អគ្គលេខាក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងជំនួបធ្វើការជាមួយវិទ្យាស្ថានថាមពលអាតូមិកវៀតណាម (រូបថត៖ Van Hieu/VOV)
អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើថា នាពេលខាងមុខ វិទ្យាស្ថានថាមពលអាតូមិកវៀតណាមត្រូវតែមានទិសដៅ សមស្របដាច់ខាត ដោយមិនយកសុវត្ថិភាពជាថ្នូនឹងវឌ្ឍនភាពឬមាត្រដ្ឋានទាល់តែសោះ ប្រកាន់ខ្ជាប់ខ្ជួនលើការកសាងវប្បធម៌សុវត្ថិភាពជាមូលដ្ឋានគ្រឹះ។
ប្រតិភូថតរូបអនុស្សាវរីយ៍ (រូបថត៖ Van Hieu/VOV) |
“ការអភិវឌ្ឍការប្រើប្រាស់ថាមពលអាតូមិកត្រូវតែជាយុទ្ធសាស្ត្រ រយៈពេលវែង ទាមទារចក្ខុវិស័យរយៈពេលវែង ការតស៊ូនិងវិធីសាស្រ្តដ៏ទូលំទូលាយពីស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដល់មនុស្ស។ ចាំបាច់ត្រូវកំណត់អត្តសញ្ញាណការអភិវឌ្ឍន៍ថាមពលអាតូមិកជាគោលដៅយុទ្ធសាស្ត្រ រយៈពេលវែង ដែលមានសារៈសំខាន់ និងខ្លឹមសារសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ និងសន្តិសុខ។ ការអភិវឌ្ឍថាមពលអាតូមិករួមចំណែកក្នុងការលើកកម្ពស់ឋានៈនិងជំហររបស់ប្រទេសជាតិ។ ការកសាងនិងអភិវឌ្ឍថាមពលអាតូមិក ត្រូវតែធានាសុវត្ថិភាពទាំងស្រុងសម្រាប់មនុស្សនិងបរិស្ថាន ដោយអនុវត្តតាមការណែនាំរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស តូ ឡឹម។
ប្រតិភូថតរូបអនុស្សាវរីយ៍ (រូបថត៖ Van Hieu/VOV) |
លោកអគ្គលេខាបក្សក៏បានសង្កត់ធ្ងន់លើទិសដៅសំខាន់ៗ សម្រាប់វិទ្យាស្ថានថាមពលអាតូមិកវៀតណាម ក្នុងនោះ ត្រូវសុក្រិតយន្តការគោលនយោបាយ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍវិស័យថាម ពលអាតូមិក ស្របតាមស្ថានភាពថ្មី កសាងកម្មវិធីជាតិស្តីពីបច្ចេក វិទ្យានុយក្លេអ៊ែរនិងសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពនិងសន្តិសុខនុយ ក្លេអ៊ែរតាមស្តង់ដារអន្តរជាតិ៕