នៅកណ្តាលនៃតំបន់ផ្លូវបុរាណចំនួន ៣៦ នៃរដ្ឋធានី ហាណូយ ក្នុងអំឡុងពេលពិធីបុណ្យសែនព្រះខែ ផ្លូវហាងម៉ា (Hang Ma) បានក្លាយជាចំណុចកណ្តាល ដែលទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជន និងភ្ញៀវ ទេសចរ ហើយរំលឹកអនុស្សាវរីយ៍នូវកុមារភាព ចំពោះប្រជាជនហាណូយគ្រប់រូប។ ដើរលើផ្លូវហាងម៉ា នៅក្នុងប៉ុន្មានថ្ងៃជិតដល់បុណ្យសែនព្រះខែនាឆ្នាំនេះ អ្វីដែលទាក់ទាញអារម្មណ៍គឺពន្លឺ និងពណ៌។ នៅសងខាងផ្លូវ មានតូបរាប់រយដាក់តាំងបង្ហាញប្រដាប់ក្មេងលេងប្រពៃណី និងទំនើបគ្រប់ប្រភេទ។ ពណ៌ក្រហមភ្លឺចែងចាំងនៃចង្កៀងគោម ដែលមានរូបរាងផ្សេងៗគ្នា ពណ៌លឿងនៃចង្កៀងផ្កាយប្រាំជ្រុង ភាពភ្លឺចែងចាំងនៃរបាំងមុខធ្វើពីក្រដាសប្រពៃណី រហូតដល់ ប្រដាប់ក្មេងលេងបែបច្នៃប្រឌិត និងទំនើបៗ។ ក្រោមពន្លឺនៃភ្លើង និងពន្លឺឆ្លុះបញ្ចាំងពីប្រដាប់ក្មេងលេង ផ្លូវទាំងមូលមើលទៅដូចជាសារមន្ទីរវប្បធម៌ប្រជាប្រិយខ្នាតតូចមួយ នៅកណ្តាលនៃទីក្រុងដ៏ទំនើប៕
អត្ថបទ និងរូបថត៖ ត្រឹនថាញ់យ៉ាង/VNP