ភ្ញៀវទេសចរណ៍ និងប្រជាជនរាប់ម៉ឺននាក់នៃអតីតរាជធានីហ្វេ (Hue) បានចុះផ្លូវនិងប្រមូលផ្តុំគ្នាក្នុងបរិយាកាសដ៏មមាញឹកនៃពិធីបុណ្យតាមដងផ្លូវនៅមហោស្រព ហ្វេ (Hue) ២០២២។
ភ្ញៀវទេសចរណ៍ និងប្រជាជនរាប់ម៉ឺននាក់នៃអតីតរាជធានីហ្វេ (Hue) បានចុះផ្លូវនិងប្រមូលផ្តុំគ្នាក្នុងបរិយាកាសដ៏មមាញឹកនៃពិធីបុណ្យតាមដងផ្លូវនៅមហោស្រព ហ្វេ (Hue) ២០២២ ដើម្បីរីករាយជាមួយការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍ និងប្លែកពីសិល្បករក្នុងស្រុក និងអន្តរជាតិ។
ដោយប្រធានបទ "ពណ៌វប្បធម៌" ពិធីបុណ្យតាមដងផ្លូវនៅមហោស្រព ហ្វេ (Hue) ឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ខែមិថុនា បាននាំភ្ញៀវទេសចរ និងប្រជាជន ហ្វេ (Hue) ចូលរួមក្នុងពិធីបុណ្យពិសេស - ពិធី"ជប់លៀង"មួយ ដែលមានតន្ត្រី និងរបាំរបស់ក្រុមសិល្បៈមកពីតំបន់នានាក្នុង ប្រទេស និងជុំវិញពិភពលោក ដែលក្នុងនោះមានក្រុមសិល្បៈល្បីៗជាច្រើនដូចជា៖ ក្រុមរាំម៉ុង់សាយហ្វេ តោនិងនាគ ហ្វេ (Hue) ក្រុមសិល្បៈប្រជាប្រិយបណ្តាជនជាតិ ខេត្ត ឡាវកាយ (Lao Cai) ក្រុមតន្ត្រីនិងរបាំប្រជាប្រិយ Belogorie (រុស្ស៊ី) ក្រុមតន្ត្រី វៀតណាមBambas (ប្រេស៊ីល) ក្រុមតន្ត្រីនិងរបាំជនជាតិ ដាក់ឡាក់ (Dak Lak) សហព័ន្ធសៀកវៀតណាម, តន្ត្រីប្រជាប្រិយ វៀតបាក់ (Viet Bac) ក្រុមសិល្បៈ Unity Crew ...
ការសម្តែងតាមដងផ្លូវមានចម្រុះពណ៌នៃវប្បធម៌ដែលបានទទួលការអបអរសាទរយ៉ាងក្លៀវក្លាពីអ្នកក្នុងស្រុក និងភ្ញៀវទេសចរ ដូច្នេះបានបង្កើតបរិយាកាសដ៏រស់រវើក និងមានភាពអ៊ូអរនៅតាមដងផ្លូវជាច្រើននៃទីក្រុង ហ្វេ (Hue) ក្នុងប៉ុន្មានថ្ងៃនៃមហោស្រព ហ្វេ (Hue) ឆ្នាំ ២០២២។
នេះជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗដែលបានសាធារណជនរង់ចាំជាពិសេស រួមចំណែកក្នុងការបង្កើតលក្ខណៈនៃមហោស្រព ហ្វេ (Hue) ដោយហេតុនោះបានអះអាងនិងលើកតម្កើងតម្លៃវប្បធម៌របស់វៀតណាមនិងប្រទេសនានាជុំវិញពិភពលោក។
បរិយាកាសសប្បាយរីករាយនៃពិធីបុណ្យតាមដងផ្លូវ នៅតំបន់ក្បាលស្ពាន ទ្រឿងទៀន (Truong
Tien)។ រូបថត៖ កុងដាត
ប្រជាជនរាប់ម៉ឺននាក់ និងភ្ញៀវទេសចរបាននាំគ្នាចុះផ្លូវនិងប្រមូលផ្តុំគ្នា តាមដងផ្លូវ ដើម្បីចូលរួមក្នុងពិធីបុណ្យតាមដងផ្លូវនៃមហោស្រព
ហ្វេ (Hue) ជាមួយក្រុមសិល្បករ
សិល្បការិនី។ រូបថត៖ កុងដាត
ការរាំដ៏រំភើបរបស់សិល្បករ សិល្បការិនី ដែលមកពីសហព័ន្ធរុស្ស៊ី។ រូបថត៖ កុងដាត
ចម្រុះពណ៌នៃខ្លែង។ រូបថត៖ កុងដាត
សិល្បករ សិល្បការិនីមកពីតំបន់តីង្វៀន (Tay Nguyen)។ រូបថត៖ កុងដាត
សំឡេងនៃភ្នំព្រៃ។ រូបថត៖ កុងដាត
ក្បួនដង្ហែររថយន្តបុរាណ។ រូបថត៖ កុងដាត
ប្រជាជនហ្វេ (Hue) រំភើបក្នុងការជួបប្រាស្រ័យទាក់ទងជាមួយសិល្បករ
សិល្បការិនីរុស្ស៊ី។ រូបថត៖ ថាញហ័រ
របាំស្រស់ស្អាតដែលបានសម្តែង នៅតាមដងផ្លូវ។ រូបថត៖ ថាញហ័រ
ភ្ញៀវទេសចរបរទេសស្ត្រីម្នាក់សប្បាយរីករាល នៅពេលទស្សនាបរិយាកាសអ៊ូរអរនៃពិធីបុណ្យនេះ។ រូបថត៖ ថាញហ័រ
របាំមួយបានសម្តែងដោយយុវជន ។ រូបថត៖ ថាញហ័រ
របាំនាគបានសម្តែងនៅតាមផ្លូវ។ រូបថត៖ ថាញហ័រ
ត្លុកមួយរូប ។ រូបថត៖ ថាញហ័រ
ភាពរំភើបនៃសិល្បករ សិល្បការិនី មកពីប្រទេសប្រេស៊ីល។ រូបថត៖ ថាញហ័រ
ភាពរំភើបនៃសិល្បករ សិល្បការិនី មកពីប្រទេសប្រេស៊ីល។ រូបថត៖ ថាញហ័រ
ការសម្តែងបានទាក់ទាញចំណាប់អារម្មណ៍របស់សិល្បករ សិល្បការិនី មកពីភាគពាយព្យ។ រូបថត៖ ថាញហ័រ
ភាពស្រស់ស្អាតនិងសុភាពរាបសានៃនារី ហ្វេ (Hue) ។ រូបថត៖ ថាញហ័រ
ភ្ញៀវទេសចរបរទេសដើរតាមដងផ្លូវ ដើម្បីចូលរួមលំហូរមនុស្សដែលចូលរួមក្នុងពិធីបុណ្យ។ រូបថត៖ ថាញហ័រ
ក្បួនដង្ហែរបស់សិល្បករ សិល្បការិនី ឆ្លងកាត់ផ្លូវ ហ៊ុងវឿង (Hung
Vuong) ។ រូបថត៖ កុងដាត
ភ្ញៀវទេសចរបរទេសរីករាយ នៅពេលគយគន់ពិធីបុណ្យពីយ៉រនៃសណ្ឋាគារ។ រូបថត៖ ថាញហ័រ