• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យវប្បធម៌-ទេសចរណ៍ខេត្ត Soc Trang លើកទី១នៅទីក្រុងហាណូយ

ដោយប្រធានបទ “Soc Trang - ជួបប្រាស្រ័យនិងតភ្ជាប់” ពិធីបុណ្យវប្បធម៌ - ទេសចរណ៍ខេត្ត Soc Trang លើកទី១បានប្រព្រឹត្តទៅកាលពីខែមេសាកន្លងទៅនៅភូមិវប្បធម៌ - ទេសចរណ៍បណ្ដាជនជាតិវៀតណាមនៅទីរួមខេត្ត Son Tay ទីក្រុងហាណូយ។ ខេត្ត Soc Trang បានអញ្ជើញសិល្បៈករ តារាសម្ដែង និងតន្ត្រីករប្រមាណ ៨០ នាក់ជាជនជាតិ Kinh, Hoa, និងខ្មែរ ដើម្បីបង្ហាញឡើងវិញសកម្មភាពវប្បធម៌ និងសិល្បៈប្លែកៗ និងសម្តែងសិប្បកម្មប្រពៃណីនៅក្នុងមូលដ្ឋានផងដែរ។
របរគូរគំនូរលើកញ្ចក់គឺជាមុខរបរសិប្បកម្មដ៏ល្បីល្បាញរបស់ជនជាតិខ្មែរនៅភូមិ Phuoc Thuan ឃុំ Phu Tan ស្រុក Chau Thanh ខេត្ត Soc Trang។ រូបថត៖ VOV

នៅពិធីបុណ្យនេះ បណ្ដាសិល្បៈករ សិប្បករបានសម្តែងបេតិកភណ្ឌវប្បធម៌របស់ខេត្ត Soc Trang ដែលត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ ដូចជា៖ សិល្បៈរបាំ ភ្លេងពិណពាទ្យ របាំរាំវង់របស់បងប្អូនជនជាតិខ្មែរ និងសិល្បៈច្រៀង Don Ca Tai Tu ដែលត្រូវបានអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីយ៍តំណាងមនុស្សជតិ។

ពិធីបុណ្យដេញថ្លៃគោមរបស់ជនជាតិ Hoa នៅខេត្ត Soc Trang ត្រូវបានសម្ដែងឡើងវិញក្នុងពិធីបុណ្យ។ នេះជាពិធីមួយដែលមានប្រភពដើមតាំងពីយូរយារណាស់មកហើយបានបង្កប់តម្លៃវប្បធម៌ដ៏ធំធេង ហើយត្រូវបានអភិរក្សនិងអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃ។ ក្នុងឱកាសបុណ្យតេត Nguyen Tieu (ថ្ងៃពេញបូណ៌មី ខែមិគសិ ជារៀងរាល់ឆ្នាំ) ជនជាតិ Hoa តែងតែចូលរួមដេញថ្លៃគោម ដោយមានទស្សនៈទានថា ប្រសិនបើឈ្នះគោមជាទីគាប់ចិត្តនោះ គ្រួសារនឹងទទួលបានសេចក្ដីសុខចម្រុងចម្រើនពេញមួយឆ្នាំ។ លោក TaVan Hua ជនជាតិ Hoa នៅខេត្ត Soc Trang បាននិយាយថា៖

ការដេញថ្លៃគោមមានន័យថា យើងដេញតាមរកភាពសម្បូរធូធារ ចម្រុងចម្រើន។ ការដេញថ្លៃគោមតែងតែត្រូវបានរៀបចំឡើងក្នុងថ្ងៃបុណ្យតេត Nguyen Tieu ដោយមានអត្ថន័យនាំយកអ្វីៗដ៏ល្អប្រសើរមកជូនក្រុមគ្រួសារ។ ប្រាក់ដែលទទួលបានពីការដេញថ្លៃគោមនោះ នឹងបរិច្ចាគជូនវត្តសម្រាប់ធ្វើការងារសប្បុរសធម៌

ក្នុងពិធីបុណ្យនេះ ភ្ញៀវទេសចរអាចចូលរួមពិសោធ និងទស្សនាសិប្បករ ជាងរបរពូកែ បង្ហាញសិប្បកម្មប្រពៃណីដូចជា៖ របរគូរគំនូរលើកញ្ចក់របស់ជនជាតិខ្មែរ របរតម្បាញឬស្សី... អ្នកស្រី Huynh Thi Soc Kha ជនជាតិខ្មែរនៅឃុំ Phu Tan ស្រុក Chau Thanh ខេត្ត Soc Trang បានឲ្យដឹងថា៖

