• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ផ្លូវហាងម៉ា (Hang Ma) ត្រចះត្រចង់ក្នុងពិធីបុណ្យសែនព្រះខែ

នៅកណ្តាលនៃតំបន់ផ្លូវបុរាណចំនួន ៣៦ នៃរដ្ឋធានី ហាណូយ ក្នុងអំឡុងពេលពិធីបុណ្យសែនព្រះខែ​ ផ្លូវ​ហាងម៉ា (Hang Ma) បានក្លាយជាចំណុចកណ្តាល ដែល​ទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជន​ និង​ភ្ញៀវ ទេសចរ​ ហើយរំលឹកអនុស្សាវរីយ៍នូវកុមារភាព ​ចំពោះ​ប្រជាជនហាណូយគ្រប់រូប។ ដើរលើផ្លូវ​ហាងម៉ា នៅក្នុង​ប៉ុន្មានថ្ងៃជិតដល់​បុណ្យ​សែន​ព្រះខែ​នាឆ្នាំនេះ អ្វីដែល​ទាក់ទាញ​អារម្មណ៍​គឺពន្លឺ និងពណ៌។ នៅសងខាងផ្លូវ មានតូប​រាប់រយ​ដាក់តាំងបង្ហាញប្រដាប់ក្មេងលេង​ប្រពៃណី​ និង​ទំនើប​​​គ្រប់ប្រភេទ។ ពណ៌ក្រហមភ្លឺ​ចែងចាំង​​នៃចង្កៀង​គោម​ ដែលមានរូបរាងផ្សេងៗគ្នា ពណ៌​​លឿង​នៃ​ចង្កៀងផ្កាយប្រាំជ្រុង ភាពភ្លឺចែងចាំង​នៃរបាំង​មុខ​ធ្វើពីក្រដាសប្រពៃណី​ រហូតដល់ ប្រដាប់ក្មេង​លេង​បែបច្នៃប្រឌិត និងទំនើបៗ។ ក្រោម​ពន្លឺ​នៃភ្លើង និងពន្លឺឆ្លុះបញ្ចាំងពីប្រដាប់ក្មេងលេង ផ្លូវទាំងមូលមើល​ទៅ​ដូចជា​សារមន្ទីរវប្បធម៌ប្រជាប្រិយខ្នាតតូច​មួយ ​នៅ​កណ្តាល​នៃទីក្រុងដ៏ទំនើប៕

អត្ថបទ និងរូបថត៖ ត្រឹនថាញ់យ៉ាង/​VNP 


អត្ថបទ និងរូបថត៖ ត្រឹនថាញ់យ៉ាង/VNP

សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ ម៉ុង (Mong) រួមចំណែកដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌នៅខេត្ត ឌៀនបៀន (Dien Bien)

សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ ម៉ុង (Mong) រួមចំណែកដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌នៅខេត្ត ឌៀនបៀន (Dien Bien)

សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិម៉ុង នៅខេត្តឌៀនបៀន ក្នុងតំបន់ភាគពាយ័ព្យ លេចធ្លោជាមួយនឹងពណ៌ស្រស់ត្រចេះត្រចង់ លំនាំប៉ាក់ដ៏ប្រណិត និងសំពត់រាងមូល។ សម្លៀកបំពាក់ទាំងនេះកាត់ដេរដោយដៃ និងបន្តពីមួយជំនាន់ទៅមួយជំនាន់ ដែលឆ្លុះបញ្ចាំងពីថ្វៃដីរបស់ស្ត្រីជនជាតិម៉ុង និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់សហគមន៍៕

Top