• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ពិធីរៀបការជនជាតិយ៉ាវ (Dao) ក្រហម នៅឃុំតាភិន (Ta Phin)

ពិធីរៀបការកូនប្រុស លី ឡាវតា (Ly Lao Ta) និងកូនស្រី ផាន ឡើមី (Phan Lo May) នៅ​ឃុំ​តាភិន (Ta Phin) ទីរួមស្រុកសាប៉ា (Sa Pa) ខេត្តឡាវកាយ (Lao Cai) នៅរក្សាបានពិធីប្រពៃណីរបស់​ជនជាតិយ៉ាវ (Dao) ក្រហម ស្តែងពីមនុស្សសាសន៍ ស្មារតីសាមគ្គីសហគមន៍ បានស្នងបន្តរាប់ពាន់ជំនាន់។   

តាមទំនៀមទម្លាប់ពីបុរាណ នៃជនជាតិយ៉ាវ (Dao) ក្រហម នៅឃុំតាភិន (Ta Phin) បានការអនុញ្ញត្តអំពីឪពុកម្តាយទាំងសងខាង ពិធីសំណួរនឹងប្រព្រឹត្តទៅមុនពិធីរៀបការមួយឆ្នាំ។ អំឡុងពេលនេះ កូនស្រីនិងកូនប្រុស មិនអាចនិយាយស្តីរកគ្នា ឬដើរលេងជាមួយគ្នា។ ពិធីរៀបការប្រពៃណីរបស់ជនជាតិយ៉ាវ (Dao) ក្រហម ត្រូវឆ្លងកាត់ពិធីកិច្ចជាច្រើន៖ ពិធីសំណួរ ពិធីរៀបការ និងពិធីជំនួបក្រោយពេលរៀបការ។

អំឡុងខែ២ចន្ទគតិ គ្រួសារកូនប្រុស លី ឡាវតា (Ly Lao Ta) ជ្រើសថ្ងៃល្អ ធ្វើដំណើរទៅកាន់ផ្ទះគ្រួសារកូនស្រី ផាន ឡើមី (Phan Lo May) កំណត់ភោគផលបណ្តាការ សម្រាប់ពិធីរៀបការ និងកំណត់ថ្ងៃរៀបការ រួចកត់ត្រានៅលើក្រដាសក្រហមពីរសន្លឹក “លាភវាសនា” ជួនគ្រួសារទាំងពីរទុកធ្វើជាសាក្សី។ ពិធីសំណួរប្រកបដោយជោគជ័យ គ្រួសារកូនប្រុសនឹងជូនគ្រួសារកូនស្រីកងដៃប្រាក់ភ្ជាប់ពាក្យមួយគ្រឿង សម្រាប់ឱ្យឪពុកម្តាយកូនស្រីពាក់ជូនកូនខ្លួន។ ជាមួយកងដៃដែលពាក់នៅលើដៃ កូនស្រីបានក្លាយជាអ្នក មានអ្នកហួងហែង មានទីទុកដាក់ទៅហើយ។

បន្ទាប់ពីពិធីសំណួរ កូនស្រី ឡើមី (Lo May) ត្រូវត្រៀមខោអាវថ្មីសម្រាប់ខ្លួន និងកូនប្រុស។ គ្រួសារខាងកូនប្រុស (Ly Lao Ta) ត្រៀមអំណោយបណ្តាការ មានស្រា សាច់ សម្រាប់ពិធីរៀបការ គ្រួសារខាងកូនប្រុសចិញ្ចឹមសត្វជ្រូកចំនួន១០ក្បាល មាន់រាប់សិបក្បាល ស្រារាប់រយលិត្រ និងស្រូវអង្ករ សម្រាប់ពិធីរៀបការ។ គ្រួសារផ្សេងៗនៅក្នុងភូមិស្រុក តែងយកមាន់ ស្រា សាច់ជ្រូក ស្រូវអង្ករ មកជំនួយ គ្រួសារម្ចាស់ផ្ទះនឹងកត់ត្រាទុក ថ្ងៃក្រោយពេលផ្ទះគ្រួសារទាំងនោះ មានរៀបចំពិធីអ្វីមួយ គាត់នឹងយកអំណោយដូចនេះជូនទៅវិញ។ 

  

គ្រួសារកូនប្រុស លី ឡាវតា (Ly Lao Ta) ទទួលស្វាគមន៍ផ្ទះគ្រួសារកូនស្រី ផាន ឡើមី (Phan Lo May) ដែលធ្វើដំណើរចូលមក។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម

 
ម្តាយកូនស្រី ផាន ឡើងមី (Phan Lo May) ផ្តែផ្តាំកូនមុនពេលទៅកាន់ផ្ទះកូនប្រុស។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម
 
អាចារ្យថ្វាយសំណែនផង ដុតប្រាក់ខ្មោចផង ជូនដល់ដួងវិញ្ញាណក្ខន្ធជូនជាតិយ៉ាវ (Dao) ក្រហម នៅក្នុងពិធីរៀបការ។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម
 

មីងកូនប្រុសបង្កើតស្ងោរមាន់ជប់លៀង ទទួលគ្រួសារកូនស្រីជូនកូនខ្លួនមកកាន់ផ្ទះកូនប្រុស។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម

 

