• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបញ្ចុះសពអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

ពិធីបញ្ចុះសពអគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ត្រូវបានរៀបចំឡើងយ៉ាងឱឡារិក នាវេលាម៉ោង ១៥:០០ រសៀលថ្ងៃទី ២៦ ខែកក្កដា នៅឈាបនដ្ឋាន Mai Dich នៃទីក្រុងហាណូយ។

អញ្ជើញចូលរួមពិធីបញ្ចុះសពលោកអគ្គលេខាបក្ស Nguyen Phu Trong មានប្រធានរដ្ឋលោក To Lam នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Tran Thanh Man ភ្ញៀវកិត្តិយសអន្តរជាតិ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងតំណាង ស្ថាប័ន អង្គការ និងមូលដ្ឋាននានា។

  ពិធីបញ្ចុះសពលោកអគ្គលេខាបក្ស Nguyen Phu Trong នៅឈាបនដ្ឋាន Mai Dich (រូបថត៖ TTXVN)  
  សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក Luong Cuong ប្រធានគណៈកម្មាធិការរៀបចំបុណ្យសពបានថ្លែងនៅពិធី។ (រូបថត៖ TTXVN)  

ពិធីបញ្ចុះសពបានចាប់ផ្ដើមនៅវេលាម៉ោង ១៥:០០ រសៀល នៅចំពោះមុខថ្នាក់ដឹកនាំបក្ស រដ្ឋ និងក្រុមគ្រួសារលោកអគ្គលេខាបក្ស។ លោកជំទាវភរិយា ក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស រួមជាមួយនឹងថ្នាក់ដឹកនាំបក្ស និងរដ្ឋបានដាក់ផ្កានិងដីមួយក្តាប់ដៃចូលទៅក្នុងផ្នូរ។

បន្ទាប់ពីពិធីបិទផ្នូរ កម្រងផ្កាស្រស់ៗត្រូវបានក្រុមទ័ពកិត្តិយសដាក់លើផ្នូរ។ ក្រុមគ្រួសារ និងគណៈប្រតិភូទាំងអស់ ដែលមានវត្តមាននៅឈាបនដ្ឋាន Mai Dich បានធ្វើការស្មឹងស្មាធមួយនាទី ដើម្បីរំលឹកដល់លោកអគ្គលេខាបក្ស Nguyen Phu Trong

ថ្លែងមតិបន្ទាប់ពីពិធីបញ្ចុះសព សមាជិកការិយាល័យនយោបាយ សមាជិក អចិន្ត្រៃយ៍នៃគណៈលេខា លោក Luong Cuong ប្រធានគណៈកម្មាធិការរៀបចំបុណ្យសពបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈប្រតិ ភូ ភ្ញៀវកិត្តិយស ជនរួមជាតិ អង្គភាពកងកម្លាំងប្រដាប់អាវុធ បញ្ញវន្ត អ្នកមុខអ្នកការសាសនា អង្គទូត ថ្នាក់ដឹកនាំបណ្ដាប្រទេស អង្គការនិងមិត្តភក្តិអន្តរជាតិបានមកគោរពវិញ្ញាណក្ខ័ន្ធ ផ្ញើកម្រងផ្កា សារចូលរួមរំលែកទុក្ខ ចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធ ពិធីបញ្ចុះសពនិងជូនដំណើរលោកអគ្គលេខាបក្ស Nguyen Phu Trong ទៅកាន់កន្លែងសម្រាកចុងក្រោយ។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ភ្ញៀវអន្តរជាតិ និងក្រុមគ្រួសារលោកអគ្គលេខាបក្ស បានអុជធូបនិងដើរជុំវិញផ្នូរដើម្បីជម្រាបលាលោកអគ្គលេខាបក្ស Nguyen Phu Trong ដែលជាយុទ្ធជនកុម្មុយនិស្ត ថ្នាក់ដឹកនាំឈ្លាសវៃ កុលបុត្រឆ្នើមរបស់ប្រជាជាតិវៀតណាម។ មនុស្សជាច្រើនទប់ទឹកភ្នែកមិនបាន ក្នុងវេលាចុងក្រោយជូនដំណើរលោកអគ្គលេខាបក្ស Nguyen Phu Trong

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top