៖ ថាញ​ហ្វ័រ​


 ជញ្ជាំង​​​របង ​​បាន​រៀបចំ​​​ដាក់​ទៅ​ដោយថ្ម​ខៀវ​ធំៗ​ សម្តែង​ពី​ភាព​​​ប៉ិនប្រសប់​នៃអ្នក​ភូមិ​។​ រូបថត៖ ថាញ​ហ្វ័រ​


 ប្រព័ន្ធ​ទ្វារ​​ឈើ​នៃផ្ទះប្រពៃណី​ នៅភូមិ​ឡុក​អៀន​ (Loc Yen)​​។​ រូបថត៖ ថាញ​ហ្វ័រ​


 រចនា​សម្ពន្ធ​ឈើ ​និង​ដំបូល​​ក្បឿង​​នៃ​ផ្ទះ​​បុរាណ នៅ​ភូមិ​​ឡុង​​អៀន (Loc Yen)​​។ រូបថត៖ ថាញ​ហ្វ័រ​


 ភូមិ​​បុរាណ​​ឡុក​​អៀន​ (Loc Yen)​ សព្វថ្ងៃ​ ​មាន​ផ្ទះ​បុរាណ​​ជាច្រើន​ ដែល​សាង​​​អំពីឈើ​ មាន​​អាយុ​​ជាង​​​១០០​​ឆ្នាំ​។​ រូបថត៖ ថាញ​ហ្វ័រ​


ភ្ញៀវ​ទេសចរ​​​ទស្សនា​ផ្ទះបុរាណ​មួយ​ខ្នង ​នៅភូមិ​ឡុក​អៀន (Loc Yen)​​​។​ រូបថត៖ ថាញ​ហ្វ័រ



 ផ្លែ​ឡុង​កុង​ ជា​ប្រភេទ​​ផ្លែឈើ​ពិសេស​ប្រចាំតំបន់​ល្បីឈ្មោះ ​នៅភូមិ​ឡុក​អៀន​ (Loc Yen)​​។​ រូបថត៖ ថាញ​ហ្វ័រ​



 អំណោយ​​​ពិសេស​ប្រចាំតំបន់ ​នៅ​​ភូមិ​ឡុក​​អៀន (Loc Yen)​​​។​ រូបថត៖ ថាញ​ហ្វ័រ​



 ទិដ្ឋភាព​​វាល​ស្រែ​ ចម្ការ​​ដំណាំ​ស្ងប់ស្ងាត់​ ​នៅភូមិ​​បុរាណ​ឡុក​​អៀន (Loc Yen)​​​។​ រូបថត៖ ថាញ​ហ្វ័រ​

 

អ្នក​ភូមិ​​ឡុក​អៀន (Loc Yen)​ ​កាលដើមឡើយ ភាគច្រើន​ប្រកប​​មុខរបរ​កសិកម្ម​​ ធ្វើ​ស្រូវ​ ដាំ​​ដំណាំ​​ហូបផ្លែ​ផ្សេងៗ​។  ដោយ​​សារ​​ធាតុ​​អាកាស​​ត្រជាក់​​ ដីធ្លី​សម្បូរជីវ​ជាតិ​ ដូចនេះ​​ពូជ​ដំណាំ​​ហូបផ្លែ​​សមស្រប់នឹង​ទឹកដី​ លូត​លាស់ខៀវ​ស្រស់​​ពេញ​​មួយ​ឆ្នាំ ផ្តល់​ផ្លែ​​ទុំ​រសជាតិ​ផ្អែម​​ត្រជាក់។​ ទូទាំងភូមិ​ ទីណា​ក៏មានចម្ការ​រីក​ស្រស់​​ត្រឈឹង​ត្រឈៃ​ ផ្លែ​ឈើ​ឈ្ងុយ​ឆ្ងាញ់​​ប្លែក​ៗគ្រប់ប្រភេទ ​រដូវ​ណា​​ផ្លែ​នោះ​ដូចជា​ ផ្លែ​ឡុង​កុង​ ស្តុបប៊ែរី​ ក្រូច​ ក្រូចឃ្វិក​ ក្រូច​ថ្លុង​ ចេក​ ខ្នុរ​ ទូរេន​ ស្កានាគ មង្ឃុត​ ម្រេច តែ ម្លូរ ស្លា​​ជាដើម​។ល។​ បែប​នេះ​ទូទាំងភូមិ ​ដំណាំ​ហូបផ្លែ​នៅ​តំបន់​ភូមិ​ភាគ​ខាង​ត្បូង​​វៀត​ណាម​ មក​ពី​អង្កាល​ចេញ​បង្ហាញ​ខ្លួន​នៅ​ស្រុក​នេះ​។​

