• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

ផ្សព្វផ្សាយគោលនយោបាយច្បាប់អំពីការបោះឆ្នោតជូនបងប្អូនជនជាតិសាសនាប្រូតេស្តង់នៅ ហាណូយ

សំដៅការបោះឆ្នោតជ្រើសតាំងតំណាងសមាជិករដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦ - ២០៣១ ថ្ងៃទី ២ ខែ មីនា មន្ទីរជនជាតិនិងសាសនាសហការជាមួយមន្ទីរយុត្តិធម៌ទីក្រុង ហាណូយ រៀបចំកិច្ចប្រជុំឃោសានា ផ្សព្វផ្សាយច្បាប់អំពីវិស័យជំនឿ សាសនានិងច្បាប់អំពីការបោះឆ្នោតជូនសមណស័ក្ដិ អ្នកមុខអ្នកការ បងប្អូនជនជាតិសាសនាប្រូតេស្តង់នៅលើភូមិសាស្ត្រ។

គ្រូគង្វាល ង្វៀន ហ៊ឺវម៉ាក ចាងហ្វាងសាលា ថាញ់គិញថឹនហុក (ព្រះគម្ពីរទេវវិទ្យ) ហាណូយ ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ។ រូបថត៖ VNA

ចែករំលែកនៅក្នុងកិច្ចប្រជុំ គ្រូគង្វាល ង្វៀន ហ៊ឺវម៉ាក ចាងហ្វាងសាលា ថាញ់គិញថឹនហុក (ព្រះគម្ពីរទេវវិទ្យ) ហាណូយវាយតម្លៃថា ការរៀបចំកិច្ចប្រជុំមានអត្ថន័យដ៏សំខាន់ ជួយសមណស័ក្ដិ អ្នកមុខអ្នកការ បងប្អូនជនជាតិកាន់សាសនាយល់ បទប្បញ្ញត្តិច្បាប់កាន់តែច្បាស់ថែមទៀត ជាពិសេសគឺក្នុងការអនុវត្តសិទ្ធិ កាតព្វកិច្ចប្រជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសតាំងតំណាងសមាជិករដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ផ្តើមពីនោះអនុវត្តសិទ្ធិ កាតព្វកិច្ចប្រជាពលរដ្ឋត្រឹមត្រូវ រួមចំណែកដល់ការបោះឆ្នោតដ៏មានអត្ថន័យនេះប្រកបដោយជោគជ័យ។

ឆ្លៀតឱកាសកិច្ចប្រជុំ អនុបណ្ឌិត ថៀវ ធីហឿង ប្រធានការិយាល័យកិច្ចការប្រូតេស្តង់ គណៈកម្មាធិការកិច្ចការសាសនារដ្ឋាភិបាលបានផ្លាស់ប្តូរអំពីខ្លឹមសារមូលដ្ឋាន ស្នូលនៃច្បាប់ស្តីពីជំនឿ សាសនានិងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៦ តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦ - ២០៣១។ តំណាងបណ្តាអង្គភាពមានសមត្ថកិច្ចចូលរួមកិច្ចប្រជុំក៏បានចំណាយពេលឆ្លើយបំភ្លឺចម្ងល់របស់អ្នកតំណាងទាក់ទងនឹងករណីជាក់ស្តែងទាំងឡាយ ជាពិសេសបណ្តាខ្លឹមសារផ្សារភ្ជាប់នឹងការងារបោះឆ្នោតនាពេលខាងមុខ។

អនុបណ្ឌិត ថៀវ ធីហឿង ប្រធានការិយាល័យកិច្ចការប្រូតេស្តង់ គណៈកម្មាធិការកិច្ចការសាសនារដ្ឋាភិបាលផ្លាស់ប្តូរអំពីខ្លឹមសារមូលដ្ឋាន ស្នូលនៃច្បាប់ស្តីពីជំនឿ សាសនានិងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៦ តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦ - ២០៣១។ រូបថត៖ VNA

អ្នកតំណាងចូលរួមកិច្ចប្រជុំ។ រូបថត៖ VNA

 

ឆ្លងតាមរយៈកិច្ចប្រជុំ ស្ថាប័នមានសមត្ថកិច្ចទាំងឡាយរបស់ទីក្រុង ហាណូយ បន្តពង្រឹងសហប្រតិបត្តិការជាមួយអង្គការសាសនាទាំងឡាយ រួមចំណែកលើកកម្ពស់ការយល់ដឹងអំពីច្បាប់ បង្កើតការស្រុះចិត្តស្រុះគំនិតក្នុងចំណោមបងប្អូនជនជាតិសាសនាប្រូតេស្តង់ សំដៅរៀបចំការបោះឆ្នោតនៅលើភូមិសាស្ត្ររដ្ឋធានីប្រកបដោយជោគជ័យ៕

តាម km-dantocmiennui.baotintuc.vn

នាំពន្លឺភ្លើងមកកាន់ភូមិដើម្បីបងប្អូនជនជាតិតំបន់ភ្នំសាទរទទួលបុណ្យចូលឆ្នាំពេញលេញ

នាំពន្លឺភ្លើងមកកាន់ភូមិដើម្បីបងប្អូនជនជាតិតំបន់ភ្នំសាទរទទួលបុណ្យចូលឆ្នាំពេញលេញ

នៅតាមភូមិមិនទាន់មានបណ្តាញភ្លើងអគ្គិសនីជាតិ ផ្នែកមានសមត្ថកិច្ចបានមានដំណោះស្រាយបត់បែន ខិតខំប្រឹងប្រែងដើម្បីផ្តល់អគ្គិសនីបណ្តោះអាសន្នជូនប្រជាជនសាទរទទួលបុណ្យចូលឆ្នាំដោយប្រភពអគ្គិសនីពីម៉ាស៊ីនផលិតភ្លើងអគ្គិសនីម៉ាស៊ូត។

Top