• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយពិភពលោកចាប់អារម្មណ៍ចំពោះពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ ទិវាបុណ្យជាតិរបស់វៀតណាម

កាសែតអាល្លឺម៉ង់ធំៗមួយចំនួនដូចជា DPA និង Heidenheimer-Zeitung បានចុះ ផ្សាយថា វៀតណាមបានប្រារព្ធទិវាឯករាជ្យជាតិ ជាមួយនឹងក្បួនដង្ហែព្យុហយាត្រា ទ្រង់ទ្រាយធំ។

ព្រឹត្តិការណ៍នេះបានទាក់ទាញមនុស្សរាប់សែននាក់មកពីទូទាំងប្រទេស មករដ្ឋធានីហាណូយ។ ពិធីដង្ហែរក្បួន ព្យុហយាត្រាដែលមានរយៈពេលជិត៣ម៉ោង បានបង្ហាញពីកម្លាំងការពារជាតិគ្រប់ជ្រុងជ្រោយរបស់វៀតណាមនៅលើអាកាស លើ គោក និងនៅលើសមុទ្រ។
សារព័ត៌មានអាឡឺម៉ង់ក៏បានសង្កត់ធ្ងន់ពីដំណើរអភិវឌ្ឍន៍ដ៏គួរអោយចាប់អារម្មណ៍របស់វៀតណាម ពីប្រទេសក្រីក្រ ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែល មានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ ក្នុងឆ្នាំ ២០២៤ វៀតណាម សម្រេចបានអត្រាកំណើន ៧,០៩% ក្លាយជាគោលដៅទាក់ទាញ ដោយមានភ្ញៀវអន្តរ ជាតិចំនួន ១៧,៥ លាននាក់ និងជាគោលដៅវិនិយោគរបស់សហគ្រាសអាល្លឺម៉ង់ ជាច្រើន។
រូបថតអេក្រង់នៃអត្ថបទស្តីពីប្រទេសវៀតណាម។ (រូបថត៖ VNA)
កាលពីថ្ងៃទី ២ ខែកញ្ញា ផងដែរ កាសែតអាហ្សង់ទីន Resumen Latinoamericano និង La Nacion បានចុះផ្សាយយ៉ាងលម្អិតអំពីក្បួនដង្ហែរព្យុហយាត្រា ដើម្បីអបអរសាទរខួបលើកទី ៨០ បដិវត្តខែសីហានិងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។
អត្ថបទក៏បានធ្វើអត្ថាធិប្បាយផងដែរថា វៀតណាមបានប្រារព្ធទិវាបុណ្យឯករាជ្យ ជាតិលើកទី ៨០ ជាមួយនឹងក្បួនដង្ហែព្យុហយាត្រាដ៏ធំបំផុតក្នុងរយៈពេលជាច្រើន ទស្សវត្ស ដោយមានយុទ្ធភណ្ឌយោធាទំនើបៗជាច្រើន។ យោងតាមអត្ថបទនេះ រដ្ឋាភិបាលវៀតណាមបានចំណាយថវិកាឧបត្ថម្ភចំនួន ៣៨០ លានដុល្លារអាមេរិក សម្រាប់ប្រជាជនក្នុងឱកាសនេះ។ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ក៏បានប្រកាសការលើកលែងទោសសម្រាប់អ្នកទោសចំនួនជិត ១៤ ពាន់នាក់ផងដែរ។
កាសែតជាច្រើននៅមជ្ឈិមបូព៌ា ដូចជា Al-Khaleej, Al-Bayan និង Egypt Press កាលពីថ្ងៃទី ២ ខែកញ្ញា ក៏បានចុះផ្សាយព័ត៌មានអំពីក្បួនដង្ហែរព្យុហយាត្រា អបអរ សាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ដោយ លើកសរសើរពិធីនេះ ក៏ដូចជាការអភិវឌ្ឍរបស់វៀតណាមក្រោយរយៈពេល ៨០ ឆ្នាំផងដែរ៕។

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping

នាព្រឹកថ្ងៃទី ៤ ខែកញ្ញា នៅទីក្រុងប៉េកាំង (ប្រទេសចិន) ក្នុងឱកាសចូលរួមខួបលើកទី ៨០ នៃជ័យជំនះលើហ្វាស៊ីសនិយមរបស់ប្រជាជនពិភពលោក និងបំពេញទស្សនកិច្ចនៅចិន ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានអញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។

Top