ភូមិ​ឡុ​ក​អៀន​ (Loc Yen) មិនត្រឹម​តែមាន​ផ្លែឈើ​​រសជាតិ​​ផ្អែមឆ្ញាញ់​​ រុក្ខជាតិ​ខៀវ​ស្រស់​ នៅទាំង​មាន​ផ្លូវ​ ច្រក​ចូល​ របង ខ្លោង​ទ្វារ​ថ្ម ស្រាំទៅ​​ដោយ​ពណ៌​នៃ​ស្លែ​ទំ​ ​ដែល​ជា​​​លក្ខណៈស្លាកស្នាម​​នៃ​ពេល​វេលា​និងខ្យល់​​សន្សើម​​។ តាំងពី​យូរ​យារ​ណាស់​មក​ហើយ អ្នកភូមិ​ឡុក​អៀន (Loc Yen) ​ចេះ​​​យក​ថ្ម​​ភ្នំ​ វត្ថុ​អំណោយ​ពី​​មេឃា​ ដើម្បី​សាង​​សង់​​ទៅ​ជា​សំណង់​​ដ៏​សាមញ្ញ​​​តែស្អាត​អស្ចារ្យ​។ ថ្ម​ភ្នំ​ ​បាន​អ្នក​ភូមិ​​ប៉ិន​ប្រសប់​រៀប​​ឱ្យ​ក្លាយជា​​ខ្លោ​ងទ្វារ​ របង ផ្លូវ​ធ្វើ​ដំណើរ​​​រឹង​មាំ​ បង្កើត​ជា​លក្ខណៈ​​​សក្តិសម​នឹង​ផ្ទះ​ ចម្កា​រ​​នៅតំបន់​​ទំនាបកណ្តាល​​ផង រារាំង​​ភ្លៀង​​សំណឹក​ដី​ធ្លី​​ផង​។ ឆ្លង​​កាត់​ពេលវេលា​ ថ្ម​​យ៉ាង​នេះ​ចេះតែផ្សារ​ភ្ជាប់នឹង​វាសនា​នៃ​អ្នកភូមិ​ឡុក​អៀន (Loc Yen) រួច​សំណឹក​​រលីង​​ទៅ​តាម​ដាន​ជើង​ ឬ​​​ខៀ​វ​ស្រាំទៅ​ដោយពណ៌​​ស្លែ​​កាន់ ​ ​ ខ្យល់​សន្សើម​តាម​ពេល​វេលា​​​​រឹក​រិល​ៗទៅ​។

ថ្ម​រាំង​​ខ្យល់​ ទប់ទឹក​​ភ្លៀង​ជាដើម​។ល។ ថ្មរក្សាដី រក្សា​ចម្កា​រ​ រក្សា​ផ្ទះ រក្សា​ដីស្រែ​​ជាដើម​។ល។ ព្រោះហេតុនោះ ភូមិ​ឡុក​អៀន (Loc Yen) ​សព្វថ្ងៃ​នៅតែរក្សា​​​បាន​ផ្ទះ​បុរាណ​​រាប់​សិប​ខ្ន​ង​ ដែលមាន​អាយុ​ជាង​រយ​ឆ្នាំ​។ ផ្ទះធំៗ​ជាច្រើន​​​ សាងសង់អំពី​ឈើ​ខ្នុរ​ទាំងស្រុង​ ជា​ដំណាំ​ហូប​ផ្លែ​មួយ​ប្រភេទ ​តែងបាន​ដាំនៅ​​នឹង​ចម្ការ​ផ្ទះ​ ផ្តល់​​សាច់​​ឈើពណ៌​​លឿ​ង​​ ប្រើ​កាន់​តែ​យូ​រឆ្នាំសាច់​​ឈើ​កាន់តែ​​ឡើង​ទឹក​ស្អាត​និង​មាំមួន​ មិនចាញ់​អ្វី​នឹង​​ប្រភេទ​ឈើទាំង​​៤​ដូច​ជា៖ ក្លាំ​ពូ​ ច្រេស​ ស្រគុំ​ ច្រម៉ាស់​​។ មិន​ដូច​នេះ មុនឆ្នាំ​១៩៧៥ លោក​ងោ ឌិញ​យេម​ (Ngo Dinh Diem) ប្រធានាធិបតី​នៃ​របរ​សាយ​ហ្គន​​ចាស់​ ធ្លាប់​សាកសួ​រ​ទិញ​ពីរ​លើក​​​នូវ​ផ្ទះ​បុ​រាណ​ដែល​​ស្អាត​បំផុត​ នៅ​ភូមិ​ឡុក​អៀន​ (Loc Yen) ប៉ុន្តែ​​ទាំង​ពីរ​​លើក​ ​ម្ចាស់​ផ្ទះ​សុទ្ធ​តែ​​​​មិនព្រម​លក់​ជាដាច់​ខាត។​

 ទោះ​បី​ពេលវេលា​រសាត់បាត់ស្រមោល​ទៅ ទោះបី​ជីវភាព​រស់នៅ​មាន​ភាព​​អ៊ូអរ​នៅ​ទីណាមួយ​នៃ​​ទីប្រជុំជន តែ​ភូមិ​ឡុក​អៀន​ (Loc Yen) តំបន់​​ទេវលោក​ស្រុក​​ក្វាង​ (Quang) នៅតែ​រក្សា​បាន​​​សភាព​ដើម ​ជាមួយនឹង​ពណ៌​សម្បុរ​​ខៀវ​សុខុម​​ ស្ងប់ស្ងាត់​​ និងល្អុកល្អើន​ បានក្លាយជា​ទីកន្លែង​​​ទស្សនា ​ដែល​នរណា​ចូល​ចិត្ត​ខាង​សម្រប់​​នឹង​សម្រស់​​​ធម្មជាតិ នៃ​​ជនបទ​ស្រុក​ស្រែ​ស្ងាត់​ជ្រងំ​ សុខ​មនោរម្យ​ ព្រម​នឹងទឹក​ចិត្តនៃ​អ្នកភូមិ​​ជនបទ​៕​

 

អត្ថបទ​និង​រូបថត៖ ថា​ញហ្វ័រ​
 


top