ស្រាបានត្រៀមសម្រាប់ពិធីទទួលកូនស្រី។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម

 
គ្រឿងតុបតែងសម្រាប់ពិធីរៀបការ ក៏បានត្រៀមជាស្រេចតាមបែបប្រពៃណី។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម
 

ក្រុមកូនស្រី រៀបចំសម្លៀកបំពាក់កូនស្រី មុនពេលចូលបន្ទប់កូនប្រុស។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម

 
សាច់ញាតិកូនស្រី នាំកូនស្រីចូលបន្ទប់កូនប្រុស។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម
 
កូនប្រុសកូនស្រីសំពះមេឃដី សំពះអ្នកមានគុណ និងកូនប្រុសកូនស្រីសំពះគ្នា ជាពិធីដែលបានរក្សាតាំងពីរាប់ពាន់ឆ្នាំមកហើយ របស់ជនជាតិយ៉ាវ (Dao)។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម

ជនជាតិយ៉ាវ (Dao) ក្រហម នៅឃុំតាភិន (Ta Phin) តែងចាត់ទុកការងារគ្រួសារនីមួយៗ នៅក្នុងភូមិស្រុក ដូចជាការងារផ្ទាល់ខ្លួន។ រីឯ ឡើមី (Lo May) បន្ទាប់ពីពិធីសំណួរ តែងតែនៅផ្ទះតម្បាញសំពត់ ដេរប៉ាក់ កាត់ដេរសម្លៀកបំពាក់រៀបការដោយខ្លួនឯង។

ពិធីរៀបការកូនប្រុស លី ឡាវតា (Ly Lao Ta) និងកូនស្រី ឡើមី (Lo May) បានរៀបចំនៅខែតុលា និងប្រព្រឹត្តទៅអំឡុងពេល៣ថ្ងៃ។

 

ពិធីរៀបការនៅសហគមន៍ជនជាតិយ៉ាវ (Dao) នៅឃុំតាភិន (Ta Phin) ដូចជាថ្ងៃបុណ្យមួយ ជាព្រឹត្តិការណ៍បង្ហាញពីស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក តែងបានរក្សារាប់ពាន់ឆ្នាំមកហើយ។

ថ្ងៃទី១ គ្រួសារទាំងពីរ ធ្វើពិធីប្រកាសប្រាប់ដូនតា។ ថ្ងៃទី២ គ្រួសារឡើមី (Lo May) នាំកូនស្រីទៅកាន់ផ្ទះគ្រួសារកូនប្រុស លី ឡាវតា (Ly Lao Ta)។ គ្រួសារកូនប្រុស រៀបចំក្រុមតន្រ្តីជំនួសគ្រួសារ ទទួលស្វាគមន៍គ្រួសារកូនស្រី នៅក្រៅភូមិ។ រាត្រីយប់នោះ លោកមេអណ្តើក អ្នកកំដរកូនស្រី និងកូនស្រី រួមទាំងឪពុកម្តាយឡើមី (Lo May) សម្រាកនៅល្វែងខាងក្រៅ។ ភ្ញៀវខាងកូនស្រី ចូលមកផ្ទះខាងកូនប្រុសដោយទ្វារតូច។ ថ្ងៃទី៣ ជាថ្ងៃរៀបការ ។ អាចារ្យប្រកាសប្រាប់ដូនតា អំពីការគ្រួសាររៀបចំទទួលកូនស្រី ឱ្យបានដឹងនឹងយល់ព្រមកូនស្រីចូលជាចំណែកគ្រួសារ។ បន្ទាប់មកដាក់ឈ្មោះឱ្យកូនប្រុស លី ឡាវតា (Ly Lao Ta)។ អាចារ្យប្រកាសប្រាប់ដូនដឹងថា កូនប្រុសមានគ្រួសារថ្មី សូមជួយប្រោសព្រំ គូប្តីប្រពន្ទថ្មីនេះ បានសុភមង្គល រកស៊ីមានបាន និងបានកូនឈ្លាសវៃ ។ល។ កូនប្រុសនិងកូនស្រី ក្លាយជាប្តីប្រពន្ធពេញច្បាប់ នៅចំពោះមុខដូនតានិងអ្នកភូមិ។

គ្រួសារកូនប្រុស លី ឡាវតា (Ly Lao Ta) រៀបស្ពកស្រាជប់លៀងភ្ញៀវទាំងសងខាង ដែលអញ្ជើញមកចូលរួមពិធីរៀបការនេះ។ ក្រុមតន្រ្តីប្រគំតន្រ្តីរាំសប្បាយអំឡុងពេលជប់លៀង។ កូនស្រីនិងកូនប្រុស ដើរទៅតាមស្ពក ជូនស្រាអំណរគុណ។ មុនពេលត្រឡបទៅផ្ទះកូនស្រី អ្នកគ្រប់គ្នានឹងបានឪពុកកូនប្រុស ជូនសាច់ជ្រូក១គីឡូក្រាមជាអំណោយ។ កូនប្រុសជាអ្នកត្បាញកន្រ្តក់ដោយឫស្សី សម្រាប់ឪពុកម្តាយកូនស្រីដាក់សាច់យកទៅផ្ទះ៕

អត្ថបទនិងរូបថត៖ ហ្វាងហា
ប្រែសម្រួល៖ រីកើង​


Top