• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ពិធីបុណ្យតាមដងផ្លូវដ៏អ៊ូអរនៅមហោស្រព ហ្វេ (Hue) ឆ្នាំ ២០២២

ភ្ញៀវទេសចរណ៍ និងប្រជាជនរាប់ម៉ឺននាក់នៃអតីតរាជធានីហ្វេ (Hue) បានចុះផ្លូវនិងប្រមូលផ្តុំគ្នាក្នុងបរិយាកាសដ៏មមាញឹកនៃពិធីបុណ្យតាមដងផ្លូវនៅមហោស្រព ហ្វេ (Hue) ២០២២។

 

ភ្ញៀវទេសចរណ៍ និងប្រជាជនរាប់ម៉ឺននាក់នៃអតីតរាជធានីហ្វេ (Hue) បានចុះផ្លូវនិងប្រមូលផ្តុំគ្នាក្នុងបរិយាកាសដ៏មមាញឹកនៃពិធីបុណ្យតាមដងផ្លូវនៅមហោស្រព ហ្វេ (Hue) ២០២២ ដើម្បីរីករាយជាមួយការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍ និងប្លែកពីសិល្បករក្នុងស្រុក និងអន្តរជាតិ។

ដោយប្រធានបទ "ពណ៌វប្បធម៌" ពិធីបុណ្យតាមដងផ្លូវនៅមហោស្រព ហ្វេ (Hue) ឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ខែមិថុនា បាននាំភ្ញៀវទេសចរ និងប្រជាជន ហ្វេ (Hue) ចូលរួមក្នុងពិធីបុណ្យពិសេស - ពិធី​"ជប់លៀង"មួយ ដែល​មានតន្ត្រី និងរបាំរបស់ក្រុមសិល្បៈមកពីតំបន់នានាក្នុង ប្រទេស និងជុំវិញពិភពលោក ដែលក្នុងនោះមានក្រុមសិល្បៈល្បីៗជាច្រើនដូចជា៖ ក្រុមរាំម៉ុង់​សាយហ្វេ ​តោនិង​នាគ ហ្វេ (Hue)  ក្រុមសិល្បៈប្រជាប្រិយបណ្តាជនជាតិ ខេត្ត ឡាវ​កាយ (Lao Cai) ក្រុមតន្ត្រីនិងរបាំប្រជាប្រិយ Belogorie (រុស្ស៊ី) ក្រុមតន្ត្រី វៀតណាមBambas (ប្រេស៊ីល) ក្រុម​​​តន្ត្រីនិងរបាំជនជាតិ ដាក់​ឡាក់ (Dak Lak)  សហព័ន្ធសៀកវៀតណាម, តន្ត្រីប្រជាប្រិយ វៀតបាក់ (Viet Bac) ក្រុមសិល្បៈ Unity Crew ...

ការសម្តែងតាមដងផ្លូវមានចម្រុះពណ៌នៃវប្បធម៌ដែលបានទទួលការអបអរសាទរយ៉ាងក្លៀវក្លាពីអ្នកក្នុងស្រុក និងភ្ញៀវទេសចរ ដូច្នេះបានបង្កើតបរិយាកាសដ៏រស់រវើក និងមានភាពអ៊ូអរនៅតាមដងផ្លូវជាច្រើននៃទីក្រុង ហ្វេ (Hue) ក្នុងប៉ុន្មាន​ថ្ងៃ​នៃមហោស្រព ហ្វេ (Hue) ឆ្នាំ ២០២២។

នេះជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗដែលបានសាធារណជនរង់ចាំជាពិសេស រួមចំណែកក្នុង​ការបង្កើតលក្ខណៈនៃមហោស្រព​ ហ្វេ (Hue) ដោយហេតុនោះបានអះអាងនិងលើកតម្កើងតម្លៃវប្បធម៌របស់វៀតណាមនិងប្រទេសនានាជុំវិញពិភពលោក។

