ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ Lai Hoa/VOV)
តាមគម្រោង នៅក្នុងសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៥ នាពេលខាងមុខ រដ្ឋាភិបាលនឹងដាក់ជូនរដ្ឋសភានូវរបាយការណ៍ កំណត់ ហេតុ និងឯកសារចំនួន ១១២ ច្បាប់ ដែលក្នុងនោះមានសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចំនួន ៤៧ ច្បាប់។ ទាំងនេះគឺជាខ្លឹមសារ សំខាន់ៗ ដើម្បីបំពេញក្របខ័ណ្ឌច្បាប់ ធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពនៃសកម្មភាពគ្រប់គ្រងរដ្ឋក្នុងវិស័យសំខាន់ៗ; បង្កើតបរិយាកាសផ្លូវច្បាប់បើកចំហនិងអំណោយផលសម្រាប់ប្រជាជន និងអាជីវកម្ម។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានស្នើរថា កំណត់ហេតុ និងសេចក្តីព្រាងច្បាប់ចាំបាច់ត្រូវបញ្ជាក់ខ្លឹមសារនៃការលុបចោល វិសោធនកម្ម បំពេញបន្ថែម និងសុក្រិតរាល់ខ្លឹមសារនៃការកាត់បន្ថយនីតិវិធីរដ្ឋបាល វិមជ្ឈការ វិសហមជ្ឈការ និងបញ្ហាដែលមានមតិផ្សេងៗគ្នា។
“ដោះស្រាយចំណុចកកស្ទះអំពីច្បាប់ បង្កើតបរិយាកាសបើកចំហរ ខណៈពេលដែលធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន និងអាជីវកម្ម; មានការចុះសម្រុងគ្នាអំពីផលប្រយោជន៍រវាងរដ្ឋ ប្រជាជន និងអាជីវកម្ម; ការចុះសម្រុងគ្នាផលប្រយោជន៍រវាងបណ្តាប្រទេស និងប្រទេសដទៃទៀត; ការចុះសម្រុងគ្នាផលប្រយោជន៍រវាងអ្នកវិនិយោគក្នុងស្រុក និងបរទេស.... ទាំងនេះគឺជាបញ្ហាដែលទាមទារភាពវៃឆ្លាត និងភាពត្រឹមត្រូវរបស់យើងក្នុងការបង្កើតច្បាប់។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថា យើងនឹងវិនិយោគលើពេលវេលា និងភាពវៃឆ្លាត ដើម្បីលុបបំបាត់ភាពរាំងស្ទះផ្លូវច្បាប់ និងលុបបំបាត់ការលំបាកនាពេលបច្ចុប្បន្ន ”។
លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យស្ថាប័នរៀបចំសេចក្តីព្រាង បន្តស្វែងរកមតិសាធារណៈ ពិគ្រោះជាមួយអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសកម្មជនអនុវត្តជាក់ស្តែង និងយោងបទពិសោធន៍អន្តរជាតិ ដើម្បីបំពេញឯកសារ និងសេចក្តីព្រាងច្បាប់ ព្រមទាំងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ជូនរដ្ឋសភា ដោយធានាវឌ្ឍនភាព និងគុណភាព។
ក្នុងកិច្ចប្រជុំនេះ ប្រតិភូបានផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន ១៥ និងឯកសារគោលនយោបាយច្បាប់ចំនួន ១៕