ពេលខ្ញុំអាយុ ១៦ឆ្នាំ ម្តាយបានបង្រៀនខ្ញុំពីមុខរបរនេះ ដោយប្រាប់ខ្ញុំឱ្យរៀនដើម្បីអាចបន្តអាជីពរបស់ម្ដាយ។ ផ្ទាំងគំនូរលើកញ្ចក់ជាធម្មតា គូររូបព្រះពុទ្ធ សត្វទាំង១២ ព្រះអាទិត្យ និងរូបអាសនៈ។ ឬផ្ទាំងគំនូរអំពីក្ដីសុភមង្គល ១០០ ឆ្នាំជាមួយនឹងរូបសត្វនាគ ហ្សង ដូចអំណោយមង្គលការសម្រាប់តុបតែងផ្ទះ។ ខ្ញុំមានបំណងចង់ថែរក្សាវប្បធម៌របស់ជនជាតិខ្មែរ

មកដល់ពិធីបុណ្យ អ្នកទស្សនាក៏អាចទទួលទានមុខម្ហូបនំបញ្ចុកសម្លរត្រី Soc Trang ដែលត្រូវបានទទួលស្គាល់ថាជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូបឈ្ងុយឆ្ងាញ់បំផុតអាស៊ីទាំង ១០ ក្នុងឆ្នាំ ២០២៣; ម្ហូបពិសេសប្រចាំស្រុក (នំប៉ៀ នំកង នំបំពង់ នំខ្ញី) បម្រើដោយបណ្ដាសិប្បករ។ ភ្ញៀវទេសចរស្រីម្នាក់មកពីទីក្រុងហាណូយបានចែករំលែកអារម្មណ៍នៅពេលមកដល់ពិធីបុណ្យយ៉ាងដូច្នេះថា៖

ហូបនំ ប៉ៀ ឆ្ងាញ់ណាស់។ នំមានក្លិនក្រអូបនិងឈ្ងុយឆ្ងាញ់។ សិប្បករធ្វើនំរួច យើងបានហូបភ្លាមដែលទាំងក្តៅនិងឈ្ងុយឆ្ងាញ់

នៅពិធីបុណ្យនេះ ខេត្ត Soc Trang ក៏បានតាំងបង្ហាញរូបភាពវប្បធម៌ រមណីយដ្ឋាន និងផលិតផល OCOP (កម្មវិធីជាតិឃុំមួយផលិតផលមួយ) នៃមូលដ្ឋានផងដែរ។ ទន្ទឹមនឹងនោះ ខេត្តបានឧទ្ទេសនាមនិងផ្សព្វផ្សាយអំពីមុខម្ហូប រួមទាំងមុខរបរធ្វើនំប៉ៀ (បេតិកភណ្ឌវប្បធម៌អរូបីជាតិ)។ អ្នកស្រី Huynh Phuong Kieu ប្រធានផ្នែកគ្រប់គ្រងទេសចរណ៍ (មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Soc Trang) បានឲ្យដឹងថា៖

បន្ទាប់ពីរបរធ្វើនំប៉ៀ ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ខេត្ត Soc Trang បានកសាងគម្រោងអភិរក្សភូមិរបរសិប្បកម្មប្រពៃណី ស្តារឡើងវិញនូវវិធីសាស្រ្តធ្វើនំបែបប្រពៃណី ហើយដាក់តាំងបង្ហាញក្នុងសារមន្ទីរ។ ខេត្តបានឧទ្ទេសនាម និងផ្សព្វផ្សាយដល់ភ្ញៀវទេសចរអំពីដំណើរការធ្វើនំ Pia និងរបៀបធ្វើ។ ខេត្តក៏បានផ្សព្វផ្សាយនំ Pia តាមរយៈការចូករួមពិព័រណ៍ដើម្បីជំរុញវិស័យទេសចរណ៍ផងដែរ

ពិធីបុណ្យវប្បធម៌ ទេសចរណ៍ខេត្ត Soc Trang លើកទី១ គឺជាឱកាសដើម្បីឲ្យខេត្ត Soc Trang ឧទ្ទេសនាម និងផ្សព្វផ្សាយវប្បធម៌នៅមូលដ្ឋាន ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះក៏ជាឱកាសដើម្បីឲ្យប្រជាជនគ្រប់ជនជាតិបានជួបប្រាស្រ័យទាក់ទងគ្នា និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិរក្ស និងលើកកំពស់តម្លៃវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញអ្នកវិនិយោគរយៈពេលវែង

វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញអ្នកវិនិយោគរយៈពេលវែង

ក្នុងសប្តាហ៍កន្លងទៅ សារព័ត៌មាននិងអង្គការអន្តរជាតិជាច្រើន បានបញ្ចេញមតិថា៖ វៀតណាមជាគោលដៅវិនិយោគ រយៈពេលដែលវែងពោរពេញដោយសក្តានុពល។

Top