បរិយាកាសសប្បាយរីករាយនៃ​ពិធីបុណ្យតាម​ដង​ផ្លូវ នៅ​តំបន់​ក្បាល​ស្ពាន ទ្រឿង​ទៀន (Truong Tien)។ រូបថត៖ កុងដាត
ប្រជាជន​រាប់​ម៉ឺន​នាក់ និង​ភ្ញៀវ​ទេសចរ​បាន​នាំ​គ្នាចុះ​ផ្លូវ​និង​ប្រមូលផ្តុំគ្នា​ តាម​ដង​ផ្លូវ ​ដើម្បី​ចូល​រួម​ក្នុងពិធីបុណ្យ​តាម​ដង​ផ្លូវនៃ​មហោស្រព​ ហ្វេ (Hue) ជាមួយ​ក្រុម​សិល្បករ សិល្បការិនី។ រូបថត៖ កុងដាត
ការរាំដ៏រំភើបរបស់សិល្បករ សិល្បការិនី ដែលមកពីសហព័ន្ធរុស្ស៊ី។ រូបថត៖ កុងដាត
ចម្រុះពណ៌​នៃខ្លែង​​។ រូបថត៖ កុងដាត
សិល្បករ សិល្បការិនីមកពីតំបន់តីង្វៀន (Tay Nguyen)។ រូបថត៖ កុងដាត
  សំឡេងនៃភ្នំព្រៃ។ រូបថត៖ កុងដាត
ក្បួនដង្ហែររថយន្តបុរាណ។ រូបថត៖ កុងដាត
ប្រជាជនហ្វេ (Hue) រំភើបក្នុងការជួបប្រាស្រ័យទាក់ទងជាមួយសិល្បករ សិល្បការិនីរុស្ស៊ី។ រូបថត៖ ថាញ​ហ័រ
របាំ​ស្រស់ស្អាតដែល​បាន​សម្តែង នៅតាមដងផ្លូវ។ រូបថត៖ ថាញ​ហ័រ
ភ្ញៀវ​ទេសចរ​បរទេស​ស្ត្រីម្នាក់​សប្បាយរីករាល​ នៅ​ពេល​ទស្សនា​បរិយាកាស​អ៊ូរអរនៃ​ពិធីបុណ្យ​នេះ។ រូបថត៖ ថាញ​ហ័រ
របាំមួយ​បាន​សម្តែង​ដោយ​យុវជន ។ រូបថត៖ ថាញហ័រ  
របាំនាគបានសម្តែងនៅតាមផ្លូវ។ រូបថត៖ ថាញ​ហ័រ
ត្លុកមួយ​រូប ។ រូបថត៖ ថាញហ័រ
ភាពរំភើបនៃសិល្បករ សិល្បការិនី មកពីប្រទេសប្រេស៊ីល។ រូបថត៖ ថាញហ័រ
  ភាពរំភើបនៃសិល្បករ សិល្បការិនី មកពីប្រទេសប្រេស៊ីល។ រូបថត៖ ថាញហ័រ
  ការសម្តែងបានទាក់ទាញចំណាប់អារម្មណ៍របស់សិល្បករ សិល្បការិនី មកពីភាគពាយព្យ។ រូបថត៖ ថាញហ័រ
ភាពស្រស់ស្អាតនិង​សុភាព​រាបសានៃ​នារី ហ្វេ (Hue) ។ រូបថត៖ ថាញហ័រ
ភ្ញៀវ​ទេសចរ​បរទេស​ដើរ​តាម​ដង​ផ្លូវ ​ដើម្បី​ចូល​រួម​លំហូរ​មនុស្ស​ដែលចូល​រួម​ក្នុង​ពិធី​បុណ្យ។ រូបថត៖ ថាញ​ហ័រ
ក្បួនដង្ហែរបស់សិល្បករ សិល្បការិនី ឆ្លងកាត់ផ្លូវ ហ៊ុង​វឿង (Hung Vuong) ។ រូបថត៖ កុងដាត
ភ្ញៀវទេសចរបរទេសរីករាយ នៅពេល​គយគន់ពិធីបុណ្យពីយ៉រនៃសណ្ឋាគារ។ រូបថត៖ ថាញ​ហ័រ

Thực hiện: Thanh Hoà, Công Đạt/Báo ảnh Việt Nam

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top