ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបថត៖ VNA
នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក លឿង គឿង និងលោកប្រធានា ធិបតី វ្ល៉ាឌីមៀ ពូទីនបានឯកភាពពង្រឹងទំនាក់ទំនងនយោបាយនិងការទូតដ៏ល្អប្រសើររវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី ពូទីន មកកាន់វៀតណាមក្នុងខែមិថុនា ឆ្នាំ ២០២៤ និងដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គលេខាបក្ស លោកតូ ឡឹម ទៅកាន់រុស្ស៊ីក្នុងខែឧសភា ឆ្នាំ ២០២៥; បង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជ កម្ម និងវិនិយោគ ឲ្យសក្តិសមជាមួយនឹងទំនាក់ទំនងនយោបាយល្អប្រសើរនិងសក្តានុពលរបស់ប្រទេសនីមួយៗ; អនុវត្តយ៉ាងសកម្មផែនការមេស្តីពីកិច្ចសហប្រតិបត្តិការវៀតណាម - រុស្ស៊ីរហូតដល់ឆ្នាំ ២០៣០; បើកទូលាយទីផ្សារសម្រាប់ផលិតផលនាំចេញរបស់គ្នាទៅវិញទៅមក; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យប្រេងនិងឧស្ម័ន ថាមពល គាំទ្រដល់ក្រុមហ៊ុនបណ្តាក់ទុនរួម Vietsovpetro និង Rusvietpetro ពន្លឿនការចរចាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនុយក្លេអ៊ែរ។
ទិដ្ឋភាពនៃជំនួប (រូបថត៖ VNA)
|
ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ កិច្ចសហប្រតិបត្តិការយោធា ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ សន្តិសុខតាមអ៊ីនធឺណិត ការគ្រប់គ្រងអ៊ីនធឺណិតតាមផ្កាយរណប ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល អប់រំ-បណ្តុះបណ្តាល ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ការដឹកជញ្ជូន ទេសចរណ៍ ... និងបន្តពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់សំខាន់ៗ ជាពិសេសអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