• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan អញ្ជើញអុជធូបនៅមណ្ឌលប្រវត្តិសាស្ត្រពន្ធនាគារ Kon Tum

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Kon Tum នាព្រឹកថ្ងៃទី៥ ឧសភា នេះ ប្រធានរដ្ឋរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan បានអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅមណ្ឌលប្រវត្តិសាស្ត្រពន្ធនាគារ Kon Tum។
ប្រធានស្តីទី លោកស្រី Vo Thi Anh Xuan អញ្ជើញអុជធូបនៅមណ្ឌលប្រវត្តិសាស្ត្រពន្ធនាគារ Kon Tum (រូបថត៖ VOV)

នេះគឺជាកន្លែងដែលកងទ័ពបារាំងក្នុងសម័យអាណានិគមនៅវៀតណាម ឃុំឃាំងអ្នកទោសនយោបាយមកពីខេត្តដូចជា Nghe An, Ha Tinh, Thua Thien-Hue ដោយមានអ្នកទោសជាង ៥០០ នាក់។

នៅមណ្ឌលប្រវត្តិសាស្ត្រថ្នាក់ជាតិ ពន្ធនាគារ Kon Tumm, ប្រធានរដ្ឋស្តីទីលោកស្រី Vo Thi Anh Xuan ក៏បានទៅទស្សនាអាគារតាំងពិព័រណ៌ កន្លែងរក្សាទុក្ខវត្ថុបុរាណជាច្រើនរបស់យុទ្ធជនគុកកុម្មុយនិស្ត និងគំរូនៃពន្ធនាគារ Kon Tum ចាស់។

នាថ្ងៃដដែល ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការ Tran Dinh Thi ដែលបានចូលរួមដោយផ្ទាល់ក្នុងការវាយតម្លៃព្រលានយន្តហោះ Tan Son Nhat ក្នុងយុទ្ធនាការហូជីមិញ រំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ នាឆ្នាំ ១៩៧៥; អញ្ជើញជួបសំណេះសំណាល និងជូនអំណោយដល់វីរៈអ្នកម្តាយ វៀតណាម Dang Thi Thu ដែលមានប្តី និងកូនជាយុទ្ធជនពលី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបុណ្យវប្បធម៌-ទេសចរណ៍ខេត្ត Soc Trang លើកទី១នៅទីក្រុងហាណូយ

ពិធីបុណ្យវប្បធម៌-ទេសចរណ៍ខេត្ត Soc Trang លើកទី១នៅទីក្រុងហាណូយ

ដោយប្រធានបទ “Soc Trang - ជួបប្រាស្រ័យនិងតភ្ជាប់” ពិធីបុណ្យវប្បធម៌ - ទេសចរណ៍ខេត្ត Soc Trang លើកទី១បានប្រព្រឹត្តទៅកាលពីខែមេសាកន្លងទៅនៅភូមិវប្បធម៌ - ទេសចរណ៍បណ្ដាជនជាតិវៀតណាមនៅទីរួមខេត្ត Son Tay ទីក្រុងហាណូយ។ ខេត្ត Soc Trang បានអញ្ជើញសិល្បៈករ តារាសម្ដែង និងតន្ត្រីករប្រមាណ ៨០ នាក់ជាជនជាតិ Kinh, Hoa, និងខ្មែរ ដើម្បីបង្ហាញឡើងវិញសកម្មភាពវប្បធម៌ និងសិល្បៈប្លែកៗ និងសម្តែងសិប្បកម្មប្រពៃណីនៅក្នុងមូលដ្ឋានផងដែរ។

Top