• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ប៉ុន្មានឆ្នាំចុងកន្លងទៅ ខេត្តឌៀនបៀនបានផ្តោតលើការអភិវឌ្ឍទេសចរណ៍កសិកម្មក្នុងទិសដៅបៃតង និងប្រកបដោយចីរភាព បានភ្ជាប់ផលិតកម្មជាមួយនឹងបទពិសោធន៍ ហើយពិសាទំពាំងបាយជូរនៅនឹងកន្លែង។

នៅក្នុងឃុំមឿងផាំង ចម្ការទំពាំងបាយជូរមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា ថតរូប ជួបប្រទះរដូវប្រមូលផល និងរីករាយជាមួយផលិតផលកសិកម្មនៅក្នុងចម្ការទំពាំងបាយជូរផងដែរ។ គំរូនេះកំពុងរួមចំណែកដល់ការបង្កើនតម្លៃផលិតផលកសិកម្មក្នុងស្រុក និងធ្វើឱ្យសហគមន៍ និងផលិតផលទេសចរណ៍ខេត្តឌៀនបៀនកាន់តែសម្បូរបែប៕

ភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍ប្រមូលផលទំពាំងបាយជូរទុំនៅចម្ការទំពាំងបាយជូរមួយក្នុងឃុំមឿងផាំង ខេត្តឌៀនបៀន
ខេត្តឌៀនបៀនផ្តោតលើការអភិវឌ្ឍទេសចរណ៍កសិកម្មក្នុងទិសដៅបៃតង និងប្រកបដោយចីរភាព បានភ្ជាប់ផលិតកម្មជាមួយបទពិសោធន៍ និងការប្រើប្រាស់នៅនឹងកន្លែង
ភ្ញៀវទេសចរទស្សនាការបេះផ្លែនៅចម្ការទំពាំងបាយជូរក្នុងឃុំមឿងផាំង
ដើមទំពាំងបាយជូរខៀវស្រងាត់ និងផ្លែទន់មែកនៅឃុំមឿងផាំង បង្កើតបានជាទេសភាពអេកូឡូស៊ីដ៏ទាក់ទាញ រួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍បទពិសោធន៍ ភ្ជាប់ជាមួយកសិកម្មប្រកបដោយចីរភាព
ភ្ញៀវទេសចរទទួលបានសេវាកម្មទេសចរណ៍នៅចម្ការទំពាំងបាយជូរផ្លែទន់មែកក្នុងឃុំមឿងផាំង

តាម កាសែតព័ត៌មាននិងជនជាតិ

ផុងញ៉ា - កែបាង ទទួលពានរង្វាន់ចំនួន ២ នៅ World Travel Awards ២០២៦

ផុងញ៉ា - កែបាង ទទួលពានរង្វាន់ចំនួន ២ នៅ World Travel Awards ២០២៦

ឧទ្យានជាតិផុងញ៉ា - កែបាង បានឈ្នះពានរង្វាន់​សម្រាប់ឧទ្យានជាតិឈានមុខគេនៅអាស៊ីឆ្នាំ ២០២៦(Asia’s Leading National Park ២០២៦) និងគោលដៅទេសចរណ៍ធម្មជាតិឈានមុខគេនៅវៀតណាមឆ្នាំ ២០២៦ (Vietnam’s Leading Nature Destination ២០២៦) នៅក្នុងពិធីប្រគល់ពាន​រង្វាន់ទេសចរណ៍ពិភពលោក World Travel Awards ឆ្នាំ ២០២៦ សម្រាប់តំបន់អាស៊ី អូសេអានី និងមហាសមុទ្រឥណ្ឌា ដែលប្រព្រឹត្តទៅនៅកោះម៉ាល់ឌីវ កាលពីយប់ថ្ងៃទី ២៧ ខែកញ្ញា។

Top