• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន+៣ ឆ្នាំ ២០២៥ នៅសាធារណរដ្ឋឆែក

នាយប់ថ្ងៃទី ៣ ខែកញ្ញា មហោស្រពភាពយន្តអាស៊ាន+៣ បានបើកនៅរដ្ឋធានីប្រាកនៃសាធារណរដ្ឋឆែក ដោយមានការចូលរួមពីប្រទេសចំនួន ៩ រួមមាន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ ចិន ជប៉ុន និងកូរ៉េខាងត្បូង។
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ឆែក លោក David Kaspar និងស្ថានទូតនៃប្រទេសនានាប្រចាំសាធារណរដ្ឋឆែក ថតរូបអនុស្សាវរីយ៍នៅមហោស្រពភាពយន្តអាស៊ាន+៣ ឆ្នាំ២០២៥។ រូបថត៖ VOV-Praha

សប្តាហ៍ភាពយន្តប្រចាំឆ្នាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជាគំនិតផ្តួចផ្តើមដែលដឹកនាំដោយគណៈកម្មាធិការអាស៊ាន នៅទីក្រុងប្រាក ដោយមានការសម្របសម្រួលជាមួយស្ថានទូតជប៉ុន កូរ៉េខាងត្បូង និងចិន។ ព្រឹត្តិការណ៍នេះរួមចំណែកលើកកម្ពស់ការយល់ដឹង បង្កើតស្ពានតភ្ជាប់វប្បធម៌ និងបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងបរិបទនៃការអភិវឌ្ឍជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋឆែកនិងបណ្តាប្រទេសអាស៊ី។

ចូលរួមមហោស្រពភាពយន្តឆ្នាំនេះ វៀតណាមបាននាំយកខ្សែភាពយន្តចំនួនពីរគឺ "Dao, Pho និង Piano" ដែលជាភាពយន្តប្រវត្តិសាស្ត្រអំពីសង្គ្រាមរបស់អ្នកដឹកនាំរឿង Phi Tien Son ដែលបង្ហាញពីស្មារតីតស៊ូ និងមនោសញ្ចេតនារបស់ប្រជាជនហាណូយ។ បន្ទាប់មកគឺភាពយន្ត “Summer School, 2001” របស់អ្នកដឹកនាំរឿងដើមកំណើតវៀតណាម Dužan Duong ជាមួយនឹងសារអំពីតម្លៃគ្រួសារក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាមនៅសាធារណរដ្ឋឆែក។ ស្នាដៃ "Summer School, 2001" ត្រូវបានចាក់បញ្ចាំងជាផ្លូវការនៅមហោស្រពភាពយន្តអន្តរជាតិ Karlovy Vary កាលពីខែកក្កដាឆ្នាំមុន ហើយក្រោយមកត្រូវបានចេញផ្សាយនៅក្នុងរោងភាពយន្តនៅទូទាំងប្រទេសឆែក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping

នាព្រឹកថ្ងៃទី ៤ ខែកញ្ញា នៅទីក្រុងប៉េកាំង (ប្រទេសចិន) ក្នុងឱកាសចូលរួមខួបលើកទី ៨០ នៃជ័យជំនះលើហ្វាស៊ីសនិយមរបស់ប្រជាជនពិភពលោក និងបំពេញទស្សនកិច្ចនៅចិន ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានអញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។

Top